មានតែឥណ្ឌូនេស៊ីទេ​ ដែលហានតទល់ជាមួយចិនរឿងជម្លោះសមុទ្រចិនខាងត្បូង

ឥណ្ឌូណេស៊ី​: រដ្ឋាភិបាល​ក្រុងចាកាតា បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បន្ថែម​ការ​យាម​ល្បាត​នៅ​ក្នុង​ដែន​ទឹក​នៅ​ជុំវិញ​បណ្ដុំ​កោះ​តូចៗក្នុងសមុទ្រចិនខាងត្បូង ដើម្បី​បណ្ដេញ​នាវា​នេសាទ​ចិន​ចេញ​ពី​តំបន់​នោះ។ នេះយោងតាមសារព័ត៌មាន​ CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ជាមួយ​ប្រទេស​ចិន​ប្រឈម​នឹង​ហានិភ័យ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ទទួល​បាន​ផល​ប្រយោជន៍​នៅ​ក្នុង​ជម្លោះ​នោះ ដោយ​មាន​ផល​អវិជ្ជមាន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បានថ្លែង​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​សម្រប​សម្រួល​ជាដាច់ខាតលើ​ការ​ទាមទារ​នៅ​ជុំវិញ​ប្រជុំ​កោះ…

អ្នកដំណើរលើយន្តហោះទៅកាន់ទីក្រុងBarcelona ភ័យព្រួយក្រោយការគំរាមបំផ្ទុះគ្រាប់បែក

ទុយនេស៊ី: ក្រសួងមហាផ្ទៃទុយនេស៊ីឲ្យដឹងថា ដោយសារតែមានសំឡេងរោទិ៍គំរាមបំផ្ទុះគ្រាប់បែក ជើងហោះហើរពីទីក្រុងTunisair ប្រទេសទុយនេស៊ី ទៅកាន់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ។ បុគ្គលិកសន្តិសុខបានជម្លៀសអ្នកដំណើរទាំងអស់នៅលើយន្តហោះចេញពីព្រលានយន្តហោះ ប៉ុន្តែ ពួកគេមិនអាចរកឃើញនៅវត្ថុផ្សេងៗដែលសង្ស័យថាអាចគ្រាប់បែកបំផ្ទុះនៅឡើយទេ។ មន្រ្តីប៉ូលិសបាននិយាយថា ស្ត្រីម្នាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ សូមជំរាបថា យន្ដហោះនេះបន្តិចក្រោយមកបានហោះចេញ និងបានចុះចតដោយសុវត្ថិភាពនៅទីក្រុង Barcelona៕

បំផ្ទុះគ្រាប់បែកកណ្តាលទីក្រុងបាដាដ បង្កឲ្យមនុស្ស ៤៥ ស្លាប់ និងរបួស

អ៊ីរ៉ាក់ : ការបំផ្ទុះគ្រាប់បែកនៅជុំវិញទីក្រុងបាដាដបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១១ នាក់ និងរងរបួស ៣៤ នាក់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់នេះ កើតឡើងនៅស្រុក Nahrawan និងស្រុក Suwaib ភាគអាគ្នេយ៍នៃទីក្រុងបាដាដ…

គ្មានអ្នករស់រានមានជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះរុស្ស៊ីនោះទេ

រុស្ស៊ី: យន្តហោះយោធារុស្ស៊ី ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ គឺមិនមានសញ្ញានៃការរស់រានមានជីវិត នៅក្នុងចំណោមអ្នកដំណើរ ៩២ នាក់ នៅលើយន្តហោះនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov…

រងរបួស ២៥ នាក់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នៅព្រះវិហារភាគខាងត្បូងឥណ្ឌា

ឥណ្ឌាៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ បានរងរបួស ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាមួយ នៅឯព្រះវិហារនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦៕

Update៖ យន្តហោះរុស្ស៊ីបាត់ពីរ៉ាដា ជាមួយអ្នកដំណើរនៅលើវា ៩១ នាក់ ក្រោយហោះចេញពីក្រុងសូជី

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះ Tu-154 ដែលមានដឹកអ្នកដំណើរនៅវា ៩១ នាក់ ហោះចេញពីទីក្រុងសូជី បានបាត់ទំនាក់ទំនងពីរ៉ាដា។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ យោងតាមទិន្នន័យបឋម របស់ក្រសួងបាននិយាយថា យន្តហោះ Tu-154…

យន្តហោះរុស្ស៊ី បានបាត់ពីរ៉ាដា

រុស្ស៊ីៈ យន្តហោះរុស្ស៊ី មួយគ្រឿង បានបាត់ចេញពីរ៉ាដា បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានមួយកន្លែង ពីសមុទ្រខ្មៅ។ នេះបើតាមសេចក្តីរាយការណ៍ពី BBC ចេញផ្សាយមុននេះបន្តិច៕

បុរសម្នាក់ដេកស្លាប់ ដោយជំងឺខ្យល់គ

បាត់ដំបងៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូនេះ បុរសម្នាក់ បានដេកស្លាប់ នៅនឹងផ្ទះឃុន ភណ័ ក្នុងភូមិឆ្កែកូន ឃុំគោគឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សាកសពជនរងគ្រោះ មានឈ្មោះថា យន់វឿន ភេទប្រុស អាយុ៥៤ឆ្នាំ គ្មានសាច់ញ្ញាតិនោះ បានដេកស្លាប់…

ពលរដ្ឋអាល្លឺម៉ង់ជាង ៥៤ ពាន់នាក់ ត្រូវជម្លៀសខ្លួនចេញទាំងព្រឹក នៅថ្ងៃបុណ្យណូអែល ក្រោយប្រទះឃើញគ្រាប់បែក

អាល្លឺម៉ងៈ ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ពលរដ្ឋអាល្លឺម៉ងជាង ៥៤ ពាន់នាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេ ទាំងព្រឹកក្នុងអំទ្បុងពេលថ្ងៃបុណ្យណូអែល ស្ថិតនៅភាគខាងត្បូងទីក្រុង Augsburg ប្រទេសអាល្លឺម៉ង់ ខណៈដែលអាជ្ញាធរបានរកឃើញគ្រាប់បែកយន្តហោះ សង្គ្រាមលោកលើកទី២ ដ៏ធំទម្ងន់ ១,៨ តោន ។ នេះបើយោងតាមរយៈ សារព័ត៌មាន…

ISIS ប្រហារជិវិតបុរសម្នាក់ ដោយចងឆ្កាង រួចបាញ់សម្លាប់ នៅស៊ីរី

ស៊ីរីៈ ភេរវកររ ISIS បានប្រហារជីវិតបុរសម្នាក់ កាលពីថ្ងៃសុក្រ នៅភាគឦសានទីក្រុង Raqqa ក្នុងប្រទេសស៊ីរី ដោយចោទប្រកាន់ពីបទលួចនាំជនស៊ីវិល ចាកចេញពីតំបន់ដែលក្រុមខ្លួនកំពុងគ្រប់គ្រង។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ បុរសឈ្មោះ Abdulkarim al-Hassan ជាអ្នកបើកបររថយន្តដឹកទំនិញពីស្រុក Mansoura…