ករណីរថយន្តបុករង្វង់មូលផ្សារដើមថ្កូវ ស្រាប់តែមានបុរសម្នាក់ មករារាំងសមត្ថកិច្ច ស្រែកទ្បូទ្បា មានអីជាប់ខ្នោះបញ្ជូនទៅប៉ុស្តិ៍…

ភ្នំពេញៈ នៅវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ សង្ស័យស្រវឹងស្រា បុរសម្នាក់ បើករថយន្តតាកូមា១គ្រឿង ជ្រុលទៅបុករង្វង់ផ្សារដើមថ្កូវ ផ្អើលដល់មន្ត្រីប៉ូលិសប៉ុស្ដិ៍ ចុះមកដល់ទីតាំងខាងលើសួរនាំ។ ខណៈនោះដែរ ស្រាប់តែលេចមុខបុរសម្នាក់ មិនស្គាល់ឈ្មោះ…

ជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវជនសង្ស័យវាយ បណ្ដាលឲ្យរងរបួស

កណ្ដាលៈ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៥០នាទី មានករណីហិង្សាដោយចេតនា នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ទ្រេះ សាណាស់ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិបារ៉ែនក្រោម…

មានករណីរថយន្តបែនដឹកដីមួយគ្រឿង សង្ស័យតៃកុងបើកលឿនពេក ក៏ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបែនដឹកដីមួយគ្រឿង សង្ស័យតៃកុងបើកលឿនពេក ក៏ក្រឡាប់ផ្ងារជើងឡើងលើ ប៉ុន្តែមិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត ករណីនេះមិនប៉ះពាល់សម្បត្តិរដ្ឋទេ សមត្ថកិច្ចឲ្យស្ទូចរថយន្តដោយខ្លួនឯង៕

សំណាងល្អតៃកុងហក់ចេញទាន់ ករណីក្រឡាប់រថយន្តធ្លាក់ពីលើកំពូលភ្នំតូច

កំពង់ឆ្នាំង: នៅវេលាម៉ោងប្រមាណជា ៩ព្រឹកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីធ្លាក់រថយន្ត (ប្រភេទរថយន្តស្ទូច) ពីលើកំពូលភ្នំមួយគ្រឿង តៃកុងបើករថយន្ត ហក់ចេញទាន់រួចជីវិត ស្ថិតនៅភ្នំតូច ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ការដ្ឋានវាយថ្មភ្នំ៕

និស្សិតច្បាប់ និងសិស្សវិទ្យាល័យច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីវាយ និងកាប់ជនរងគ្រោះយកម៉ូតូ

កណ្ដាលៈ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង៥០នាទី ករណីលួចមានស្ថានទម្ងន់ទោស ចំណុចភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ០៣នាក់៖ ១-ឈ្មោះ រុំ ឆារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ…

មកមើលប្រពន្ធសម្រាលកូន ដេកលក់១ភ្លេតភ្ញាក់ឡើងបាត់អស់រលីង

កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ចូលលួចទ្រព្យសម្បត្តិក្នុងមន្ទីរពេទ្យខេត្ត ស្ថិតភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ជនរងគ្រោះឈ្មោះ រៀម ភ័ក្រ អាយុ ៤០ ឆ្នាំ…

ពស់ថ្លាន់មួយក្បាលដ៏ធំ ត្រូវប្រជាពលរដ្ឋចាប់បាន នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ម្តុំឆ្នេរសុខា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីពលរដ្ឋ ចាប់បានពស់ថ្លាន់មួយក្បាលយ៉ាងធំ បង្កឲ្យមានការភ្ញាក់ផ្អើល៕

Updated៖ យុវជនអាយុ ១៧ឆ្នាំម្នាក់ ឈ្លោះគ្នាជាមួយបងប្អូន តូចចិត្តខ្លាំងពេកដើរចេញពីផ្ទះ ទៅលោតទឹកសម្លាប់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង ៧និង២៥នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ដោយយុវជនម្នាក់លោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ សពត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។ ជនរងគ្រោះឈ្មោះ ថាង វ៉េងហាន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៨…

ខឹងកូនតមាត់ទាញដុំឥដ្ឋគប់ តែទៅត្រូវអ្នកឈមើល បណ្ដាលឲ្យបែកថ្ងាស់

កណ្ដាលៈ មានករណីហិង្សាមួយកើតឡើង កាលពីវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៩ ស្ថិតភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់ឈ្មោះ ឆុង វិច្ឆិកា ភេទប្រុស អាយុ ៩…

រថយន្តល្មើសច្បាប់ចរាចរណ៍ ត្រូវអាជ្ញាធរស្ទូច និងផាកពិន័យម្ចាស់

ភ្នំពេញៈ កម្លាំងផ្នែកសណ្តាប់ធ្នាប់ខណ្ឌ​ បានចុះរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗមួយចំនួន នៅក្នុងមូលដ្ឋាន។ ក្នុងនោះ បានស្ទូចរថយន្តចំនួន១ គ្រឿង ដែលបានចតនៅចំណុច ហាមចត ផ្លូវ​លេខ៤៣០ ក្នុងសង្កាត់បឹងសាឡាង ដើម្បីឲ្យម្ចាស់យានយន្ត ចូលខ្លួនមកទទួលការអប់រំ និងផាកពិន័យតាមច្បាប់៕