ក្រុមហ៊ុនចិន នឹងវិនិយោគបន្ថែម ៧០០០លានដុល្លារ លើគម្រោង ៤ នៅកម្ពុជា

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារជាមួយ លោក Zhang Yuliang ប្រធានក្រុមហ៊ុន Greenland Holding Group និង លោក Cheng Risheng ប្រធានក្រុមហ៊ុន Henan Transport…

ចង់ដឹងទេថា ក្រុមហ៊ុនណាខ្លះ នាំពលករធ្វើការនៅបរទេស ស្របច្បាប់?

នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាល បានបង្ហាញតារាងឈ្មោះក្រុមហ៊ុនស្របច្បាប់ ដែលបានបញ្ជូនពលករទៅ ធ្វើការបរទេស។ ក្នុងនោះដែរ ក្រុមហ៊ុនស្របច្បាប់ ដែលកំពុងដំណើរការ មានចំនួន ៨៤ក្រុមហ៊ុន និងមិនដំណើរការចំនួន ៥ក្រុមហ៊ុន។ សម្រាប់ខ្លឹមសារលម្អិត មានភ្ជាប់ជូនដូចខាងក្រោម៖

កម្ពុជា ចាប់ផ្តើមសិក្សាបន្សុទ្ធ ពូជស្រូវសែនក្រអូប ដើម្បីបង្កើនតម្លៃ និងជម្រុញការនាំចេញ

កាលពីម្សិលមិញនេះ លោក ស៊ឺ រ៉ានី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការពីសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា(CAVAC) និងក្រុមហ៊ុនផលិតស្រូវពូជ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់ សហគមន៍កសិកម្មសំខាន់ៗ ក្នុងខេត្តមួយចំនួន ដែលមានសក្តានុពលដាំដុះស្រូវសែនក្រអូប ដើម្បីផ្សព្វផ្សាយពីការពិសោធន៍បន្សាំបឋមស្រឡាយស្រូវសែនក្រអូប ស្របតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។…

វេទិកាស្រូវអង្ករកម្ពុជា និងសន្និបាតប្រចាំឆ្នាំ២០១៧ ត្រូវពន្យារដល់ដើមឆ្នាំ ២០១៨

វេទិកាស្រូវអង្ករកម្ពុជា និងសន្និបាតប្រចាំឆ្នាំ ២០១៧ ដែលសហការរៀបចំដោយ សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វ និង ក្រុមហ៊ុន AMB នឹងត្រូវពន្យារដល់ដើមឆ្នាំ ២០១៨។ នេះបើយោងតាមការឲ្យដឹងពី សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសនៅព្រឹកនេះ។ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកាស្រូវអង្ករកម្ពុជាលើកទី…

នៅឆ្នាំ២០១៨ កម្មករ និយោជិត មន្រ្តីរាជការ បានឈប់សម្រាកថ្ងៃបុណ្យ ២៧ថ្ងៃ

នៅក្នុងឆ្នាំ ២០១៨ខាងមុខនេះ មន្រ្តីរាជការ កម្មករ និយោជិតនៃសហគ្រាស គ្រឹះស្ថាន ស្ថាប័នទាំងអស់ អាចឈប់សម្រាកថ្ងៃបុណ្យចំនួន ២៧ថ្ងៃ។ នេះបើយោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាកាលពីម្សិលមិញនេះ។ លើសពីនេះទៅទៀត បើថ្ងៃឈប់សម្រាកបុណ្យ ត្រូវចំលើថ្ងៃអាទិត្យ កម្មករ​ និយោជិត នឹងត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀត។ ដឹងទេថា ច្បាប់ឈប់ប្រភេទណាខ្លះ…

អាជ្ញាធរអប្សរា ប្រកាសផ្អាកសកម្មភាពលក់ដូរមុខប្រាសាទអង្គរវត្ត ៣ថ្ងៃ ដើម្បីបួងសួង

អាជ្ញាធរអប្សរា សូមប្រកាសផ្អាកសកម្មភាពលក់ដូរ នៅមុខបរិវេណប្រាសាទអង្គរវត្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ទី ៣ ខែធ្នូ ខាងមុខនេះ ដើម្បីរៀបចំពិធីសែនក្រុងពាលីនៅលើក្តារបែនប្រាសាទអង្គរវត្ត និងពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ នៅថ្ងៃប្រារព្ធពិធី…

ឆ្នាំនេះ កម្ពុជា ប្រើប្រាស់អគ្គិសនីអស់ជិត ២០០០មេហ្គាវ៉ាត់ នាំចូល ២០% ពីប្រទេសជិតខាង

នៅក្នុងឆ្នាំ ២០១៧នេះ គិតនៅទូទាំងប្រទេសកម្ពុជា គឺប្រើប្រាស់អគ្គិសនីអស់ប្រមាណ ២០០០មេហ្គាវ៉ាត់ ខណៈនាំចូលពីប្រទេសជិតខាងតែ ២០ភាគរយ ប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល។ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏ធ្លាប់បានលើកឡើងដែរថា ប្រទេសកម្ពុជា…

កម្ពុជា នឹងមាន សួនថាមពលសូឡាទំហំ ១០០មេហ្គាវ៉ាត់ នៅឆ្នាំ ២០១៨

នៅព្រឹកនេះ លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល​ បានឲ្យដឹងថា សួនថាមពលសូឡា ទំហំ ១០០មេហ្គាវ៉ាត់ នឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈការសិក្សា នឹងបញ្ចប់នៅចុងឆ្នាំ ២០១៧នេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទតំបន់ ស្តីពី សន្តិសុខថាមពលអគ្គិសនីនៅ ប្រទេសកម្ពុជា ឡាវ…

អ៊ីស្រាអែល គ្រោងចិញ្ចឹមគោយកទឹកដោះ នៅខេត្តតាកែវ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល មានបំណងចង់មកវិនិយោគលើ គម្រោងចិញ្ចឹមគោយកទឹកដោះ នៅខេត្តតាកែវ នាពេលឆាប់ៗខាងមុខនេះ។ លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាជាមួយ លោក Meir Shlomo…

ធនាគារ ស្ថាបនា ចំណាយជាង ២លានដុល្លារ ប្តូរ Logo ថ្មី ទូទាំងប្រទេស

នៅព្រឹកនេះ ធនាគារ ស្ថាបនា បានចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញាថ្មី ដែលចំណាយទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក ដើម្បីធ្វើការផ្លាស់ប្តូរទូទាំងប្រទេស។ លោក Kato Norihiko ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ស្ថាបនា បានឲ្យដឹងថា ការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាថ្មីនេះ គឺជាលើកទីមួយហើយ និងជាដំណាក់កាលដ៏សំខាន់ ក្នុងការផ្លាស់ប្តូរថ្មីមួយ របស់ ធនាគារ…