កម្ពុជា ស្នើសុំជំនួយបច្ចេកទេសពីជប៉ុន កសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក

កាលពីពេលថ្មីៗនេះ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Hiroshige Seko រដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំជំនួយបច្ចេកទេសដើម្បីកសាងរចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក រួមទាំងការកែលម្អ…

ក្រុមហ៊ុនកូរ៉េ គ្រោងបង្កើតសួនបច្ចេកវិទ្យាទំនើប នៅកម្ពុជា

កាលពីពេលថ្មីៗនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជួបជាមួយប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាមកពីកូរ៉េ ដែលចាប់អារម្មណ៍ទីផ្សារនៅកម្ពុជា រួមមានក្រុមហ៊ុន Nuri-Elecom ដឹកនាំដោយលោក Kim young Kwon និងក្រុមហ៊ុន ALLIX ដឹកនាំដោយលោក Lonnie An ដែលក្រុមហ៊ុនទាំងពីរនេះ…

ធនាគារ ស្ថាបនា គ្រោងចំណាយ ៦០លានដុល្លារ សង់អគារទីស្នាក់កណ្តាល ២២ជាន់

កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះថា ស្ថាបនា ដែលបច្ចុប្បន្ននេះប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញ មានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាលស្ថិតនៅ ផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់ នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់ ២២ជាន់ អស់ទឹកប្រាក់ប្រមាណ ៦០លានដុល្លារអាមេរិក។ សព្វថ្ងៃនេះ ធនាគារនៅកម្ពុជា…

១១ខែ ឆ្នាំ២០១៧ កម្ពុជា លក់កៅស៊ូជិត ១៥២ពាន់តោន ក្នុងតម្លៃ ១៦២៥ដុល្លារ/តោន

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានបង្ហាញឲ្យដឹងថា ត្រឹម ១១ខែ ក្នុងឆ្នាំ ២០១៧ កម្ពុជា បានបញ្ចេញលក់កៅស៊ូប្រមាណ ១៥២,៩៦២តោន ក្នុងតម្លៃជាមធ្យម ១៦២៥ដុល្លារអាមេរិក/តោន។ ត្រឹម ១១ខែនេះ បរិមាណផលិតផលសម្រេចបាន និងបញ្ចេញលក់ គឺប្រហាក់ប្រហែល ១៥៩ពាន់តោន កើនឡើង ៣៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។…

រង្វង់មូលកាំកូ ត្រូវបានលុបចោល ជំនួសដោយភ្លើងសញ្ញាចរាចរវិញ

រង្វង់មូលកាំកូ កំពុងត្រូវបានលុបចោល នឹងដាក់ជំនួសដោយ ភ្លើងស្តុបវិញ ដែលពេលនេះ ចាប់ផ្តើមដំណើរការហើយ។ នេះបើយោងតាមគេហទំព័ររបស់ រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ រង្វង់មូលកាំកូ ត្រូវបានលុបចោល ជំនួសដោយភ្លើងស្តុប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ដែលកើតមានជាញឹកញយ។ គួរជម្រាបដែរថា សាលារាជធានីភ្នំពេញ ក៏គ្រោងនឹងលុបចោលនូវរង្វង់មូល ១កន្លែងទៀត គឺរង្វង់មូលចោមចៅ ដែលទាមទារឲ្យមានការកែសម្រួល…

កម្ពុជា-ថៃ បន្ថែមច្រកទ្វារព្រំដែនអន្តរជាតិ៤ នៅព្រះវិហារ បាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរទៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាគ្រោងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤បន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ ពិសេសដើម្បីឆ្លើយតបនឹងកំណើនទេសចរ ដែលកំពុងកើនឡើងជាលំដាប់។ លោកបានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិ…

កម្ពុជា-ឥណ្ឌា ជម្រុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រដ្ឋអាសាន់

ក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ប្រាមីឡា រ៉ានីប្រាម៉ា រដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើរដ្ឋអាសាន់ នៃសាធារណរដ្ឋឥណ្ឌា បានឲ្យដឹងថា លោក ថោង ខុន នឹងទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ កិច្ចប្រជុំកំពូលវិនិយោគិនសកល ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា ទាក់ទាញកំណើនទេសចរ អ្នកវិនិយោគឥណ្ឌា និងប្រទេសទី៣…

១១ខែ ឆ្នាំនេះ ប្រមូលចំណូលពន្ធ-អាករបាន ១៨២៧លានដុល្លារ លើសគោលដៅកំណត់

សម្រាប់រយៈពេល ១១ខែ ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ១៨២៧លានដុល្លារអាមេរិក ដែលស្មើនឹង ១០៦ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។ បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះសម្រាប់រយៈពេល ១១ខែ ឆ្នាំ ២០១៧ កើនឡើងប្រមាណ ២៩ភាគរយ…

កម្ពុជា ម៉ាឡេស៊ី កូរ៉េ គ្រោងបោះទុន ១០០លានដុល្លារ ប្រមូលទិញគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ី Camcashew បានចុះ MoU ជាមួយក្រុមហ៊ុន Naroo Marine Company មកពីកូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគ ១០០លានដុល្លារ ប្រមូលទិញគ្រាប់ស្វាយចន្ទី ១ម៉ឺនតោន ក្នុងមួយឆ្នាំ។ លោក Syaiful Hazreen នាយកក្រុមហ៊ុន Camcashew បានឲ្យដឹងថា…

ADB ផ្តល់កម្ចី ៥០លានដុល្លារ ជួយកែការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្នុងទីក្រុងចំនួន៤

ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តកម្ចីក្នុងទឹកប្រាក់ ៥០លានដុល្លារអាមេរិក ដើម្បីជួយពង្រីក និងកែសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន ៤ របស់ប្រទេសកម្ពុជា ដែលសុទ្ធតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងគ្រប់គ្រងហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ ១០លានដុល្លារអាមេរិកពី មូលនិធិជប៉ុន សម្រាប់យន្តការផ្តល់ឥណទានរួម ដែលទទួលបានមូលនិធិពី រដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ ការសាងសង់រោងចក្រសំអាតទឹកស្អុយសន្សំសំចៃថាមពលថ្មី…