សូម្បីតែគ្រូពេទ្យក៏ជឿថា រមៀតជាថ្នាំអង់ទីប៊ីយោទិកដ៏មានប្រសិទ្ធភាពដែរ

រមៀត គឺជាគ្រឿងទេសដ៏ពេញនិយមមួយប្រភេទ ដែលត្រូវគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗ និងធ្វើជាឱសថព្យាបាលជំងឺផងដែរ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះវាត្រូវបានអ្នកជំនាញឱសថចិន និងឥណ្ឌា ប្រើប្រាស់សម្រាប់ព្យាបាលជាច្រើនដូចជា ជំងឺថ្លើម បញ្ហាផ្លូវដង្ហើម របួសស្នាម បញ្ហាក្រពះ បញ្ហាសើរស្បែក បញ្ហាឈឺសន្លាក់ និងសាច់ដុំ។ លើសពីនេះទៅទៀត វាមានសមត្ថភាពមិនគួរឲ្យជឿក្នុងការដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ ការរលាក កម្ចាត់កោសិកាមហារីក និងប្រភេទនៃជំងឺឆ្លងដទៃទៀត។ នេះហើយជាមូលហេតុដែលអ្នកជំនាញជឿជាក់ថា…

ចូរប្រយ័ត្ន! អ្នកដែលធ្លាប់ប៉ះទង្គិចខួរក្បាល អាចប្រឈមនឹងជំងឺវង្វេងខ្លាំងនៅ៣០ឆ្នាំក្រោយ

ការស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលរងការប៉ះទង្គិចផ្នែកក្បាលដោយសារតែវត្ថុរឹងផ្សេងៗមានលក្ខណៈធ្ងន់ធ្ងរ អាចបណ្តោលឲ្យមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកជំងឺវង្វេង ទោះបីជា ៣០ឆ្នាំក្រោយក៏ដោយ។ ការរងរបួសក្បាលដែលមានឈាមកកក្នុងខួរក្បាល គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព សម្រាប់អ្នកជំងឺនៅទូទាំងពិភពលោក ជាពិសេសមនុស្សវ័យក្មេងត្រូវប្រឈមហានិភ័យនៃជំងឺវង្វេងវង្វាន់នៅពេលចាស់ទៅ។ អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃការធ្វើរោគវិនិច្ឆ័យជំងឺវង្វេងមានកម្រិតខ្ពស់បំផុតក្នុងអំឡុងពេលឆ្នាំដំបូង បន្ទាប់ពីរងរបួស។ ក្នុងអំឡុងឆ្នាំដំបូងដែលអ្នកជំងឺទទួលរងនូវការឈឺចាប់ខួរក្បាល មានគ្រោះថ្នាក់រហូតដល់ទៅ ៤ទៅ៦ដង បើធៀបទៅនឹងអ្នកដែលមិនមានការប៉ះទង្គិចខួរក្បាល។ ខណៈដែលហានិភ័យមានការថយចុះទៅតាមពេលវេលា ប៉ុន្តែ៣០ឆ្នាំក្រោយ ជំងឺវង្វេងនៅតែអាចកើតមានឡើងដដែល។…

កុំគិតថា ជីវ៉ាន់ស៊ុយត្រឹមតែជាជីធម្មតា តាមពិតវាមានគុណសម្បត្តិលើសលប់

មនុស្សភាគច្រើនដឹងត្រឹមថា ជីវ៉ាន់ស៊ុយ គឺជាគ្រឿងទេសមួយប្រភេទសម្រាប់បន្ថែមនៅក្នុងអាហារឲ្យមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទាន ឬសម្រាប់តុបតែងអាហារដើម្បីឲ្យមានសោភ័ណ្ឌភាព។ តាមពិត ជីវ៉ាន់ស៊ុយ មិនមែនជាជីធម្មតានោះទេ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជីវ៉ាន់ស៊ុយ គឺអាហារដែលផ្តល់អត្ថប្រយោជន៍ច្រើនបំផុតសម្រាប់រាងកាយ។ ១.ព្យាបាលជំងឺទឹកនោមផ្អែម ជីវ៉ាន់ស៊ុយ សម្បូរទៅដោយសារធាតុ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម និងធ្វើឲ្យអាំងស៊ុយលីនមានតុ្យភាព។ ២.ព្យាបាលជំងឺសន្លាក់…

ជាង៦០ភាគរយនៃស្ត្រីមានផ្ទៃពោះ កើតជំងឺគេងមិនលក់នៅត្រីមាសទី៣

អ្នកស្រាវជ្រាវនៅប្រទេសអេស្ប៉ាញបានរកឃើញថា ៦៤ភាគរយនៃស្ត្រីមានផ្ទៃពោះទទួលរងនូវជំងឺគេងមិនលក់នៅត្រីមាសទី ៣។ ការស្រាវជ្រាវបានវិភាគទៅលើស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អចំនួន ៤៨៦នាក់ ហើយបែងចែកជាងបីត្រីមាស។ លទ្ធផលបានបង្ហាញថា ត្រីមាសទីមួយ ស្ត្រីមានផ្ទៃពោះ ៤៤ភាគរយទទួរងនូវជំងឺគេងមិនលក់ ត្រីមាសទីពីរកើនឡើងដល់ ៤៦ភាគរយ និងត្រីមាសទីបី កើនឡើងខ្ពស់រហូតដល់ ៦៤ភាគរយ។ នេះត្រូវបានគេចាត់ទុកជាតួលេខខ្ពស់បំផុតដែលអ្នកស្រាវជ្រាវបានរកឃើញ។ ជំងឺគេងមិនលក់ អាចប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃជីវិតរបស់ស្ត្រីដែលមានផ្ទៃពោះដូចជា នាំឲ្យមានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម…

ស្រីៗគួរចំណាយពេលបន្តិច ដើម្បីស្វែងយល់ពីរោគសញ្ញាដំបូងនៃជំងឺមហារីកក្រពេញអូវែ

នៅក្នុងចំណោមជំងឺមហារីក ដែលកើតមានចំពោះមនុស្សស្រី មហារីកក្រពេញអូវែ គឺជាជំងឺមួយដែលឈានមុខគេ និងអាចឆក់យកជីវិតច្រើនបំផុត។ វាត្រូវបានគេចាត់ទុកជាឃាតករឈាមត្រជាក់ ដែលមិនងាយនឹងបង្ហាញរោគសញ្ញាដំបូងឡើយ។ កត្តាដែលធ្វើឲ្យអ្នកប្រឈមហានិភ័យនៃជំងឺមហារីកក្រពេញអូវែ គឺប្រវត្តិគ្រួសារធាប់មានជំងឺមហារីកក្រពេញអូវែ ភាពធាត់លើសទម្ងន់ ឬធាត់ដុះក្បាលពោះ។ ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ soha បានបង្ហាញថា រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពេញអូវែ អាចសង្កេតមើលដឹងតាមរយៈអាការមួយចំនួនដូចខាងក្រោម៖ ឈឺឆ្អឹងខ្នងជាញឹកញាប់ អាការឈឺឆ្អឹងខ្នង អាចងាយនឹងច្រឡំជាមួយនឹងជំងឺផ្សេៗទៀត ក៏ប៉ុន្តែប្រសិនបើឈឺញឹកញាប់វាអាចជារោគសញ្ញាដំបូងបង្អស់នៃជំងឺមហារីកក្រពេញអូវែ។…

ភ្ញាក់ពីគេងភ្លាម ហាមទទួលទានភេសជ្ជៈ៥ប្រភេទនេះ

អ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានព្រមានថា ភេសជ្ជៈដំបូងដែលអ្នកផឹកបន្ទាប់ពីភ្ញាក់ពីទទួលទានដំណេកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយ។ ការចាប់ផ្តើមទទួលទានទឹកមួយកែវជារឿងដ៏ប្រសើរ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តភេសជ្ជៈផ្សេងទៀត។ តើការផឹកភេសជ្ជៈផ្សេងៗក្រៅពីទឹក មានប្រយោជន៍ដល់រាងកាយដែរឬទេ? អ្នកជំនាញបានព្រមានថា នៅពេលភ្ញាក់ពីគេងអ្នកពុំគួរទទួលទានភេសជ្ជៈ៥ប្រភេទនេះឡើយ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាព។ ១.តែដែលសល់មួយយប់ ទឹកតែ ដែលសល់យូររហូតដល់ពេញមួយយប់ ជាតិអាស៊ីតនឹងកើតឡើង ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ហើយវាក៏មានការលូតលាស់នៃពពួកបាក់តេរី និងមេរោគផ្សិតផ្សេងៗ។ មិនតែប៉ុណ្ណោះ តែដែលសល់យូរ អាចបណ្តោលឲ្យវីតាមីន…

ឈប់ទៅ! ជក់បារីត្រឹមតែមួយថ្ងៃ១ដើម ក៏ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែរ

ខណៈដែលយើងគ្រប់គ្នាដឹងថា ការជក់បារីច្រើនគឺជាកត្តាមួយដែលបណ្តោលអន្តរាយដល់សុខភាព និងឆក់យកជីវិតមនុស្សមិនតិចក្តី ប៉ុន្តែការសិក្សាថ្មីៗនេះបានរកឃើញថា សូម្បីតែការជក់បារី ១ដើមក្នុងមួយថ្ងៃ ក៏ប្រឈមនឹងហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាលដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលជក់បារីមួយថ្ងៃ ១ដើម មាន ៧៤ភាគរយ ហាក់ដូចជាវិវត្តទៅរកជំងឺសរសៃឈាមបេះដូងជាងអ្នកមិនជក់។ ម្រាប់អ្នកដែលជក់បារី ២០ដើមក្នុងមួយថ្ងៃ ប្រឈមនឹងជំងឺបេះដូងជាងអ្នកមិនជក់ទ្វេដង។ ការសិក្សាបានរកឃើញទៀតថា អ្នកដែលជក់បារីក្នុងមួយថ្ងៃត្រឹមតែ​ ១ដើម ប្រឈមនឹងហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកមានជក់រហូតដល់…

ញៀននឹងភេសជ្ជៈមានផ្ទុកជាតិកាបូណាតមួយថ្ងៃ៦លីត្រ ទីបំផុតត្រូវដកធ្មេញចោលទាំងអស់

ករណីបុរសម្នាក់ដែលមានឈ្មោះថា Michael Sheridan អាយុ ៣២ឆ្នាំ នៅប្រទេសអៀវឡង់ ត្រូវបានដកធ្មេញចោលទាំងអស់ បន្ទាប់ពីលោកបានញៀននឹងភេសជ្ជៈមានផ្ទុកជាតិកាបូណាតរហូតដល់ ៦លីត្រក្នុងមួយថ្ងៃ។ វេជ្ជបណ្ឌិត David Murnaghan បាននិយាយថា ធ្មេញរបស់លោក Michael មានជំងឺធ្ងន់ធ្ងរ ព្រោះត្រូវពុកខូច ហើយអាចប៉ះពាល់អវិជ្ជមានដល់សុខភាពថែមទៀត បើមិនព្រមប្រញាប់ធ្វើការព្យាបាល។ លោក…

ចូរប្រយ័ត្ន! ស្នាមជាំពណ៌ស្វាយនៅលើរាងកាយ អាចបណ្តោយមកពីជំងឺធ្ងន់ធ្ងរ៤យ៉ាង

តើអ្នកមានធ្លាប់ជួបប្រទះបញ្ហាស្នាមជាំពណ៌ស្វាយកើតឡើងនៅលើស្បែកញឹកញាប់មែនទេ? ទោះបីជាវាកើតឡើងហើយរលប់បាត់ទៅវិញដោយខ្លួនឯងក៏ដោយ តែកុំមើលស្រាលឲ្យសោះ ព្រោះវាអាចជាសញ្ញាដែលព្រមានថា សុខភាពរបស់អ្នកកំពុងតែស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។ ខាងក្រោមនេះ គឺជាមូលហេតុទូទៅដែលបណ្តោលឲ្យស្បែករបស់អ្នកមានភាពជាំដោយមិនដឹងខ្លួន៖ កោសិកាឈាមក្រហមមានកម្រិតទាប ស្បែកឡើងជាំដុំៗមានពណ៌ស្វាយ អាចជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែមានបញ្ហាប្លាកែត។ នេះជាផ្នែកមួយដ៏សំខាន់នៃឈាម ព្រោះវាជាអ្នកជួយដល់កំណត់ឈាម និងទប់ស្តាត់ការហូរឈាម។ បើយោងតាមវេជ្ជបណ្ឌិត Jessie Cheung អ្នកឯកទេសផ្នែកសើរស្បែក បាននិយាយថា អ្នកអាចមានស្នាមជាំលេចឡើងលើស្បែក…

គុណប្រយោជន៍ដ៏អស្ចារ្យនៃស្ពៃក្តោប ដែលគ្រប់គ្នាមិនធ្លាប់គិតដល់

តើអ្នកណាខ្លះចូលចិត្តស្ពៃក្តោប? តើអ្នកដឹងទេស្ពៃក្តោបផ្តល់អត្ថប្រយោជន៍ខ្លាំងយ៉ាងណាចំពោះរាងកាយ? ស្ពៃក្តោប គឺជាបន្លែមួយប្រភេទដែលគេនិយមផ្សំនៅក្នុងអាហារផ្សេងៗ ព្រោះវាមានរសជាតិឆ្ងាញ់ មានតម្លៃថោក ហើយងាយស្រួលក្នុងការស្វែងរក។ ក៏ប៉ុន្តែ ស្ពៃក្តោប ត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីនខ្ពស់ជាងបន្លែដទៃទៀតសូម្បីតែ ដំឡូងបារាំង ខ្ទឹមបារាំង ឬការ៉ុត ក៏ដោយ។ តាមការសិក្សាបានរកឃើញថា វីតាមីន A នៅក្នុងស្ពៃក្តោបអាចជួយបង្កើនចរន្តឈាមឲ្យមានស្ថេរភាព ហើយការពាររាងកាយឲ្យជៀសផុតពីជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ។…