អាមេរិក និងចិនតៃប៉ិ គ្រោងវិនិយោគពង្រីកសង្វាក់ផលិតកម្មកង់ នៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុនផលិតកង់របស់អាម៉េរិក និងចិនតៃប៉ិ ដែលបានបណ្តាក់ទុន នៅកម្ពុជា មានបំណងពង្រីកការវិនិយោគលើគ្រឿងបង្គុំផ្សេងៗ សម្រាប់ដំឡើងកង់ ដែលមានលក្ខណៈ ពេញលេញជាផលិតផលសុទ្ធ ១០០ភាគរយ របស់កម្ពុជា (Made in Cambodia) ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងពាណិជ្ជកម្ម។ ​លោក Robert Margevicius តំណាងក្រុមហ៊ុនផលិតកង់អាមេរិក…

រ៉ឺម៉កកង់បីប្រភេទថ្មី Ape ហក់ចូលទីផ្សារ នៅកម្ពុជា

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញការស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការនូវ រ៉ឺម៉កកង់បីប្រភេទថ្មីមួយទៀតឈ្មោះ Ape ដែលនឹងចូលរួមចំណែកបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។ រ៉ឺម៉កកង់បីប្រភេទថ្មីឈ្មោះ Ape ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីៗនេះ ដោយក្រុមហ៊ុនអ៊ីតាលានម៉ូតូ (Italian Motors)។ ឯកឧត្តម ថោង ខុន…

World Bank ផ្តល់ប្រាក់ ៩០លានដុល្លារ គាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា

ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ​របស់​ធនាគារពិភពលោក នៅថ្ងៃនេះ បាន​អនុម័ត​​ហិរញ្ញប្បទានក្នុង​ទឹក​ប្រាក់​ចំនួន ៩០លានដុល្លារអាមេរិក ដល់គម្រោងមួយដែល​សំ​ដៅ​ជួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ​​បង្កើន​គុណភាព​​ឧត្តមសិក្សា​ និង​ការងារ​ស្រាវ​ជ្រាវ​​​របស់​ប្រទេស និងបង្កលទ្ធភាពដល់​​សិស្ស​ក្រីក្រ ឲ្យ​ទទួល​បាន​ការ​អប់​រំនៅ​​ថ្នាក់​ឧត្តម​សិក្សា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា «យើងសូមស្វាគមន៍​នូវការគាំទ្រ​​របស់​ធនាគាពិភពលោកសម្រាប់​​ឧត្តមសិក្សា និង​ការ​ងារស្រាវ​ជ្រាវ ដែលស្រប​គ្នា​ល្អ​ណាស់​ជាមួយនឹង​បណ្តា​អាទិភាព​​នៅ​ក្នុង​គោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្ម​ ២០១៥-២០២៥ របស់​យើង។» ឯកឧត្តមទេសរដ្ឋ​មន្ត្រីមាន​ប្រសាសន៍បន្ថែមថា…

កូរ៉េ ផ្តល់ Public Wifi ល្បឿន ១Gps នៅសួនច្បារសម្តេច ហ៊ុន សែន និងសួនមុខព្រះបរមរាជវាំង

ភាគីកូរ៉េ បានផ្តល់ជូន ទូរគមនាគមន៍កម្ពុជានូវ ជំនួយឥតសំណង គម្រោង Public Wifi និង Digital Connectivity for School ដើម្បីតម្លើងនៅទីតាំងចំនួន ៥កន្លែង។ ក្នុងនោះដែរ ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public Wifi ដែលមានល្បឿន ១Gps…

កម្ពុជា-បង់ក្លាដែស នឹងបង្កើនទំហំពាណិជ្ជកម្មទេ្វភាគីដល់ ១០០លានដុល្លារ ត្រឹមឆ្នាំ២០២០

កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា…

រដ្ឋ ផ្ដល់ថវិកាប្រមាណ ១០លានដុល្លារ ជាធនធានបម្រុងនៅក្នុង «មូលនិធិគន្ធបុប្ផាកម្ពុជា»

ជាមួយនឹងការដាក់ឱ្យដំណើរការជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាស្ថាបនិក និងជាបរធនបាលទាយក បានសម្រេចដាក់ប្រាក់វិភាគទានដំបូង សរុបចំនួន ៤០.២៥ពាន់លានរៀល ស្នើនឹងប្រមាណ ១០លានដុល្លារអាមេរិក ជាធនធានបម្រុងទៅក្នុង មូលនិធិគន្ធបុប្ផាកម្ពុជានេះ។ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលបាន បង្កើត«មូលនិធិគន្ធបុប្ផាកម្ពុជា»ក៏ដោយ ក៏មូលនិធិនេះ មិនជំនួសឱ្យ…

ចិន គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា

ប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការផលិតខ្សែអគ្គិសនី និងរៀបចំប្រព័ន្ធទឹកស្អាត នៅក្នុងខេត្តកែប និងខេត្តកំពត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាច ថ្ងៃទី២៣ ខែមេសា…

អាមេរិក យល់ព្រមបន្តឡើងវិញនៃ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ សម្រាប់កម្ពុជា

ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ច្បាប់ស្តីពីការនាំទំនិញចូលសហរដ្ឋអាមេរិក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធឡើងវិញ ទើបត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ បានចូលជាធរមាន ចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨។ សម្រាប់អ្នកដែលបាននាំចូលទៅ សហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី ១…

ការនាំចេញអង្ករ ធ្លាក់ចុះ ៣ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៨

ទិន្នន័យនាំចេញអង្ករពី លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានការធ្លាក់ចុះ ៣ភាគរយ ក្នុងត្រីមាសទី ១ ឆ្នាំ២០១៨ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ ទិន្នន័យនាំចេញនោះ បានបង្ហាញឲ្យឃើញថា ការនាំចេញនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ មានបរិមាណជាង ១៦៦ពាន់តោន។ យ៉ាងណាមិញ ការទទួលស្គាល់គុណភាពអង្ករកម្ពុជា…

ធនាគារពិភពលោក ផ្តល់រង្វាន់ជិត១០ម៉ឺន$ លើការស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទនៅកម្ពុជា

ក្រុមធនាគារពិភពលោក និងកម្មវិធីស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទ (Sexual Violence Research Initiative) កាលពីពេលថ្មីៗនេះ បានផ្តល់រង្វាន់ទឹកប្រាក់ ចំនួន ៩៩,៩០០ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យ Monash University សម្រាប់ធ្វើការស្រាវជ្រាវមួយនៅប្រទេសកម្ពុជា ដែលមានគោលបំណងជួយកាត់បន្ថយឧប្បត្តិហេតុនៃ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា រង្វាន់នេះជាផ្នែកមួយនៃកម្មវិធី…