កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ ៖ បរិស្ថានស្អាត ផ្ដើមចេញពីយុវជន
ភ្នំពេញៈ «បរិស្ថានស្អាត គឺផ្ដើមចេញពីយុវជន» នេះជាប្រធានបទដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (Global Youth Summit) ដែលបានរៀបចំនៅទីស្ដីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះ រៀបចំដោយមានកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយមូលនិធិ Hemispheres មានការចូលរួមពីយុវជនមកពី៨ប្រទេស នៃសមាជិកអាស៊ាន រួមទាំងប្រទេសអូស្រ្តាលី និងចិន។…