ជួបហើយ! តាមពិតប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ ជាថ្នាំសម្រកទម្ងន់ពូកែយ៉ាងនេះសោះ

ការឡើងទម្ងន់ ឬធាត់ គឺជាឬសគល់នៃជំងឺជាច្រើន ជាពិសេសបញ្ហាសរសៃឈាម និងបេះដូងតែម្តង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកកំពុងតែឡើងទម្ងន់ តើត្រូវធ្វើដូចម្តេច? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាធាត់លើសទម្ងន់អាចដោះស្រាយបានដោយប្រើប្រាស់ ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ។ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងវីតាមីន E ដែលអាចជួយបង្កើនអត្រារំលាយអាហារ ដូច្នេះការសម្រកទម្ងន់ពិតជាមានប្រសិទ្ធភាព។ ធាតុផ្សំ៖…

សូម្បីតែគ្រូពេទ្យក៏ព្រមានដែរ ទង្វើ៥យ៉ាងនេះធ្វើឲ្យកើតជំងឺមហារីកថ្លើម!

ក្រុមអ្នកស្រាវជ្រាវនៅអឺរ៉ុបបានរកឃើញថា ការសេពស្រា និងស្រាបៀរលើសកម្រិតអាចប្រឈមនឹងជំងឺមហារីកថ្លើម ខ្ពស់ជាងអ្នកដែលទម្លាប់ទទួលទានទឹកតែមួយថ្ងៃ១ពែង រហូតដល់ទៅ៥ដង។ ទោះបីជាជាតិអាល់កុលជាមូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីកថ្លើម ក៏ដោយ ប៉ុន្តែមិនមានន័យថាជំងឺនេះកើតឡើងដោយសារតែជាតិអាល់កុលមួយមុខនោះទេ។ ក្រៅពីជាតិអាល់កុល នៅមានមូលហេតុមួយចំនួនទៀតក៏អាចបណ្តោលឲ្យកើតជំងឺមហារីកថ្លើមដូចគ្នា។ ១.ជក់បារីច្រើនពេក ជាតិនីកូទីន ដែលមាននៅក្នុងផ្សែងបារី គឺជាសត្រូវដ៏ធំបំផុតរបស់ថ្លើម ប្រសិនបើអ្នកជក់បារីកាន់តែច្រើន ថ្លើមច្បាស់ជាប្រឈមនឹងជំងឺមហារីកកាន់តែខ្លាំង។ ២.ទទួលទានអាហារកែច្នៃ អាហារកែច្នៃមានផ្ទុកកាឡូរីខ្ពស់ ខ្លាញ់ខ្ពស់ និងសារធាតុចិញ្ចឹមទាប…

ស្ត្រីដែលមានអាយុ១៦ ទៅ ៣០ឆ្នាំ សូមប្រយ័ត្នជំងឺមហារីកមាត់ស្បូន

តាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា តួលេខស្ត្រីមានអាយុចន្លោះចាប់ពី ១៦ទៅ៣០ឆ្នាំ ឆ្លងវីរុស Human Papilloma Virus (PHV) មានចំនួនច្រើនបំផុត ដែលបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន។ ការស្រាវជ្រាវបានវិភាគទៅលើជំងឺមហារីកមាត់ស្បូន រសប់ស្ត្រីដែលមានអាយុ ១៦ ដល់ ៣០ឆ្នាំ បានរកឃើញឆ្លងវីរុស HPV ចំនួន១៤ភាគរយ បន្ទាប់មកគឺក្រុមនុស្សស្រីដែលមានអាយុ ៦១ទៅ៨៥ឆ្នាំ…

គ្រាន់តែម៉ាស្សាអង្អែលៗសោះ មានអត្ថប្រយោជន៍ដល់ម្លឹង!

ការម៉ាស្សា គឺជាវិធីសាស្ត្រព្យាបាលជំងឺមួយបែបដែលប្រទេសជាច្រើននៅជុំវិញពិភពលោក ប្រើប្រាស់ជាយូរលង់ណាស់មកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ពីឥទ្ធិពលដ៏អស្ចារ្យចំពោះសុខភាព ដែលបានមកពីការម៉ាស្សាដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការម៉ាស្សាជាប្រចាំ៖ ១.បំបាត់ការឈឺចាប់ ការម៉ាស្សាអាចជួយបំបាត់ការឈឺចាប់នៅតាមសាច់ដុំ ខណៈដែលចលនាឈាមរត់បានល្អ។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការម៉ាស្សាធម្មតាៗអាចជួយកាត់បន្ថយបញ្ហារមួលក្រពើ បំបាត់ការបញ្ហាញ័រសាច់ដុំ បង្ការមិនឲ្យឈឺក្បាល និងឈឺខ្នង។ ២.បំបាត់ស្ត្រេស ម៉ាស្សា គឺជាវិទីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹង និងគ្រប់គ្រងកម្រិតអ័រម៉ូនស្ត្រេស។…

ជៀសវាងអាហារទាំង៦ប្រភេទនេះ បើចង់គេងលក់ស្រួល

ការញ៉ាំអាហារយប់ជ្រៅ ឬញ៉ាំច្រើនជ្រុលពេក មិនត្រឹមតែរំខានដល់ដំណេករបស់អ្នកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺហៅកាត់ថា CDC បានឲ្យដឹងថា ជំងឺគេងមិនលក់នៅសហរដ្ឋអាមេរិក បានក្លាយទៅជារឿងធម្មតាមួយក្នុងចំណោមជនជាតិអាមេរិកចំនួន ៤១លាននាក់។ នេះក៏ដោយសារតែពួកគេ ទទួលទានអាហារមិនបានត្រឹមត្រូវមុនពេលចូលគេង។ ហេតុដូច្នោះហើយ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ និងជៀសផុតពីបញ្ហាគេងមិនលក់ អ្នកគួរជៀសវាងអាហារទាំង ៦ប្រភេទនេះមុនពេលចូលគេង។ ១.ការ៉េម កម្រិតខ្ពស់នៃជាតិស្ករ…

អាហារដែលមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ អាចបង្កជំងឺមហារីក ១០០ដង

ការស្រាវជ្រាវថ្មីមួយដោយសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញថា ការទទួលទានរបបអាហារដែលមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំខ្លាំងបំផុត។ ការសិក្សាបានបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងកម្រិតកូលេស្តេរ៉ុលខ្ពស់ កោសិកានៅក្នុងពោះវៀនធំរបស់សត្វកណ្តុរដែលធ្វើការពិសោធន៍ត្រូវបានបំបែក និងបង្កើតជាលិកាឡើងវិញយ៉ាងឆាប់រហ័ស។ យន្តការនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកោសិកាមហារីក ដែលធ្វើឲ្យដុំសាច់មហារីកលូតលាស់លឿនជាងសត្វកណ្តុរ ដែលស៊ីអាហារមានសុខភាពល្អ ១០០ដង។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការទទួលទានអាហារដែលមានកូលេស្តេរ៉ុលកម្រិតខ្ពស់ ប្រៀបដូចជាលេបថ្នាំឲ្យឆាប់ស្លាប់អញ្ចឹងដែរ។ នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានព្រមាណថា អាហារមួយចំនួនដែលបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់…

របៀបទប់ស្កាត់រាងកាយកុំឲ្យស្រូបជាតិខ្លាញ់ច្រើនហួសហេតុ ក្រោយពេលញ៉ាំអាហារសម្បូរខ្លាញ់

ការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ញឹកញាប់ពេក មិនត្រឹមតែធ្វើឲ្យអ្នកធាត់លើសទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់សរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលថែមទៀត។ ហេតុនេះហើយ ដើម្បីកាត់បន្ថយរាងកាយកុំឲ្យស្រូបយកជាតិខ្លាញ់ច្រើនពេក បន្ទាប់ពីទទួលអាហារដែលសម្បូរខ្លាញ់ អ្នកឯកទេសបានផ្តល់អនុវត្តឲ្យយើងគ្រប់គ្នាទទួលទានផ្លែឈើ និងមើមឈើ៣ប្រភេទ។ ខ្ទឹមបារាំង ខ្ទឹមបារាំង មានផ្ទុកសារធាតុ alliin និងសមាសធាតុផ្សំដទៃទៀត ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីសរសៃឈាម កម្ចាត់កូលេស្តេរ៉ុលនៅតាមជញ្ជាំងសរសៃឈាម និងកំណក់ឈាមផងដែរ។ នេះហើយជាមូលហេតុ ដែលអ្នកគួរតែទទួលទានខ្ទឹមបារាំងឲ្យបានទៀងទាត់ ក្រោយពេលទទួលទានអាហារដែលសម្បូរជាតិខ្លាញ់។…

គួរ ឬពុំគួរបរិភោគម្នាស់ អំឡុងពេលមានផ្ទៃពោះ?

ម្នាស់ គឺជាផ្លែឈើធម្មជាតិមួយប្រភេទមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលល្អបំផុតសម្រាប់សុខភាពមនុស្សទូទៅ។ ក៏ប៉ុន្តែ សម្រាប់ស្ត្រីមានផ្ទៃពោះវិញ តើអាចទទួលទានម្នាស់បានដែរឬទេ? ម្នាស់ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ bromelain ដែលអាចបំបែកប្រូតេអ៊ីននៅក្នុងខ្លួន និងនាំឲ្យមានការហូរឈាមខុសប្រក្រតី។ ទោះជាយ៉ាងណាបរិមាណនៃសារធាតុ bromelain អាចប៉ះពាល់ដល់ការមានផ្ទៃពោះ លុះត្រាតែអ្នកទទួលទានច្រើនហួសកម្រិត (៧ទៅ១០ផ្លែក្នុងពេលតែមួយវាមិនអាចទៅរួចឡើយ)។ ដូច្នេះសូមចាំថា ការទទួលទានផ្លែម្នាស់ក្នុងបរិមាណល្មមមិនមានឥទ្ធិពលអវិជ្ជមានទៅលើការមានផ្ទៃពោះនោះទេ។ ផ្ទុយទៅវិញសម្រាប់អ្នកដែលមានបញ្ហាក្រពះ ហាមទទួលទាន…

ប្រយ័ត្ន! ញ៉ាំបាយហើយភ្លាមចូលគេងភ្លែត បង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាល

បើយោងតាមការសិក្សាមួយដោយសាកលវិទ្យាល័យក្រិច (Greece) បានឲ្យដឹងថា ការប្រញាប់ចូលគេងលឿនពេកក្រោយពេលទទួលទានអាហារភ្លាមៗ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ បើទោះបីជាក្រោយពេលទទួលទានបាយហើយអ្នកមានអារម្មណ៍ងងុយគេងក៏ដោយ ក៏ប៉ុន្តែអ្នកឯកទេសផ្នែកសុខភាព បានព្រមានថា ការគេងភ្លាមៗក្រោយពេលទទួលទានអាហាររួច ជាពិសេសពេលល្ងាច អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងបំផុត។ ហេតុអ្វី ទម្លាប់គេងភ្លាមៗក្រោយពេលញ៉ាំអាហារជារឿងដ៏មានគ្រោះថ្នាក់? នៅពេលដែលអ្នកគេងភ្លាមៗក្រោយពេលទទួលទានអាហារ រាងកាយមិនបានសម្រាកគ្រប់គ្រាន់នោះទេ ហើយប្រព័ន្ធរំលាយអាហារត្រូវធ្វើធ្ងន់។ ទម្លាប់បែបនេះញឹកញាប់ពេកអាចបណ្តោលឲ្យអ្នកជួយបញ្ហារំលាយអាហារ ក្រហាយទ្រូង គេងមិនលក់ និងកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។…

គួរចង់ចាំ! ទម្លាប់អាក្រក់ក្នុងការទទួលទាន៣ចំណុចធ្វើឲ្យអ្នកឈឺក្រពះដោយមិនដឹងខ្លួន

ជំងឺក្រពះ ត្រូវបានគេចាត់ទុកជាជំងឺទូទៅមួយប្រភេទដែលរីករាលដាលយ៉ាងខ្លាំងចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ភាគច្រើនជំងឺក្រពះកើតឡើងដោយសារតែការឆ្លងមេរោគ Helicobacter pylori ការប្រើប្រាស់ថ្នាំច្រើនពេក វិបត្តិផ្លូវចិត្ត និងរាងកាយគ្មានផាសុខភាពជាដើម។ លើសពីនេះទៅទៀត ទម្លាប់នៃការទទួលទានអាហារប្រចាំថ្ងៃក៏ជាកត្តាសំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺក្រពះដែរ។ ខាងក្រោមនេះ គឺជាទម្លាប់មិនល្អ៣ចំណុច ដែលអាចបំផ្លាញក្រពះដោយមិនដឹងខ្លួន៖ ១.ទទួលទានអាហារមិនទៀងពេល នៅពេលដែលក្រពះស្រេកឃ្លានខ្លាំង ហើយមិនមានអាហាររំលាយទេនោះ ទឹកអាស៊ីតរបស់វានឹងបំផ្លាញស្រទាប់របស់ក្រពះ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទទួលទានអាហារច្រើនជ្រុល…