ប្រយ័ត្នស្នាមជាំនៅលើស្បែក វាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ

តើអ្នកកំពុងតែកើតមានបញ្ហាស្នាមជាំនៅលើរាងកាយដោយមិនដឹងខ្លួនមែនទេ? ត្បិតតែស្នាមជាំដែលលេចឡើងនៅលើផ្ទៃស្បែក មិនធ្វើឲ្យអ្នកឈឺចាប់ក៏ពិតមែន ក៏ប៉ុន្តែអ្នកមិនគួរមើលរំលងឡើង ព្រោះវាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួន។ ជារឿយៗ ស្នាមជាំដែលកើតឡើងឯងៗនៅលើផ្ទៃស្បែក អាចបណ្តោលមកពីបញ្ហាសុខភាពមួយចំនួន។ ជំងឺទឹកនោមផ្អែម ទឹកនោមផ្អែម ក៏មានឥទ្ធិពលអវិជ្ជមានទៅលើចរន្តឈាមដែរ ដូច្នេះរាងកាយនឹងងាយស្រួលប្រឈមនឹងបញ្ហាស្នាមជាំនៅក្រោមស្បែក។ មិនតែប៉ុណ្ណោះ ស្នាមជាំអាចជារោគសញ្ញានៃជំងឺទឹកដោមផ្អែមដំណាក់កាលដំបូង ហើយរោគសញ្ញាផ្សេងទៀតនៃជំងឺទឹកនោមផ្អែម គឺស្រេកទឹក របួសមិនងាយជាសះស្បើយ មានអារម្មណ៍អស់កម្លាំងជានិច្ច ភ្នែកមើលលែងសូវច្បាស់ និងមានស្នាមអុជសៗនៅលើស្បែក។…

អស្ចារ្យដល់ម្លឹង! ទទួលទានទឹកត្រសក់នៅពេលព្រឹក ផ្តល់អត្ថប្រយោជន៍សំខាន់ៗ១០យ៉ាង

អ្នកណាៗក៏ស្គាល់ផ្លែត្រសក់ដែរ ហើយធ្លាប់ទទួលទានរាប់ភ្លេចថែមទៀត ក៏ប៉ុន្តែមានមនុស្សជាច្រើន ប្រហែលជាមិនទាន់ស្គាល់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់វានោះទេ។ ត្រសក់ គឺជាផ្លែឈើដែលល្អបំផុត នារដូវក្តៅ ព្រោះវាអាចជួយរក្សារាងកាយឲ្យមានភាពត្រជាក់ ផ្តល់ជាតិសំណើមដល់រាងកាយ និងជួយសម្រកទម្ងន់ផងដែរ។ ការផឹកទឹកត្រសក់ នៅពេលព្រឹក គឺជាវិធីដ៏ល្អបំផុត ដើម្បីទាញយកវីតាមីន និងសារធាតុរ៉ែ សំខាន់ៗ។ ក្រៅពីនេះ ការទទួលទានត្រសក់ នៅពេលព្រឹកជាទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗរាប់ភ្លេច។…

ចាស់ក៏ដោយ ក្មេងក៏ដោយ បើគោរពពេលវេលាគេងមិនបាន ប្រឈមនឹងជំងឺពីរមុខនេះដូចគ្នា

យោងតាមការសិក្សាមួយ ដែលត្រូវបានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំសហគមន៍ជំងឺបេះដូង នៅប្រទេសអាល្លឺម៉ង់ បានបង្ហាញថា ការគេងតិចជាង ៦ម៉ោង ឬលើសពី ៨ម៉ោងក្នុងមួយយប់ អាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ តាមការស្រាវជ្រាវទៅលើមនុស្សពេញវ័យជាង ១លាននាក់បានរកឃើញថា ក្រោយរយៈពេល ៩ឆ្នាំ អ្នកដែលគេងតិចជាង ៦ម៉ោង មានការកើនឡើងនៃហានិភ័យនៃជំងឺបេះដូង ១១ភាគរយ និងការគេងលើសពី ៨ម៉ោងប្រឈមហានិភ័យ…

ផឹកទឹកមួយកែវ ពេលភ្ញាក់ពីគេងភ្លាម អាចបង្ការជំងឺក្រួសក្នុងតម្រងនោម

៧០ភាគរយនៃទម្ងន់រាងកាយរបស់យើង គឺជាតិទឹក ដូច្នេះនៅពេលដែលរាងកាយខ្សោះជាតិទឹក អាចបណ្តោលឲ្យមានបញ្ហាឈឺក្បាល អស់កម្លាំង ប្រតិកម្មយឺត ឬមានបញ្ហាស្បែកជាដើម។ ក្នុងលក្ខខណ្ឌធម្មតា រាងកាយត្រូវការទឹក ជាមធ្យម ១,៥ ទៅ ២លីត្រក្នុងមួយថ្ងៃ ទើបអាចទ្រទ្រង់រាងកាយទាំងមូលឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺមួយចំនួនបាន។ ប៉ុន្តែតើអ្នកមានដឹងទេថា ការផឹកទឹកបន្ទាប់ពីភ្ញាក់ពីគេងភ្ញាម ផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ? អ្នកឯកទេសបានផ្តល់ដំបូលន្មានថា ទម្លាប់ផឹកទឹកនៅពេលព្រឹកព្រលឹម…

៤សញ្ញារាងកាយរបស់អ្នកផ្ទុកជាតិពុលលើសកម្រិត ត្រូវការបន្សាបជាបន្ទាន់

នៅពេលដែលអ្នកទទួលទានចំណីអាហារសម្បូរជាតិគីមីច្រើន ហើយរស់នៅតំបន់ដែលមានបរិស្ថានកខ្វក់ទៀតនោះ រាងកាយច្បាស់ជាមានផ្ទុកជាតិពុលកាន់តែច្រើន។ ជាពិសេស នៅពេលអ្នកមិនបានសម្អាតជាតិពុលចេញពីរាងកាយទេ វានឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។ ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបន្សាបជាតិពុល ដូចខាងក្រោម៖ ១.ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ គឺសញ្ញាដំបូងដែលបង្ហាញពីជាតិពុលកើនឡើងនៅក្នុងរាងកាយលើសលប់។ មូលហេតុដែលបណ្តោលឲ្យរាងកាយមានជាតិពុលច្រើនពេក គឺការបរិភោគអាហារ ឬភេសជ្ជៈសម្បូរជាតិគីមី ហើយសូម្បីតែការរស់នៅក្នុងបរិភាគពោរពេញទៅដោយផ្សែងពុលក៏ដូចគ្នាដែរ។ ២.ប្រតិកម្មខ្លាំងចំពោះក្លិន…

ទង្វើ៣ចំណុចដែលយើងធ្លាប់គិតថាមិនអី តែបើបណ្តោយយូរអាចខូចតម្រងនោម

តម្រងនោម គឺជាសរីរាង្គមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ប៉ុន្តែវាក៏ងាយនឹងរងគ្រោះផងដែរ ប្រសិនបើអ្នកទម្លាប់មិនល្អប្រចាំថ្ងៃ។ មនុស្សភាគច្រើនមិនដឹងថា តម្រងនោមត្រូវធ្វើការធ្ងន់ក្នុងការចម្រោះជាតិពុលទាំងថ្ងៃ ទាំងយប់ តាមរយៈរបបអាហារដែលយើងទទួលទានរាល់ថ្ងៃនោះទេ។ ជាពិសេសទម្លាប់មួយចំនួនដែលយើងគិតថាមិនអី វាអាចខូចតម្រងនោមធ្ងន់ធ្ងរ។ ១.ចូលចិត្តញ៉ាំអាហារក្តៅ ថ្វីត្បិតតែអាហារក្តៅ មានរសជាតិឆ្ងាញ់ ហើយមនុស្សភាគច្រើនចូលចិត្តមែនពិត ប៉ុន្តែការញ៉ាំញឹកញាប់ពេក អាចបណ្តោលឲ្យខូចតម្រងនោម។ ការទទួលទានអាហារក្តៅញឹកញាប់ ហើយច្រើនហួសប្រមាណ អាចបង្កឲ្យមានការរលាកបំពង់អាហារ និងទៅលើក្រពះ។…

ល្បីយូរហើយ តែថ្ងៃនេះទើបដឹងច្បាស់ អយស្ទ័រមានប្រយោជន៍អស្ចារ្យប៉ុណ្ណា!

អយស្ទ័រ គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុតពីសំណាក់មនុស្សនៅទូទាំងពិភពលោក ព្រោះវាមានរសជាតិឆ្ងាញ់ ហើយមានប្រយោជន៍សម្រាប់សុខភាពសរសៃឈាមបេះដូង សម្រស់ និងធ្វើឲ្យមុខងារខួរក្បាលមានភាពប្រសើរឡើង។ ដូច្នេះ សម្រាប់អ្នកដែលមិនចូលចិត្តអយស្ទ័យ គួរតែស្វែងយល់ពីអត្ថប្រយោជន៍របស់វាសិន មុននឹងបដិសេធថា ទេ ចំពោះអាហារដ៏ល្អមួយនេះ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំពោះសុខភាពទាំង ១០យ៉ាង ដែលបានមកពីការទទួលទានអយស្ទ័រ៖ ១.បង្កើនប្រព័ន្ធភាពស៊ាំ អយស្ទ័រ សម្បូរទៅដោយវីតាមីន E…

ធ្លាប់គិតថាគ្មានប្រយោជន៍ តែថ្ងៃនេះទើបដឹងថាសំបកវាអស្ចារ្យប៉ុណ្ណា

ជារឿយៗ សំបកដំឡូងបារាំង ត្រូវបានគេបោះបង់ចោល បន្ទាប់ពីចម្អិន ហើយជួនកាលគេចិតវាចេញមុនពេលកែច្នៃធ្វើជាអាហារផ្សេងៗ។ ទោះជាយ៉ាងណា ការពិតដែលគ្រប់គ្នាមិនធ្លាប់ដឹងនោះ គឺសំបកដំឡូងបារាំង ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ អ្នកឯកទេស បានណែនាំថា អ្នកគួរតែញ៉ាំដំឡូងបារាំង ទាំងសំបក ព្រោះវាអាចផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង។ គ្រប់គ្រងសម្ពាធឈាម ដំឡូងបារាំង សម្បូរទៅដោយប៉ូតាស្យូម ដែលជាសមាសធាតុជួយគ្រប់គ្រងសម្ពាធឈាម។ នៅពេលដែលអ្នកដំណើរការចម្អិនដំឡូងបារាំង គួរតែទុកសំបក…

ការងារពេលព្រឹក៤យ៉ាង ជួយបន្សុទ្ធថ្លើម និងការពាររាងកាយឲ្យមានសុខភាពល្អ

បើយោងតាមអ្នកជំនាញបានបង្ហាញថា សុខភាពរបស់មនុស្សម្នាក់ៗល្អ ឬអាក្រក់ គឺអាស្រ័យទៅលើការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារមានផាសុខភាពប្រចាំថ្ងៃ។ ក៏ប៉ុន្តែក្រៅពីវិធីពីរយ៉ាងនេះ នៅមានទម្លាប់នាពេលព្រឹកព្រលឹម ៤យ៉ាងទៀត ក៏អាចជួយសម្អាតសរីរាង្គថ្លើម និងរក្សារាងកាយឲ្យមានសុខភាពល្អផងដែរ។ ទទួលទានទឹកក្តៅឧណ្ឌៗ នៅពេលដែលអ្នកទទួលទានទឹកក្តៅឧណ្ឌៗ នៅពេលព្រឹកវាអាចជួយសម្អាតកាកសំណល់ពុលចេញពីរាងកាយ និងការពារបញ្ហាទល់លាមក។ លើសពីនេះទៅទៀត វាក៏អាចជួយលើកកម្ពស់ដល់ចរាចរឈាម ទប់ស្តាត់ជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ តែសូមកុំទទួលទានទឹកកក ព្រោះវាអាចធ្វើឲ្យរលាកថ្លើម…

អញ្ចឹងតើ! ទើបក្រូចឆ្មារក្លាយជាភេសជ្ជៈសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព

មានមនុស្សជាច្រើនជឿជាក់ថា ការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ មានសក្តានុពលក្នុងការសម្រកទម្ងន់បានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកត្រជាក់ក៏អាចជួយសម្រកទម្ងន់បានដូចគ្នាដែរ។ ក្រៅពីសម្រកទម្ងន់ ទឹកក្រូចឆ្មារ ក៏អាចជួយធ្វើឲ្យប្រសើរឡើងនូវការប្រមូលផ្តុំអ៊ីយ៉ុងដល់រាងកាយ និងបង្កើនការស្រូបយកថាមពលដែលអាចជួយដល់ដំណើរការរំលាយអាហារ ឲ្យកាន់តែល្អប្រសើរជាងមុន។ ខាងក្រោមេនះ គឺជាភាពអស្ចារ្យមួយចំនួន ដែលធ្វើឲ្យទឹកក្រូចឆ្មារ ក្លាយទៅភេសជ្ជៈសម្រកទម្ងន់ពូកែបំផុត៖ មានផ្ទុកកាឡូរីទាប បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ក្រូចឆ្មារមួយផ្លែមានប្រហែលជា ១៧កាឡូរីប៉ុណ្ណោះ សូម្បីតែលាយជាមួយទឹក…