តម្លៃ Bitcoin កំពុងដាំក្បាល ដោយសារដៃគូប្រកួតប្រជែង និងបញ្ហាផ្ទៃក្នុង

យោងតាមសារព័ត៌មាន Fortune ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា តម្លៃកាក់ឌីជីថល Bitcoin កំពុងដាំក្បាលចុះខ្លាំងរហូតដល់ទៅ ២៥ភាគរយ​ ក្នុងរយៈពេលប្រមាណមិនដល់ ១សប្តាហ៍ផង។ តម្លៃរូបិយប័ណ្ណឌីជីថលនេះ ធ្លាក់ចុះក្រោម ១ម៉ឺន៤ពាន់ដុល្លារអាមេរិក នៅលើទីផ្សារស្តុក Bitstamp គិតត្រឹមថ្ងៃសុក្រនេះ ពោលគឺចុះប្រមាណ ៣០ភាគរយ ពីអត្រាខ្ពស់បំផុតជិត ២ម៉ឺនដុល្លារអាមេរិក…

មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្មី លេចរូបរាងនៅ តំបន់ជ្រោយចង្វារ

កាលពីម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាជ្រោយចង្វារ ដែលមានអាស័យដ្ឋាន ផ្ទះលេខ ២៩១ ផ្លូវជាតិលេខ ៦ អា ភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គោលបំណងនៃ…

ខេត្តកែប ជាគោលដៅទេសចរណ៍បៃតងលំដាប់ខ្ពស់ និងប្រណិត របស់កម្ពុជា

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានចាត់ទុក ខេត្តកែប ជាខេត្តមានសក្តានុពលលើ វិស័យទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ ដែលមានបរិស្ថានស្អាតធម្មជាតិ ស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុត និងជាគោលដៅទេសចរណ៍បៃតងរបស់កម្ពុជា។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តកែបត្រូវបានកំណត់ជា គោលដៅទេសចរណ៍បៃតង សម្រាប់បច្ចុប្បន្ន និងទៅអនាគត ហើយអាជ្ញាធរខេត្ដសម្រាប់ការទទួលយកដៃគូមកវិនិយោគ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍…

ចិន គ្រោងបើករោងចក្រកែច្នៃ វេចខ្ចប់ផលិតផលផ្លែឈើកម្ពុជា នៅខេត្តកំពង់ស្ពឺ

កាលពីម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោក Long Yunhai អគ្គនាយកក្រុមហ៊ុន Weihai Dragon Union Agriculture Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្តីពី ការនាំចេញផលិតផលផ្លែឈើពីកម្ពុជាទៅក្រៅប្រទេស និងបើកកសិដ្ឋានចិញ្ចឹមគោ។…

WB៖ ការរៀបចំទីក្រុង អាចលើកកម្ពស់គុណភាពនៃជីវិត និងឱកាសនៅក្នុងរាជធានីភ្នំពេញ

យោងតាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក ស្តីពីការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញ បានឲ្យដឹងថា ការរីកលូតលាស់ដ៏ឆាប់រហ័សនៃក្រុងភ្នំពេញក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ។ ក៏ប៉ុន្តែ ការផ្តោតការយកចិត្តទុកដាក់លើការលើកម្ពស់ផែនការ ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ ដើម្បីចៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះចរាចរណ៍ និងការបំពុលផ្សេងៗ។ របាយការណ៍ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុង ក្នុងរាជធានីភ្នំពេញ បានលើកឡើងភាពប្រឈមជាច្រើន ក្នុងការផ្តល់ជាសេវាកម្មជាមួលដ្ឋាន ដែលរួមមាន…

រដ្ឋ នឹងបង្កើតធនាគារថ្មី ខ្នាតតូចនិងមធ្យម ជាមួយទឹកប្រាក់ប្រមាណ ១០០លានដុល្លារ

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងបង្កើតធនាគារខ្នាតតូចនិងមធ្យម ដែលមានគម្រោងទឹកប្រាក់ប្រមាណ ១០០លានដុល្លារ សម្រាប់ជួយក្រុមហ៊ុនតូច និងមធ្យមអោយមានសមត្ថភាព និងលទ្ធភាពផលិត និងកែឆ្នៃវត្ថុធាតុដើមក្នុងស្រុក ឲ្យកាន់តែមានគុណភាព និងតម្លៃខ្ពស់ សម្រាប់នាំចេញទៅទីផ្សារបរទេស។ ធនាគារថ្មីនេះ នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ការប្រកួតប្រជែង…

កម្មវិធីហៅតាក់ស៊ី GRAB ប្រកាសបើកដំណើរការជាផ្លូវការ នៅកម្ពុជា

កាលពីព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវ សេវាកម្មចែករំលែកយាន ជំនិះ GRAB Cambodia។ លោក ស៊ុន ចាន់ថុល បានបន្តថា សេវាកម្មចែករំលែកយានជំនិះធ្វើដំណើរនេះ ជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណៈថ្មីស្រឡាង មានភាពច្នៃប្រឌិត…

រដ្ឋ ចំណាយជាង ៤០លានដុល្លារ បន្ថែមលើប្រាក់ឈ្នួលអប្បបរមាកម្មករ នៅឆ្នាំ ២០១៨

នៅសល់តែ ១៣ថ្ងៃទៀត ប្រាក់ខែជាអប្បបរមារបស់ កម្មករនឹងឡើងដល់ ១៧០ដុល្លារ/ខែ ដែលជាការពិត ម្ចាស់រោងចក្រមានលទ្ធភាពដោះស្រាយបានតែ ១៦៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៤០លានដុល្លារក្នុង១ឆ្នាំ ដើម្បីបន្ថែមជួយកម្មករដោយក្នុងម្នាក់ៗ ទទួលបាន ៥ដុល្លារ ទើបប្រាក់ខែនៅក្នុងឆ្នាំ ២០១៨ គឺទទួលបាន ១៧០ដុល្លារអាមេរិក។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់…

ពិព័រណ៍ផលិតផលខេត្ត១ ផលិតផល១ នៅកោះពេជ្រ ប្រកាសបើកជាផ្លូវការ

ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកជាផ្លូវការ ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១​ កម្ពុជា លើកទី ១២ ដែលកំពុងប្រារព្ធធ្វើឡើងពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន…

ខេត្តចំនួន៣ នឹងមានប្រព័ន្ធថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ខ្នាតតូច ប្រើប្រាស់តាមផ្ទះ

លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានចូលរួមជាអធិបតីភាពក្នុង សិក្ខាសាលាផ្សព្វផ្សាយពី លទ្ធផលនៃគម្រោងសិក្សាលទ្ធភាពសម្រាប់ប្រព័ន្ធផលិតថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ខ្នាតតូចសម្រាប់ប្រើប្រាស់តាមផ្ទះ ក្នុងតំបន់ដែលមិនមានបណ្តាញអគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងពិនិត្យមើលលទ្ធផលនៃ ការសិក្សាអំពីប្រព័ន្ធផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ ដែលបានដាក់ឲ្យដំណើរការអស់រយៈពេលជិត ១ឆ្នាំមកហើយ បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណយោគយល់ កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។ ជាលទ្ធផល…