ស្មានមិនដល់ថា! គ្រាន់តែញ៉ាំផ្លែប៊ឺររាល់ថ្ងៃ ទទួលបានអត្ថប្រយោជន៍ច្រើនដល់ម្លឹងសោះ

ប៊ឺរ ត្រូវបានគេចាត់ទុកជាផ្លែឈើដ៏ល្អបំផុតនៅលើភពផែនដែនេះ ព្រោះវាអាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ផ្លែប៊ឺរ ប្រមូលផ្តុំទៅដោយវីតាមីន B វីតាមីន C វីតាមីន E និង K ម៉ាញ៉េស្យូម ប៉ូតាស្យូម កាល់ស្យូម សូដ្យូម ម៉ង់កាណែស ស័ង្កសី…និងសមាសធាតុសំខាន់ៗជាច្រើនទៀត។ ជាពិសេសសាធាតុប៉ូតាស្យូមរបស់វាមានសមត្ថភាពកាត់បន្ថយគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល និងជួយពង្រឹងដល់សមត្ថភាពបេះដូង។…

អាហារ៥ប្រភេទ បរិភោគទាំងឆៅមានប្រយោជន៍ខ្លាំងជាងឆ្អិន

អាហារមួយចំនួនត្រូវបានអ្នកជំនាញផ្តល់អនុសាស្ត្រឲ្យទទួលទានទាំងឆៅ ព្រោះវាផ្តល់នូវសារធាតុចិញ្ចឹមច្រើនដល់រាងកាយ ប៉ុន្តែនៅពេលដែលចម្អិនអាចបាត់បង់សារធាតុចាំបាច់ខ្លះ។ អាហារឆៅត្រូវបានគេរាប់បញ្ចូលទាំងផ្លែឈើ និងបន្លែស្រស់ ដែលមានប្រយោជន៍ខ្លាំងបំផុតដល់ការរំលាយអាហារ កាត់បន្ថយការរលាក ផ្តល់ជាតិសរសៃ ជួយឲ្យបេះដូងមានសុខភាពល្អ ការពារជំងឺមហារីក ព្យាបាលបញ្ហាទល់លាមក និងជួយរក្សាទម្ងន់ផងដែរ។ តើផ្លែឈើ និងបន្លែស្រស់អ្វីខ្លះទៅ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព? ខ្ទឹមបារាំង ការបរិភោគខ្ទឹមបារាំងឆៅ អាចជួយការពារប្រឆាំងនឹងជំងឺមហារីកសួត និងមហារីកក្រពេញប្រូស្តាត ដោយសារតែវាមានផ្ទុកសមាសធាតុប្រឆាំងនឹងជំងឺមហារីក…

អត្ថប្រយោជន៍ដ៏វិសេសវិសាល ៧យ៉ាងនៃផ្លែទំពាំងបាយជូរខ្មៅ

ទំពាំងបាយជូរខ្មៅ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានអាយុកាលចាស់ជាងគេនៅក្បែរតំបន់អឺរ៉ុបខាងកើត ហើយវាត្រូវបានគេទទួលស្គាល់ថា មានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាព។ ក្រៅពីសម្បូរសារធាតុចិញ្ចឹម និងមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ទទួលទាន ផ្លែទំពាំងបាយជូរខ្មៅអាចផ្តល់នូវអត្ថប្រយោជន៍អស្ចារ្យ ៧យ៉ាង ប្រសិនបើអ្នកទទួលទានជាប្រចាំ។ គ្រប់គ្រងជាតិស្ករក្នុងឈាម ការទទួលទានទំពាំងបាយជូរខ្មៅ អាចជួយព្យាបាលជំងឺទឹកនោមផ្អែម ព្រោះវាមានផ្ទុកអាស៊ីត phenolic ពីធម្មជាតិ ដែលជាអ្នកទទួលខុសត្រូវចំពោះការបង្កើត និងបញ្ចេញអាំងស៊ុយលីន។ នៅពេលដែលរាងកាយគ្រប់គ្រងអាំងស៊ុយលីនបានល្អ…

មិនបាច់ព្រួយឡើយ ញ៉ាំអាហារទាំងនេះរាល់ថ្ងៃ អ្នកនឹងជៀសផុតពីជំងឺមហារីកពោះវៀនធំ

គ្រាន់តែលឺពាក្យថា មហារីក អ្នកណាមិនខ្លាច ព្រោះវាជាជំងឺដ៏កាចសាហាវបំផុតដែលអាចឆក់យកជីវិតមនសុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ហើយក៏គ្មានថ្នាំព្យាបាលឡើយប្រសិនបើឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ជំងឺមហារីកពោះវៀនធំ អាចការពារបានតាមរយៈការទទួលទានអាហារ ៥ប្រភេទជាប្រចាំ។ ត្របែក ក្រៅពីមានរសជាតិផ្អែមត្រជាក់គួរឲ្យចង់ទទួលទាន ផ្លែត្របែកសម្បូរទៅដោយវីតាមីន C ដែលមានអត្ថប្រយោជន៍បំផុតចំពោះសុខភាព ដូចជាបង្កើនល្បឿនរំលាយអាហារ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែកមានសុខភាពល្អ។…

ផ្លែឈើ ៥ប្រភេទសម្បូរវីតាមីន C មិនចាញ់ផ្លែក្រូចឡើយ

វីតាមីន C គឺជាវីតាមីនដែលរលាយក្នុងទឹក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពនៃជាលិការបស់រាងកាយ ក៏ដូចជាសកម្មភាពនៃសារជាតិប្រឆាំងអុកស៊ីតកម្មផងដែរ។ វីតាមីន C សមត្ថភាពក្នុងការការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង ខ្សោយប្រព័ន្ធភាពស៊ាំ បញ្ហាសុខភាពមុនពេលសម្រាលកូន ជំងឺភ្នែក និងស្បែកជ្រីវជ្រួញ។ ប្រសិនបើកង្វះវីតាមីន C ក្នុងរាងកាយ អ្នកអាចជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់ ជំងឺក្រួសក្នុងថង់ប្រមាត់ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកមួយចំនួន និងជំងឺក្រិនសរសៃឈាម…។…

ហូរឈាមចេញពីចុងសុដន់ពេលមានផ្ទៃពោះ តើមានគ្រោះថ្នាក់ទេ?

ក្នុងអំឡុងពេលមានផ្ទៃពោះរាងកាយរបស់មនុស្សស្រីមានការផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈដែលសុដន់រីកធំជាងមុន ដើម្បីត្រៀមខ្លួនផលិតទឹកដោះសម្រាប់បំពេញតម្រូវការពេលកូនកើតមក។ ក៏ប៉ុន្តែបើមានឈាមហូរចេញពីចុងសុដន់នៅដំណាក់កាលនេះ តើអាចមានគ្រោះថ្នាក់ដែរឬទេ? តាមការសិក្សាមួយបានរកឃើញថា អំឡុងពេលមានផ្ទៃពោះផ្នែកខ្លះបរស់មនុស្សស្រីអាចទទួលរងនូវការហូរឈាម រួមទាំងចុងសុដន់ផងដែរ។ នេះក៏ដោយសារតែពេលមានផ្ទៃពោះកោសិកាម្យ៉ាងដែលគេហៅថា epithelial ក្នុងសុដន់មានការប្រែប្រួលលឿនពេក ធ្វើឲ្យមានឈាមហូរខ្លះៗចេញពីចុងសុដន់ ជាពិសេសនៅចុងបញ្ចប់នៃត្រីមាសទី២ ឬត្រីមាសទី៣។ ការហូរឈាមចេញពីចុងសុដន់បន្តិចបន្តួចមានប្រមាណជា ២០ភាគរយក្នុងអំឡុងពេលមានផ្ទៃពោះ និង១៥ភាគរយអំឡុងពេលបំបៅដោះកូន ត្រូវបានគេចាត់ទុកជារឿងធម្មតា ហើយករណីនេះមិនយូរមិនឆាប់នឹងបាត់ទៅវិញដោយខ្លួនឯង។ ទោះបីជាការស្រាវជ្រាវបានចង្អុលបង្ហាញថា…

ញ៉ាំអំបិលច្រើនជាង ៥ក្រោមក្នុងមួយថ្ងៃ ប្រយ័ត្នបាត់ការចង់ចាំ

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Weill Cornell សហរដ្ឋអាមេរិក បានចង្អុលបង្ហាញថា របបអាហារដែលមានផ្ទុកជាតិប្រៃខ្លាំងអាចបំផ្លាញការចង់ចាំរបស់មនុស្សគ្រប់រូប។ បន្ទាប់ពីការពិសោធន៍ទៅលើសត្វកណ្តុរ អ្នកស្រាវជ្រាវបានរកឃើញថា របបអាហារមានជាតិប្រៃខ្ពស់ ធ្វើឲ្យខួរក្បាលរបស់សត្វខ្វះអុកស៊ីសែន ដែលជាសមាសធាតុដ៏សំខាន់ក្នុងការបង្កើតការចង់ចាំរបស់ខួរក្បាល។ វាមិនត្រឹមតែកាត់បន្ថយការចង់ចាំរបស់សត្វនោះទេ កង្វះអុកស៊ីសែននៅក្នុងខួរក្បាលក៏អាចប៉ះពាល់ដល់ឥរិយាបទរបស់មនុស្ស ប្រព័ន្ធសរសៃប្រសាទ និងកើតមានរោគសញ្ញានៃជំងឺវង្វេងផងដែរ។ ការសិក្សាបានរកឃើញថា ជនជាតិអាមេរិកភាគច្រើនប្រើអំបិលលើស ៥ក្រាមក្នុងមួយថ្ងៃ ដែលបំពានលើការណែនាំរបស់ក្រុមគ្រូពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ…

មិនស្មានថាធាតុផ្សំអីចឹងសោះ តែអាចកាត់បន្ថយបញ្ហាមុខពូកែបំផុត

ស្ត្រីរាប់លាននាក់នៅទូទាំងពិភពលោកតែងតែមានអារម្មណ៍សោកសៅ ដោយសារតែការរំខានពីការកើតមុន ខណៈដែលវាបណ្តោលមកពីកត្តាផ្សេងៗដូចជា ការរលាក ការរាំងស្ទះរន្ធញើស និងឆ្លងមេរោគបាក់តេរីជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេទំព័រ boldsky បានចុះផ្សាយថា បញ្ហាកើតមុខ ឬស្នាមបំណះខ្មៅៗនៅលើស្បែកមុខ អាចដោយស្រាយបានដោយប្រើធាតុផ្សំធម្មតាៗប៉ុណ្ណោះ។ ធាតុផ្សំ៖ ទឹកអង្ករ ២ស្លាបព្រាកាហ្វេ ទឹកឃ្មុំ កន្លេះស្លាបព្រាកាហ្វេ ម្សៅរមៀតមួយភាគបួន ក្នុងមួយស្លាបព្រាកាហ្វេ…

ជំងឺ៤ប្រភេទអាចធ្វើឲ្យអ្នកជ្រុះសក់ស្ទើរតែអស់ពីក្បាល

ជាទូទៅនៅពេលដែលមនុស្សឈានដល់វ័យចំណាស់បន្តិច សក់នឹងចាប់ផ្តើមជ្រុះស្តើង ឬទំពែកក៏មានដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សវ័យក្មេងមួយចំនួនក៏ជួបបញ្ហានេះដែរ តើមកពីមូលហេតុអ្វីទៅ? មនុស្សភាគច្រើនពុំសូវមានការព្រួបារម្ភចំពោះសក់ជ្រុះនោះឡើយ ហើយអ្នកខ្លះមិនដឹងធ្វើយ៉ាងម៉េចមានតែបណ្តោលតាមដំណើរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជាធម្មតាបញ្ហាជ្រុះសក់អាចកើតមានឡើងដោយសារតែជំងឺស្ត្រេស ប៉ុន្តែវាក៏អាចបណ្តោលមកពីជំងឺ៤ប្រភេទផ្សេងទៀតដែរ។ ជំងឺក្រពេញទីរ៉ូអ៊ីត ក្រពេញទីរ៉ូអ៊ីត ជាអ្នករំញោចដល់ការលូតលាស់ និងអភិវឌ្ឍរាងកាយ រួមទាំងសក់។ ដូច្នេះនៅពេលដែលក្រពេញទីរ៉ូអ៊ីតដំណើរការមិនល្អ វានឹងមិនផលិតអ័រម៉ូន…

អានចប់ទើបដឹងថា ផ្សែងបារីមានផលប៉ះពាល់ខ្លាំងជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត

ទោះបីជាមានការផ្សព្វផ្សាយជាច្រើនដែលពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃផ្សែងបារីក៏ដោយ ក៏ប៉ុន្តែមនុស្សមួយចំនួននៅតែហាមឃាត់ចិត្តខ្លួនឯងមិនបានដដែល។ យើងគ្រប់គ្នាដឹងត្រឹមថា ការជក់បារីអាចបណ្តោលឲ្យគ្រោះថ្នាក់ដល់ផ្លូវដង្ហើម ជាពិសេសសរីរាង្គសួតតែម្តង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាផលប៉ះពាល់មួយចំណែកតែប៉ុណ្ណោះ នៅមានផលប៉ះពាល់ជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹង។ រលាកសួត៖ អ្នកណាក៏ដឹងដែរថា ផ្សែងបារីគឺជាឃាត់ករសាហាវបំផុតក្នុងការបំផ្លាញសួតសម្រាប់មនុស្សទូទៅ ជាពិសេសកុមារតូចៗដែលប៉ះពាល់ទៅនឹងផ្សែងបារីមានហានិភ័យកើតជំងឺរលាកទងសួតរ៉ាំរ៉ៃ និងជំងឺរលាកសួត។ សារធាតុពុលនៅក្នុងផ្សែងបារីអាចកាត់បន្ថយខ្យល់ចេញចូលក្នុងផ្លូវដង្ហើម ហើយបង្កឲ្យពិបាកក្នុងការដកដង្ហើម។ ដូច្នេះអ្នកគួរតែកាត់បន្ថយ ឬជៀសវាងបារីតែម្តងដើម្បីរក្សាសួតឲ្យមានសុខភាពល្អ។ ជំងឺមហារីកសួត៖ សារធាតុគីមីជាច្រើននៅក្នុងផ្សែងបារី អាចបង្កឲ្យមានការខូចខាតដល់…