ពិតអត់ត្រប់សណ្តោយ អាចបង្ការជំងឺមហារីក?

បើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ត្រប់សណ្តោយ មានផ្ទុកជាតិទឹក ៩០ភាគរយ ជាតិស្ករ ៥,៥ភាគរយ ប្រូតេអ៊ីន ១,៣ភាគរយ ប្រូទីត ១,៣ភាគរយ លីពីត ០,២ភាគរយ… ព្រមទាំងសារធាតុរ៉ែដទៃទៀតរួមមានប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក និងវីតាមីន B1, B12…។…

ទើបតែដឹង! ការពិតវិធីការពារជំងឺដាច់សរសៃឈាមខួរក្បាលងាយអញ្ចឹងសោះ

ជំងឺដាច់សរសៃឈាមខួរក្បាល ដែលភាសាបច្ចេកទេសហៅថា (stroke) គឺមូលហេតុចម្បងដែលអាចបណ្តោលឲ្យអ្នកជំងឺត្រូវពិការភាព ឬក៏ស្លាប់ ជាប់ចំណាត់ថ្នាក់ទី២នៅក្នុងចំណោមជំងឺដ៏កាចសាហាវផ្សេងៗទៀត។ ក្នុងពេលបច្ចុប្បន្ននេះ ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយសូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានដែរ។ អ្វីដែលគួរឲ្យបារម្ភខ្លាំងបំផុតនោះ ដោយសារតែខ្វះការយល់ដឹង ទើបអ្នកជំងឺជាច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញយឺតពេល ហើយប្រឈមនឹងការស្លាប់។ តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖ គ្រប់គ្រងការទទួលរបបអាហារ អ្នកគួរតែកាត់បន្ថយអាហារ…

ញ៉ាំរាប់ភ្លេច តិចអត់ដឹង ស៊ុតគួររក្សាក្នុងទូរទឹកកកឬអត់!

មនុស្សភាគច្រើនប្រហែលជាដឹងហើយថា ស៊ុត គឺជាអាហារសម្បូរជីវជាតិដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនបំផុត។ ស៊ុតមាន់ ស៊ុតទា ឬស៊ុតក្ងាន ត្រូវបានគេកែច្នៃធ្វើជាអាហារជាច្រើនប្រភេទ ហើយសមស្របទៅតាមមនុស្សគ្រប់វ័យផងដែរ។ នៅជុំវិញពិភពលោក ស៊ុត គឺជាអាហារមួយក្នុងចំណោមអាហារដែលគេនិយមប្រើប្រាស់បំផុត នៅពេលព្រឹក។ ពួកវាសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលអាចជួយផ្តល់ថាមពលពេញមួយថ្ងៃ។ លើសពីនេះទៅទៀត ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗដទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងស៊ុត ក៏អាចជួយបង្កើតសាច់ដុំ ការពារឆ្អឹង…

ភាពអស្ចារ្យ៤យ៉ាង ដែលអ្នកពុំធ្លាប់ដឹងពីផ្លែប៊ឺរ

ប៊ឺរ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលគេនិយមប្រើសម្រាប់កែច្នៃធ្វើជាអាហារផ្សេងៗ ជាពិសេសទឹកក្រឡុក ព្រោះវាមានរសជាតិឆ្ងាញ់។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទានផ្លែប៊ឺរ ជាប្រចាំផ្តល់អត្ថប្រយោជន៍អស្ចារ្យយ៉ាងណាចំពោះសុខភាព? ប្រសិនបើបានដឹងពីអត្ថប្រយោជន៍របស់វាហើយ អ្នកច្បាស់ជាចង់ទទួលទានរាល់ថ្ងៃ។ ១.ផ្ទុកសារធាតុប៉ូតាស្យូមច្រើនជាងចេក ប៉ូតាស្យូម មានតួនាទីថែរក្សាកោសិកា សរសៃប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង ឲ្យមានសុខភាពល្អ។ ប៊ឺរប្រហែលជា ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ១៤ភាគរយ…

បើមិនរវល់ជាមួយរោគសញ្ញា៥ចំណុចនេះទេ ប្រយ័ត្នខូចតម្រងនោម

ទោះបីជាដឹងថា តម្រងនោម ជាផ្នែកមួយដ៏សំខាន់សម្រាប់រាងកាយមិនអាចខ្វះបានក៏ដោយ ក៏ប៉ុន្តែមនុស្សមួយចំនួនពុំសូវអើពើនឹងរោគសញ្ញាដែលកើតមានឡើងចំពោះតម្រងនោមនោះទេ លុះត្រាតែឈានដល់ដំណាក់កាលធ្ងន់ធ្ងរទើបរកវិធីដោះស្រាយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនអើពើជាមួយនឹងរោគសញ្ញាទាំងអស់នេះ អ្នកអាចប្រឈមនឹងការកើតជំងឺក្រួសក្នុងតម្រងនោម ឬខូចតម្រងនោមតែម្តង។ នោមញឹក ប្រសិនបើអ្នកនោមច្រើនដង តែទឹកនោមមិនកើនឡើងជាងពេលធម្មតាទេនោះ អាចជាសញ្ញានៃការឆ្លងមេរោគលើផ្លូវងបង្ហូរនោម ហើយ។ នៅពេលដែលជាលិកាតម្រងនោមរលាក វានឹងធ្វើឲ្យប្លោកនោមត្រូវធ្វើការធ្ងន់ ដែលបណ្តោលឲ្យអ្នកនោមញឹកខុសពីធម្មតា។ ទឹកនោមមានក្លិន បញ្ហាមួយទៀតនៃការឆ្លងមេរោគតម្រងនោម គឺទឹកនោមមានក្លិនមិនល្អ។…

គ្រប់គ្នាច្បាស់ជាភ្លឺភ្នែក ពេលដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ហុងដែលធ្លាប់តែបោះចោល

អស់រយៈពេលជាយូរមកហើយ ផ្លែល្ហុង ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព និងសម្រស់។ តែទោះជាយ៉ាងណា មិនត្រឹមតែផ្លែល្ហុងនោះទេ ដែលផ្តល់ប្រយោជន៍ សូម្បីតែគ្រាប់របស់វាដែលយើងតែងតែបោះបង់ចោល ក៏ផ្តល់ប្រយោជន៍មិនចាញ់គ្នាដែរ។ តើគ្រាប់ល្ហុងផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? អ្នកជំនាញផ្នែកឱសថលោកខាងលិច និងខាងកើត បានបង្ហាញថា គ្រាប់ល្ហុង អាចជួយជំរុញដល់ការរំលាយអាហារ ការពារតម្រងនោម បន្សាបជាតិពុលចេញពីរាងកាយ ក៏ដូចជាទប់ស្តាត់ការរីករាលដាលនៃជំងឺមហារីកផងដែរ។ គ្រាប់ល្ហុងមានផ្ទុកជាតិអាស៊ីត oleic,…

អស្ចារ្យដល់ម្លឹង! គ្រាន់តែញ៉ាំស៊ុតរាល់ព្រឹក ទទួលបានអត្ថប្រយោជន៍៨យ៉ាង

ស៊ុត ត្រូវបានគេចាត់ទុកជាអាហារពេលព្រឹកដ៏ពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្សស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការចម្អិនថែមទៀត។ ក្រៅពីមានរសជាតិឆ្ងាញ់ ស៊ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អបំផុតសម្រាប់សុខភាព ហេតុនេះទើបអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យបន្ថែមស៊ុតទៅក្នុងអាហារពេលព្រឹកជាប្រចាំ។ រក្សាថាមពលពេញមួយថ្ងៃ នៅពេលអ្នកបរិភោគស៊ុត សម្រាប់អាហារពេលព្រឹកជំនួសគ្រាប់ធម្មជាតិ ឬសាច់ផ្សេងៗ វាអាចជួយបំពេញថាមពលបានយូរ។ នេះហើយជាចំណុចល្អ ដែលធ្វើឲ្យអ្នកមិនត្រូវការអាហារសម្រន់ ហើយធ្វើឲ្យអ្នកញ៉ាំតិច។ ជួយសម្រកទម្ងន់ ស៊ុត…

អាថ៌កំបាំង៥ចំណុច បើធ្វើបានមិនចាំបាច់បារម្ភរឿងមហារីកឡើយ

គ្រប់គ្នាប្រហែលជាដឹងហើយថា មហារីក គឺជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត ដែលអាចឆក់យកជីវិតមនុស្សមិនតិចនោះទេក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ប្រសិនបើជំងឺនេះឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយ សង្ឈឹមជាសះស្បើយគឺមានតិចណាស់ ក៏ប៉ុន្តែអ្នកអាចការពារខ្លួនបាន តាមរយៈការកែប្រែទម្លាប់ប្រចាំថ្ងៃ។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែលគ្រប់គ្នាគួរតែអនុវត្ត ដើម្បីការពារខ្លួនឲ្យជៀសឆ្ងាយពីជំងឺមហារីក៖ ញ៉ាំផ្លែប៉ោមរាល់ថ្ងៃ បើយោងតាមការសិក្សាជាច្រើនបានបង្ហាញថា ផ្លែប៉ោមស្រស់ សម្បូរទៅដោយសារធាតុរ៉ែ ដូចជា វីតាមីន ជាតិដែក ស័ង្កសី…

មនុស្សស្ថិតក្នុងលក្ខខណ្ឌ៦យ៉ាងនេះ កុំទទួលទានល្ហុងច្រើនពេក

ល្ហុង គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ សូម្បីតែការញ៉ាំល្ហុងខ្ចី ក៏ទទួលបានអត្ថប្រយោជន៏មិនចាញ់គ្នាប៉ុន្មានដែរ។ តែទោះជាយ៉ាង មនុស្សមួយចំនួនមិនគួរទទួលទានល្ហុងច្រើនពេកនោះទេ ព្រោះវានាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ១.ស្ត្រីមានផ្ទៃពោះ ការញ៉ាំផ្លែល្ហុង ជាពិសេសល្ហុងខ្ចី អំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យមានភាពមិនប្រក្រតី និងរលូតកូន។ ល្ហុងខ្ចី អាចជំរុញឲ្យស្បូនមានការកន្ត្រាក់ញឹកញាប់ ដែលធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងការរលូត។ ដូច្នេះ ស្ត្រីមានផ្ទៃពោះគួរជៀសវាងទទួលទានផ្លែល្ហុង អំឡុងពេលមានផ្ទៃពោះ។…

ឃើញរាងកំពីងកំប៉ោងកុំមើលស្រាល វាជាថ្នាំបង្ការជំងឺមហារីកពូកែបំផុត

បើយោងតាមអ្នកវិទ្យាសាស្ត្រនៅប៉ែកបូព៌ា បានរកឃើញថា ម្ទេសប្លោក មានផ្ទុកវីតាមីន C ច្រើនជាងផ្លែប៉េងបោះ រហូតដល់ ៥ ទៅ ៧ដង ហើយវាស្ថិតនៅក្នុងត្រកូលបន្លែពណ៌បៃតងដែលមានវីតាមីន C ខ្ពស់ជាងគេបង្អស់។ ក្រៅពីវីតាមីន C ម្ទេសប្លោក សម្បូរទៅដោយបរិមាណជាតិទឹកប្រហែលជា ៩៣,៩ភាគរយ កាបូនអ៊ីដ្រាតប្រហែលជា ៣,៨ភាគរយ។…