ACU បញ្ជូន លោក ស៊ុត ឌីណា មកតុលាការក្រោយឃុំខ្លួន ៤ថ្ងៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូន លោក ស៊ុត ឌីណា មកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ ហើយពេលនេះ ស្ថិតក្នុងការសាកសួរពីព្រះរាជអាជា្ញរង មាស ច័ន្ទ ពិសិដ្ឋដើម្បីបន្តសាកសួរអំពី ការប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីសាកសួរនៅ ACU អស់រយៈពេល៤ថ្ងៃ។ សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ…

តំណាងអយ្យការកំពុងសាកសួរលោក ទួន សុជាតិ លើសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា និងកញ្ញា ស្រីមុំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ លោក សៀង សុខ តំណាងអយ្យការសាលាដំបូងភ្នំពេញកំពុងធ្វើការសាកសួរ លោក ទួន សុជាតិ ថៅកែហាងកាត់សក់យីហោ ខ្មែរអង្គរ ក្នុងនាមជាសាក្សីបំភ្លឺក្នុងសំណុំរឿងទំនាក់ទំនងស្នេហារវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងឈ្មោះ ខុម ចាន់ដារ៉ាទី…

លោកស្រី អោងសាន ស៊ូជី ត្រូវបានដកតំណែងចេញខ្លះដើម្បីសម្រាកបន្ទុក

(ណៃពិដោ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា យូ ធីន យ៉រ (U Htin Kyaw) បានដាក់សំណើថ្មីទៅកាន់សភាជាតិ ដើម្បីដកដាក់តំណែងនៅក្នុងជួររដ្ឋាភិបាលមួយចំនួន ដោយក្នុងនោះលោកស្រី អោងសាន ស៊ូជី នឹងត្រូវបន្ថយមកកាន់តំណែងត្រឹមតែពីរក្រសួងប៉ុណ្ណោះ គឺក្រសួងការបរទេស និង ការិយាល័យប្រធានាធិបតី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ…

នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានចាប់ខ្លួនមន្រ្តីអាវុធហត្ថជាង៨០០នាក់

(ភ្នំពេញ): អគ្គបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ប្រសិនបើមន្រ្តីអាវុធហត្ថមិនចុះបញ្ជីអាវុធឱ្យបានត្រឹមត្រូវទេនោះ មន្រ្តីអាវុធហត្ថប្រឈមនឹងការចាប់ខ្លួនមុនគេ ។ បើតាមលោកសៅ សុខា ការប្រើប្រាស់អាវុធមិនស្របច្បាប់ គឺអាចពាក់ព័ន្ធចោរប្លន់ ។ ការលើកឡើងដោយនាយឧត្តមសេនីយ៍បែបនេះ ក្រោយពីលេចលឺព័ត៏មានថា មានមន្រ្តីអាវុធហត្ថតាមបណ្តាខេត្តជាង៨០០នាក់ ប្រើប្រាស់កាំភ្លើងមិនមានប្រភពច្បាស់លាស់…

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារក្នុងឱកាសបើកបវេសនកាល នៃរដ្ឋសភា

​ភ្នំពេញ ៖ ​ព្រះករុណា​ព្រះបាទ​សម្ដេច​​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ​ព្រះ​មហក្សត្រ​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​បាន​ផ្ញើ​ព្រះសារ​ ក្នុង​ឱកាស​បើក​បវេសនកាល​នៃរដ្ឋសភា​ សម័យ​ប្រជុំ​រដ្ឋសភា លើកទី​៦​ នីតិកាលទី​៥ នៅថ្ងៃទី​០៤ ​ខែមេសា ឆ្នាំ ២០១៦នេះ ។ សូម​បញ្ជាក់​ថា ​​សម័យ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥…

នៅមុខរដ្ឋសភា មានការប៉ះទង្គិច គ្នាមួយប្រាយបណ្ដាលឲ្យបុរសម្នាក់របួសបែកក្បាល រវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរ

ភ្នំពេញ ៖ ​មានការ​​ប៉ះទង្គិច​គ្នា​មួយ ​​រវាង​អង្គការ​ក្រុម​សង្គម​ស៊ីវិល​ និង​អាជ្ញាធ​រ​មូល​ដ្ឋាន​នៅមុខ​​រដ្ឋសភា​ ​ កើតឡើង​ក្រោម​ពេល​ដែល​អង្គការ​សហជីព​សង្គមស៊ីវិល​ ជាង​១០០នាក់​ មក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ ​​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅរ​ដ្ឋាភិបាល​ ។ ​ក្នុងការ​ប៉ះទង្គិចគ្នានេះ ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បែកក្បាល ​។ ក្រោយពី​មាន​ការ​ប៉ះ​ទង្គិចគ្នា ​រវាង​អង្គការ​សហជីប​ និង​អាជ្ញាធ​រមួយ​ប្រាយ​ រួច​មក​​​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិលទាំងនោះ ​មិន​ទាន់​បាន​រំសាយ​នៅ​ឡើយទេ ​នៅបន្ដ​ប្រមូល​ផ្ដុំគ្នា​តាម​លើ​សួនមុខ​រង្វង់​មូល​សម្ដេច​ព្រះសង្ឃ…

First news: ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរេ ខាងត្បូង ត្រូវACU ចាប់ខ្លួន

(ភ្នំពេញ): ប្រភពព័ត៏មានពីមន្រ្តីជាន់ខ្ពស់បានប្រាប់Post News នៅមុននេះបន្តិចថា ពេលនេះឯករាជទូតកម្ពុជា ប្រចាំសាធារណ:រដ្ឋកូរេខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួន និងសួរចម្លើយ ។ សូមបញ្ជាក់ថា ក្នុងរង្វង់តែ២ឬ៣ថ្ងៃនេះ មន្រ្តី របស់ក្រសួងការបរទេស២រូ បហើយត្រូវបានACU ចាប់ខ្លួនពាក់ព័ន្ធនិងរេឿងពុករលួយ។   

ព័ត៌មានចុងក្រោយ: ក្រោយស្លាប់មនុស្ស ៧នាក់ ក្នុងពេលតែមួយ នៅស្រុកស្អាង អ្នកបើករថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួន

(កណ្តាល): បើតាមរបាយការណ៍របស់នគរបាលខេត្តកណ្តាលបានបង្ហាញថា ក្រោយពីមនុស្ស៧នាក់បានស្លាប់ក្នុងពេលតែមួយ កាលពីមោ៉ងជាង៧យប់ នៅក្នុងរថយន្ត១គ្រឿង អ្នកបើកបររថយន្តដែលគេអះអាងថា ជាបង្ករហេតុ ពេលនេះត្រូវនគរបាលចាប់ខ្លួន ។ មនុស្ស៧នាក់ត្រូវនគរបាលអះអាងជាផ្លូវការថា បានស្លាប់ ជា បន្តរ បន្ទាប់ ក្នុងនោះមានប្រុស៥នាក់ ស្រី២នាក់ ហើយ៥នាក់ក្នុុងចំនោមអ្នកស្លាប់ទាំង៧នាក់ សុទ្ធសឹងជាក្មេង ។ បើតាមរបាយការណ៏នគរបាលបានបង្ហាញទៀតថា…

Update: អភិបាលស្រុកស្អាងថា មនុស្ស៧នាក់ បានស្លាប់ដោយសារ ជិះ រថយន្តលុចសុីស្សឆ្លងទូកដរ

(កណ្តាល): ថ្លែងប្រាប់Post News តាមទូរស័ព្ទនៅមុននេះបន្តិច អភិបាលស្រុកស្អាង លោក ខឹម ច័ន្ទគីរី លោកប្រាប់ថា មនុស្សប្រហែលជា៧នាក់បានស្លាប់ ប៉ុន្តែពេលនេះអាជា្ញធនៅតែបន្តររុករក។ អភិបាលខេត្តកណ្តាលលោកម៉ៅ ភារុណ បានប្រាប់ថា មនុស្ស៧នាក់បានស្លាប់នៅមោ៉ងជាង៨យប់នេះក្នុងនោះមានក្មេង៥នាក់ ។ បើតាមសេចក្តីរាយការណ៍បានប្រាប់ថា មនុស្សជិត១០នាក់បានស្លាប់នៅក្នុងរថយន្តRX៣០០ ខណ:ឆ្លងទូកដរ ហើយលិចនៅភូមិព្រែកខ្សេវ…

First News: មនុស្សជិត១០នាក់ សង្ស័យស្លាប់ក្នុងរថយន្ត ខណ:ឆ្លងទូកដរ នៅស្រុកស្អាង

(កណ្តាល): នៅមុននេះបន្តិចមានសេចក្តីរាយការណ៍មកថា មនុស្សជិត១០នាក់បានស្លាប់នៅក្នុងរថយន្តតែមួយ ខណ:ឆ្លងទូកដរហើយលិចនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។