តួកគី នឹងជម្រុញឱ្យមានជើងហោះហើរត្រង់ពី តួកគី មកកាន់ កម្ពុជា

លោកជំទាវ អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាបានលើកឡើងថា នៅក្នុងអាណត្តិការងារនៅកម្ពុជា លោកជំទាវនឹងជំរុញឱ្យមានជើងហោះហើរត្រង់ ពីតួកគីមកកាន់កម្ពុជាឱ្យទាល់តែបាន ដើម្បីផ្លាស់ប្ដូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។ នៅក្នុងជំនួបពិភាក្សាការងារនោះដែរ ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យភាគីតួកគី ដែលជាប្រទេសជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិនិត្យលទ្ធភាពក្នុងកា បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការវិនិយោគលើការបង្កើតសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈទេសចរណ៍ជាដើម។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍កម្ពុជា…

កាណូតសាធារណៈ ទទួលអ្នកដំណើរលើកដំបូងជិត ៣ពាន់នាក់

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ នាវាដឹកអ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានទទួលដឹកអ្នកដំណើរចំនួនសរុប ២៨២៦នាក់។ កាណូតសាធារណៈល្បឿនលឿន ចាប់ផ្តើមដំណើរការពីថ្ងៃនេះហើយ ដែលមានសមត្ថភាពដឹកអ្នករហូតដល់ ២០០០នាក់ នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ ៨យប់។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​អាចធ្វើដំណើរ​តាម​កាណូត​ដឹក​អ្នក​ដំណើរ​នេះ ដោយឥតគិតថ្លៃ…

ដឹងទេថា អាហារជាមូលដ្ឋាន មិនត្រូវបង់អាករលើតម្លៃបន្ថែម មានអ្វីខ្លះ?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសឲ្យដឹងថា អាហារជាមូលដ្ឋាន ដែលមិនត្រូវបង់អាករលើតម្លៃបន្ថែម ឬអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ត្រូវបានកំណត់លើមុខទំនិញមួយចំនួន រួមមាន៖ ការកំណត់នេះ គឺសម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩។ គួរជម្រាបដែរថា ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ៕  

កូរ៉េ ផ្តល់៣លាន$ ជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធឺណេត

កូរ៉េខាងត្បូង នឹងជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅ កម្ពុជា តាមអ៊ីនធឺណេត ដើម្បីពង្រឹងប្រសិទ្ធភាពទីផ្សារការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គម្រោងស្តីពីការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធឺណេតនេះ គឺភាគីកូរ៉េនឹងបំពាក់សម្ភារ បរិក្ខារ បច្ចេកទេស និង Software…

ក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍មានជាប់បំណុល ត្រូវសងទាំងអស់ត្រឹមថ្ងៃ ៣០ មេសា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាស ឱ្យប្រធានក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលនៅមានបំណុលជំពាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវសងបំណុលទាំងអស់ យ៉ាងយូរ ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍…

អង្គរសង្រ្កាន្តសៀមរាប ទទួល ភ្ញៀវទេសចរប្រមាណជាង ១.៨លាននាក់

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានអះអាងថា ភ្ញៀវទេសចរប្រមាណជា ១.៨លាននាក់ បានមកចូលរួមក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅខេត្តសៀមរាប ក្នុងរយៈពេលបីថ្ងៃ។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នំា២០១៨ ដែលធ្វើនៅខេត្តសៀមរាប ដើម្បីអបអរសាទបុណ្យចូលឆ្នំាប្រពៃណីខ្មែរក្នុងរយៈពេល៣ថ្ងៃ គឺមានភ្ញៀវទេសចរប្រមាណ ១,៨២០,០០០នាក់ កើន ១៥.១៤ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១,៧៨០,០០០នាក់ កើន…

កំណើនសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកនៅមានភាពរឹងមាំ

របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក​ស្តីពី​ស្ថាន​ភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ បាន​ឱ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេសដែលកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បន្ត​រក្សា​ភាពរឹងមាំ​ដដែល ហើយ​កំណើន​នេះ​នឹង​មាន​ដល់​ទៅ​ ៦.៣ភាគរយ ក្នុង​ឆ្នាំ​២០១៨។ ការ​រំពឹង​ទុក​ថា​សេដ្ឋកិច្ច​សាកលលោក ​នឹង​បន្ត​​ងើប​ឡើងទូលំទូលាយ ហើយ​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​នឹង​នៅ​តែ​រក្សាបាន​​ភាពរស់​រវើក​ ដែលជាមូលដ្ឋាននាំ​ឱ្យ​មាន​ការ​ប្រមើល​​អនាគតនៃសេដ្ឋកិច្ចប្រកប​ដោយ​ភាព​វិជ្ជមានបែបនេះ។ យ៉ាងណា​ក៏ដោយ ហានិភ័យ​កំពុង​កើត​ឡើង​ថ្មីៗ​ចំពោះ​ស្ថិរភាព និង​កំណើន​ប្រកប​ដោយ​ចីរភាព​ តម្រូវ​ឱ្យ​មាន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ដិត​ដល់។ របាយការណ៍​ដែលមាន​ចំណងជើងថា «បង្កើន​សក្តា​នុពល» (Enhancing Potential) ​ជា​ការ​ចេញ​ផ្សាយខែ​មេសា…

សាលាក្រុង៖ សូមជួយវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ព្រោះកម្មករស៊ិនទ្រីទៅលេងចូលឆ្នាំ ៣ថ្ងៃ

សាលារាជធានីភ្នំពេញ​ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃខាងមុខនេះ ជួយវេចខ្ចប់សំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ខណៈកម្មករស៊ិនទ្រីមួយចំនួន បានចេញទៅលេងស្រុកកំណើត។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ កម្មករស៊ិនទ្រី មិនបានធ្វើការពេញលេញរហូតដល់ទៅ ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែមេសា ព្រោះពួកគេបានចាកចេញទៅលេងស្រុកកំណើតហើយ…

ADB៖ សេដ្ឋកិច្ចកម្ពុជា រក្សាកំណើន ៧% ក្នុងឆ្នាំ ២០១៨ និង ២០១៩

សេដ្ឋកិច្ច​របស់ប្រទេស​​កម្ពុជា​នឹងមានកំណើន​ ៧% ក្នុងឆ្នាំ​ ២០១៨ និង​ ២០១៩ ដោយសារ​ភាព​រឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក នេះ​បើតាមការលើក​ឡើងពី​របាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំរបស់ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយ​នៅ​ថ្ងៃនេះ។ លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍​ថា «កំណើន​សេដ្ឋកិច្ចដ៏រឹងមាំ​របស់​កម្ពុជាក្នុងរយៈពេលខ្លី បានមកពីការនាំចេញដ៏រឹងមាំ និងកំណើន​​លំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក។…

ក្រសួងទេសចរណ៍៖ ៣ខែទៀត នឹងមានជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មក កម្ពុជា

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រហែលរយៈពេល ៣ខែទៀត (ខែកក្កដា) នឹងមានជើងហោះហើរពីឥណ្ឌូណេស៊ីត្រង់ មកកម្ពុជា ដែលប្រទេសនេះ ក៏ជាទីផ្សារទេសចរណ៍ធំមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។ ដោយគាំទ្រប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា…