ម៉ោង១រសៀលថ្ងៃនេះ ប្រធានាធិបតីសិង្ហបុរីមកដល់កម្ពុជា

ភ្នំពេញៈ ​​តបតាមការអញ្ជើញ​របស់ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុ​នី ​​​ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​​​ ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ​ (Tony Tan Keng Yam) ប្រធានាធិបតី​នៃ​​សាធារណរដ្ឋសិង្ហបុរី​ ​ នឹងដឹកនាំគណៈប្រតិភូនិង​អញ្ជើញ​មកដល់កម្ពុជានៅម៉ោងប្រមាណ១រសៀលនេះ ដើម្បី​បំពេញ​​​ទស្សន​កិច្ច​​ផ្លូវ​រដ្ឋ នៅ​ព្រះ​រា​ជាណាចក្រ ​កម្ពុជារយៈពេល៣ថ្ងៃ​…

ផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្ត សម្លាប់មនុស្ស ៤៣ នាក់ នៅទីក្រុងភាគខាងជើងស៊ីរី

ស៊ីរីៈ ក្រុមអ្នកសង្កេតការណ៍ក្នុងប្រទេស បានឲ្យដឹងនៅថ្ងៃសៅរិ៍នេះថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្តមួយ ដោយពួកក្រុមឧទ្ទាមនៅទីក្រុង Azaz ភាគខាងជើងប្រទេសស៊ីរី បានបណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។ អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បាននិយាយថា រថយន្តនេះ…

បាញ់ប្រហារនៅព្រលានយន្តហោះរដ្ឋផ្លរីដា ស្លាប់ និងរបួស ១៣នាក់

អាមេរិកៈ ប៉ូលិសក្នុងតំបន់ កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ការបាញ់ប្រហារមួយ ស្ថិតនៅខាងអាកាសយានដ្ឋាន Fort Lauderdale-Hollywood បានសម្លាប់មនុស្ស៥ នាក់ និង ៨នាក់ទៀតរងរបួស ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ការិយាល័យ…

គួរឲ្យអាម៉ាស់!! ថ្ងៃស្បថចូលកាន់តំណែងក្នុងសភាអាមេរិក ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

បរទេស: ព្រឹត្តិការណ៍សំខាន់ៗ អន្តរជាតិក្នុងរយ:ពេល១សប្តាហ៍ ដែល Post News សង្ខេបឡើងមក សម្រាប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ : គួរឲ្យអាម៉ាស់!! ថ្ងៃស្បថចូលកាន់តំណែងក្នុងសភាអាមេរិក កើតរឿងជម្រោងចម្រាសខាងគណបក្សលោក ត្រាំ ជម្លោះប្រធានាធិបតីជិតផុតអាណត្តិ និងប្រធានាធិបតីជាប់ឆ្នោត កាន់តែទ្បើងកម្ដៅ លោក ត្រាំ៖…

ពួកសកម្មប្រយុទ្ធជិត ២០០ នាក់ ទម្លាក់អាវុធចុះ មកចូលរួមជាមួយកងទ័ពស៊ីរី

ស៊ីរីៈ ពួកសកម្មប្រយុទ្ធប្រមាណជា ២០០ នាក់ មកពីភូមិជាច្រើននៅភាគនិរតីជាយរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី បាននាំគ្នាទម្លាក់អាវុធចុះ និងសុំចូលរួមជាមួយកងទ័ពស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។ ប្រធានគណៈកម្មាធិការផ្សះផ្សា ក្នុងតំបន់នៅជនបទ លោក Mou’men Jarida បាននិយាយថា «ពួកសកម្មប្រយុទ្ធមកពីភូមិ…

អាមេរិក កំពុងលូកដៃចូលជម្លោះរវាងមហាយក្សអាស៊ី និងមហាអំណាចសេដ្ឋកិច្ចទី៣

អាមេរិកៈ កងទ័ពជើងទឹកអាមេរិកនឹងបញ្ជូនយន្តហោះ បំពាក់ដោយប្រព័ន្ធរ៉ាដាកម្រិតខ្ពស់ ដែលអាចចាប់បានការ ហោះហើររបស់យន្តហោះចម្បាំង ទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីចិនផលិតបានសម្រេចនូវយន្តហោះ ដែលអាចគេចចេញពីប្រព័ន្ធរ៉ាដាបាន។ នេះបើតាមសារព័ត៌មាន CNNចេញផ្សាយនៅថ្ងៃទី០៦​ ខែមករា ឆ្នាំ២០១៧។ មូលដ្ឋានកងទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា យន្តហោះរបស់អាមេរិក E-2D Advance Hawkeye ដែលមានសមត្ថិភាពខ្ពស់ អាចចាប់បានការហោះហើរលើអាកាសទាំងអស់…

មូលហេតុអ្វីបានជាប្រធានាធិបជាប់ឆ្នោតអាមេរិកចូលចិត្តរុស្ស៊ីជាងចិន ក្នុងសតវត្សទី២១នេះ?

អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសរសេរជាអាទិ៍ នៅក្នុងប្រព័ន្ធសង្គម Twitter ថា លោកសរសើរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយហៅលោក ពូទីន ថា « ជាបុរសឆ្លាតវ័យ » និងបានច្រានចោលការចោទប្រកាន់របស់លោក អូបាម៉ា ថា…

ខ្យល់កួចវាយប្រហារនៅឥណ្ឌូនេស៊ី បំផ្លាញផ្ទះជិត ៣០០ ខ្នង ស្លាប់ និងរបួស ១២ នាក់

ឥណ្ឌូនេស៊ីៈ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Suptopo Purwo Nugroho នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា គ្រោះធម្មជាតិខ្យល់កួច បានវាយប្រហារនៅខេត្ត Yogyakarta និង East Java ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានបណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ១០ នាក់ទៀតរងរបួស…

បើកឆាកឆ្នាំថ្មី ២០១៧ ISIS ប្រហារជីវិតមនុស្សពីរនាក់ ម្នាក់អារក និងម្នាក់ទៀតចាប់ជ្រមុជទឹក

អ៊ីរ៉ាក់ៈ វីដេអូមួយ ដែលបានចេញផ្សាយ ដោយក្រុមភេវរករ ISIS នៅទីក្រុង Musol បានបង្ហាញពីពលរដ្ឋអ៊ីរ៉ាក់ ២ នាក់ ត្រូវពួក ISIS ប្រហារជីវិត ដោយម្នាក់អារក និងម្នាក់ទៀតចាប់ជ្រមុជក្បាលក្នុងទឹក។ នេះបើយោងតាមរយៈ សារព័ត៌មានអ៊ីរ៉ាក់ អាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា…

ជម្លោះប្រធានាធិបតីជិតផុតអាណត្តិ និងប្រធានាធិបតីជាប់ឆ្នោត កាន់តែទ្បើងកម្ដៅ

អាមេរិកៈ លោកបារ៉ាក់ អូបាម៉ា​ អញ្ជើញទៅ​កាន់វិមាន Capitol កាលពី​ថ្ងៃ​ពុធ ដើម្បី​ប្រមែប្រមូល​ពួក​សមាជិកសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​ឲ្យការពារ​សេចក្តី​ព្រាង​ច្បាប់​របស់​លោក ស្តី​ពី​ការ​ថែរក្សា​សុខភាព​ដែល​គួរកត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រមានឈ្មោះថា Obamacare។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។ លោកអនុប្រធានាធិបតី​ជាប់ឆ្នោត Mike Pence មកពីគណបក្សសារធារណរដ្ឋ ក៏​នឹង​អញ្ជើញ​ទៅ​កាន់សភា​ដែរ ​ដើម្បី​ពិភាក្សា​ជាមួយសមាជិកខ្លួន​អំពី​របៀបវារៈរបស់ពួកគេ​…