ច័ន្ទ ម៉ាលីស ប្រកាសលុបកម្អែល«ទាល់តែយូរបានស៊ីអូនបាន»!

ក្នុងពិធីខួបកំណើតឆ្នាំថ្មី របស់តារាចម្រៀងនាង ច័ន្ទ ម៉ាលីស នាងបានសារភាពថានៅមិនទាន់មានណាដែលនាងច្រៀងថ្មី ហើយផ្ទុះអោយស្មើនឹងបទ«ទាល់តែយូរបានស៊ីអូនបាន»នោះទេ ថ្វីដ្បិតតែក្នុងនោះមានការរិះគន់ស្ទើរពេញផ្ទៃប្រទេសព្រោះតែមានអ្នកប្រតិកម្មនឹងខ្លឹមសារបទចម្រៀងរបស់នាង។ ច័ន្ទ ម៉ាលីស បញ្ជាក់ថា នាងប្រឹងធ្វើបទថ្មីៗខ្លាំងណាស់ ប៉ុន្តែនៅតែមិនទាន់មានបទណាលោតអោយខ្លាំង ដើម្បីលុបបំបាត់កម្អែលក្នុងបទដែលរងការរិះគន់ តែធ្វើអោយនាងបានក្លាយជាតារាដែលត្រូវគេស្គាល់ច្រើននោះទេ។ តារារូបនេះបញ្ជាក់ថា ផ្អែកតាមបរិបទនាងពិតជាត្រូវគេស្គាល់ខ្លាំងតាមរយៈបទ«ទាល់តែយូរបានស៊ីអូនបាន»ក្នុងពេលមានការរិះគន់នោះមែន ដោយនាងបានយល់ស្របថាបើកុំតែច្រៀងបទនោះ ប្រហែលជានាងពិបាកឈរជើងនៅក្នុងពិភពចម្រៀងដែលមានការប្រកួតប្រជែងនោះផង។ ជាក់ស្ដែងទោះជានាងប្រឹងចេញបទចម្រៀងល្អៗច្រើនបទទាំងក្នុងពេលជ្រកនៅផលិតកម្ម BN…

ធ្វើខួបម្ដង ខុសគេឡើងកប់ហ្មង ស៊ិន សុធារិទ្ធ យប់មិញ!

កាលពីថ្ងៃទី១៨ មករា តារាសម្ដែងលោកស៊ិន សុធារិទ្ធ ដែលត្រូវគេស្គាល់ថាជាតួឯកក្នុងរឿងភាគរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងរឿង«កំលោះទាំង៣»បានធ្វើពិធីខួបកំណើតធំដុំជាលើកទី១នៅក្នុងជីវិត។ ប៉ុន្តែនៅក្នុងថ្ងៃនោះគេកត់សម្គាល់ថាលោករំលេចនូវរឿងខុសគេឡើងកប់ហ្មង ខណៈដែលពិធីខួបកំណើតរបស់ម្ចាស់ខួបភាគច្រើន គេកម្រឃើញបែបនោះ។ ចំណុចដែលខុសប្លែកគេនោះ គឺលោក ស៊ិន សុធារិទ្ធ មិនប្រើនំខេកដើម្បីធ្វើពិធីតាមបែប​ បស្ចិមប្រទេសនោះទេ តែលោកបានប្រើនំខ្មែរដែលច្នៃដោយស្នាដៃខ្មែរធ្វើជានំសម្រាប់ឆ្លងខួបកំណើតតែម្ដង ដោយលោកបញ្ជាក់ថានោះជាអ្វីដែលលោកចង់រំលឹកអោយតារាសិល្បៈ ជាពិសេសម្ចាស់ខួបដែលនិយមប្រារព្ធពិធីតាមបែប ​បស្ចិមប្រទេសមួយនេះ ដាក់បញ្ចូលប្រភេទនំដែលជារបស់ខ្មែរជាជំនួសវិញ ដើម្បីអោយប្លែកផង…

(មានវីដេអូ) កម្សត់ណាស់ វង្ស ថាណាន់ ! នៅពេលបង្ហើបថា ឪពុកបន្តមិនរាប់រក!

ក្នុងជំនួបក្នុងកម្មវិធីសម្ពោធរឿង«ខ្មោចស៊ីឈ្មួល» ដែលប្រកាសដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី១៨ មករា នោះ តារាចម្រៀងដែលត្រូវគេស្គាល់ថាជាកូនកំព្រា និងជាបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ លោកវង្ស ថាណាន់ បានអះអាងថា មកទល់ពេលនេះ ឪពុករបស់លោកដែលបានបោះបង់លោកតាំងពីវ័យមិនដល់៣ឆ្នាំ នៅតែមិនបានរាប់រងលោកជាកូននោះទេ ដោយសូម្បីតែទឹកចិត្តខលសួរសុខទុក្ខ ឬនឹកនាក៏គ្មាន។ លោកនៅតែចង់ស្រក់ទឹកភ្នែកនៅពេលសួរនាំដល់ចំណុចរសើបនេះ តែលោកបែរជាប្រកាសថាបើទោះជាលោកមិនទទួលបានការទទួលស្គាល់ពីឪពុកថាជាកូនម្នាក់បែបហ្នឹងក្ដី ក៏លោកតាំងចិត្តនឹងជ្រោមជ្រែងឪពុក…

ពេជ្រ ចរណៃ លាតត្រដាងរឿង ខៃ ប្រសិទ្ធិ ទាក់ទង ក្រោយពីអោយលុយវះកាត់

កាលពីថ្ងៃទី១៧ មករា តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលត្រូវគេដឹងថាមានជំងឺដាច់សរសៃប្រើសបេះដូង និងប្រហោងបេះដូងរហូតដល់ដំណាក់កាលប្រឈមនឹងជីវិតព្រោះតែខ្វះថវិកាព្យាបាលនោះ បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធរឿង «ខ្មោចស៊ីឈ្មួល» បន្ទាប់ពីនាងត្រូវបានសប្បុរសជនរួមគ្នាបរិច្ចាគថវិកាជួយសង្គ្រោះជីវិត។ នៅក្នុងពិធីនោះ នាងក៏បានលាតត្រដាងពីការទាក់ទងរបស់លោកខៃ ប្រសិទ្ធ ក្រោយពីលោកផ្ដល់អោយ១៨០០០ដុល្លារ ជួយសង្គ្រោះជីវិតដើម្បីអោយនាងបានវះកាត់នោះដែរ។ ឆ្លើយតបនឹងការលើកឡើងថា លោក ខៃ ប្រសិទ្ធិ បានជួយថវិកាអោយនាងបានលុយវះកាត់ចំនួន១៨០០០ដុល្លារ…

រឿង«ខ្មោចស៊ីឈ្មួល»ដែលកក្រើកថ្ងៃសម្ពោធ ប្រកាសយកចំណូលដាក់អង្គការ

នៅថ្ងៃទី១៨ មករានេះ ខ្សែភាពយន្តបើកឆាករបស់ផលិតកម្មC2go ដែលត្រូវគេស្គាល់ថាជាស្នាដៃរបស់អង្គការខ្ញុំខ្មែរ ដែលជាអង្គការធានាយកតារាខ្មែរទៅច្រៀងនៅក្រៅប្រទេសរាប់សិបដងក្នុងមួយឆ្នាំ នឹងដាក់បញ្ចាំងលក់សំបុត្រជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបៗ ទាំំងនៅភ្នំពេញ និងខេត្តសៀមរាប។ ភាពយន្តនេះត្រូវអ្នកចូលរួមទស្សនាក្នុងថ្ងៃសម្ពោធសរសើរថាល្អមើល ដែលមិនពិបាកកើបផលចំណេញនោះទេ ប៉ុន្តែម្ចាស់ផលិតកម្មបែរជាអះអាងថា នឹងយកប្រាក់ចំណូលដែលទទួលបានដាក់តម្កល់ក្នុងអង្គការ ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ជួយដល់ជនក្រីក្រ ដោយមិនយកមកដាក់ហោប៉ៅដូចគ្នានឹងផលិតករផ្សេងៗទៅវិញ។ លោក អេថិន ជានិច្ច ម្ចាស់ផលិតកម្មC2go បានអះអាងថា ចាប់តាំងពីលោកបានបើកអង្គការខ្ញុំខ្មែរ…

ពិធីករ៣រូប លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍សង្គម ស្របគ្នាដែលការងារក្រៅសិល្បៈមានសម្ពាធ

នៅក្នុងព្រឹត្តការណ៍សប្បុរសធម៌ធំៗ ដែលបានធ្វើឡើងនាពេលចុងក្រោយ គេកត់សម្គាល់ថា តារា៣រូប បានក្លាយជាតារាដែលលេចមុខមាត់ និងមានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីបានចេញមុខក្នុងកិច្ចការជួយដល់សង្គមក្នុងការងារសប្បុរសធម៌។ បន្ថែមពីលើការងារសង្គម ដែលធ្វើអោយតារាទាំង៣ មានកិត្តិយស និងទទួលការងារសរសើរពីស្រទាប់មហាជន តារាទាំង៣ក៏ត្រូវគេដឹងថា មានការងារឯកជន ដែលធ្វើអោយអ្នកទាំង៣ជាប់ឃ្លេពិបាក ទទួលការងារសិល្បៈដូចអំឡុងពេលមុននោះផងដែរ។ កញ្ញាប៉ុបពី៖ ប្រមាណជាកន្លះឆ្នាំមុន កញ្ញាលេចធ្លោមិនគួរអោយជឿ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ធំៗ ជាពិសេសសកម្មភាពរ៉ៃអង្គាសរបស់សិស្សិត…

តូច ស្រីពេជ្រ ចេញមុខទម្លាយរឿងឆ័យលី ដាឡែន សម្រាលកូន

ក្រោយការបែកធ្លាយជុំវិញព័ត៌មានតារាសម្ដែង អ្នកនាង ឆ័យលី ដាឡែន សម្ងំសម្រាលកាលពីជាង២ខែមុន ហើយអ្នកនាងក៏លែងប្រកែក ស្រាប់តែមានអ្នកប៉ាន់ស្មានមួយចំនួនមិនជឿថាអ្នកនាងពិតជាមានកូនដែលជាដំណក់ឈាមរបស់ស្វាមីនោះទេ ដោយសារតែគេមិនធ្លាប់ឃើញមានដំណឹងរឿងតារារូបនេះពរពោះពីមុនមក។ ជាមួយនឹងសង្ស័យនេះ អ្នកនាងតូច ស្រីពេជ្រ ដែលជាតារាសម្ដែងជើងចាស់ និងត្រូវគេស្គាល់ថាជាមិត្តភក្តិបេះមិនដាច់របស់អ្នកនាងឆ័យលី ដាឡែន បានចេញមុខទម្លាយ។ អ្នកនាង តូច ស្រីពេជ្រ បានថ្លែងពីសហរដ្ឋអាមេរិកមកថា ពាក់ព័ន្ធនឹងរឿងអ្នកនាងឆ័យលី…

សាវិន ហ្វីលីព ចំអកឲ្យតារាសម្ដែងទៅធ្វើស្រែ ខណៈពេលផលិតករ២រូប អត់សប្បាយចិត្ត

ឆ្លើយតបនឹងការប្រកាសបិទចោលផលិតកម្មជាហូរហែរ ព្រោះតែជិតការកំណត់ពន្ធថ្មីស្ថាប័នពន្ធដាទៅលើការផលិតភាពយន្ត លោកសាវិន ហ្វីលីព បានថ្លែងចំអកថា តារាសម្ដែងស្រុកខ្មែរជិតដល់ពេលវេលាធ្វើស្រែហើយ ដោយសារតែបញ្ហាពន្ធក្លាយជាសម្ពាធកាន់តែខ្លាំងនាពេលចុងក្រោយ។ យ៉ាងណាមិញ លោកបានថ្លែងថាក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការទប់ស្កប់លើករណីនេះ មុនពេលផលិតករភាពយន្តរួមគ្នាបិទចោលផលិតកម្មបណ្ដាក់គ្នា។ លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានអះអាងថា បើកុំតែជ្រុលដៃផលិតរឿងទី២ក្រោមចំណងជើងថា«ម៉ាដាមអាប2018» ហើយចំណាយអត់លុយ និងចេញថតជិតចប់ទៅហើយ កុំអីលោកនឹងបិទចោលផលិកម្មតាំងពីដាក់បញ្ចាំងរឿង«នរណា…

ទីបំផុត ឆ័យលី ដាឡែន សារភាពថា ពិតជាទើបតែសម្រាលកូនមែន

បន្ទាប់ពីមានការទម្លាយថា អ្នកនាង ឆ័យលី ដាឡែន មានកូនរួចហើយ តែអ្នកនាងបិទបាំង នៅទីបំផុតតារាស្រីរូបនេះ បានសារភាពហើយថា អ្នកនាងពិតជាទើបតែសម្រាលកូនមែន ដោយហេតុផលដែលអ្នកនាងមិនបានប្រកាសជាសាធារណៈនាអំឡុងពេលមុន គឺព្រោះតែជាប់កុងត្រាជាមួយការងារ ដែលគេតម្រូវមិនអោយអ្នកនាងប្រកាសឡើងដើម្បីកុំឲ្យប៉ះពាល់ការងារដែលបានកុងត្រាប៉ុណ្ណោះ។ មកទល់ពេលនេះអ្នកនាងបានសារភាពថា កូនប្រុសរបស់អ្នកនាងដែលជាដំណក់ឈាមរបស់ស្វាមី កើតបានជិត៣ខែហើយ ដោយអ្នកនាងក៏គម្រោងធ្វើពិធីបង្កក់កូនមុនកំណត់ នៅខែ២ ក្នុងឆ្នាំ២០១៨ ខាងមុខផងដែរ។ អ្នកនាង…

វង្ស ថាណាន់ ប្រកាសចូលផលិតកម្ម

ក្រោយពីបានបោះជំហាននៅក្នុងវិថីសិល្បៈ ហើយទទួលបានស្នាដៃច្រើនឡើងដូចជាឡើងឆាក និងចេញបទចម្រៀង Original Song ជាហូរហែ ដោយមានទាំងការគាំទ្រ និងស្គាល់ច្រើនផង តារាចម្រៀងដែលត្រូវគេស្គាល់ថា ជាកូនកំព្រាឪពុកម្ដាយបោះបង់តាំងពីរតូច រហូតមិនស្គាល់ទាំងឆ្នាំកំណើតខ្លួននោះ បានប្រកាសជំហរថ្មីថា លោកចង់ជ្រកកោនផលិតកម្ម។ លោកថា ការផលិតបទចម្រៀងផ្ទាល់ខ្លួន គឺទោះជាបានទទួលជោគជ័យកម្រិតណា ក៏ចាញ់ប្រៀបតារាចម្រៀងដែលមានផលិតកម្មច្រៀងនោះដែរ ថ្វីដ្បិតថាការជ្រកនៅក្នុងផលិតកម្ម នឹងអាចប្រឈមរឿងផលិតកម្មមិនសូវទម្លាក់បទ ឬមិនសូវមានបទល្អ…