តោះមកដឹងពីប្រភព និងតម្លៃរ៉ូប ចរិយា ពេជ្រ ដែលអ្នកណាក៏សរសើើរមិនដាច់ពីមាត់

ក្នុងពិធីមង្គលការរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ ម្នាក់ៗបានចាប់អារម្មណ៍នឹងរ៉ូបដ៏ស្រស់ស្អាតដែលនាងបានគ្រងក្នុងពេលដើរជុំវិញនំខួបយ៉ាងខ្លាំង ដោយសារតែរ៉ូបនោះគឺមើលទៅប្លែក និងមិនសូវឃើញមាននៅស្រុកខ្មែរ។ ប្រភពពីសម្អាងការដែលនាងបានជួលបានអះអាងថារ៉ូបដែលនាងបានស្លៀកនេះ គឺកុម្មង់មកយ៉ាងថ្មីសន្លាងពីហុងកុង ដោយជាងជំនាញនៅទីនោះជាអ្នកកាត់ដេរអោយនាងតាមការគូសប្លង់ និងច្នៃម៉ូដពីសម្អាងការដែលអ្នកនាងបានជួលនោះផង។ ប្រភពពីសម្អាងថា ដាណាមី សម្អាងការដែល ចរិយា ពេជ្រ បានជួលគឺមានតម្លៃ៥៨០០ដុល្លារ ដោយតម្លៃដែលបានព្រមព្រៀងនេះ គឺនាងបានកុម្ម៉ង់រ៉ូបដែលបានស្លៀកក្នុងពេលកាត់នំនោះមួយផង ដោយខាងសម្អាងបានអះអាងថាគ្រាន់តែរ៉ូបមួយឈុតដែលតម្រូវតាមចិត្តរបស់នាងនោះ គឺចំណាយអស់២៨០០ដុល្លារទៅហើយ។…

ពន្ធថ្មី កាន់តែជំរិត.កផលិតករ អោយបិទទ្វារផលិតកម្ម

យោងតាមការបញ្ជាក់របស់ផលិតករភាគច្រើនបានអះអាងថា ពួកគេកាន់តែឈឺក្បាលនឹងរឿងកាត់ពន្ធដែលបានកំណត់ឡើង ជាពិសេសក្នុងពេលដែលភាពយន្តនោះមិនបានផលចំណេញផង ក៏ពន្ធថ្មីដែលបានដាក់បានតម្រូវអោយកាត់ភាគរយមិនខុសពីជំរិត.កផលិតករ។ សម្ពាធក្នុងការកំណត់ពន្ធនេះ បានធ្វើអោយអ្នកផលិតរឿងកាន់តែរុញរាក្នុងការដំណើរការផលិតរឿង ដោយបានប្រកាសថានឹងគម្រោងបិទចោលផលិតកម្ម។ ផលិតករមួយរូបដែលអះអាងថាបានដាក់បញ្ចាំងរឿង ហើយមិនទទួលបានផលចំណេញស្មើដើមផង បានបង្ហាញពីការត្អូញត្អែរក្នុងការប្រមូលលុយក្រោយដាក់បញ្ចាំងរឿង ដោយគោលការណ៍ថ្មីបានកំណត់អោយម្ចាស់រោងភាពយន្តត្រូវបង្វិលថវិកាដែលលក់សំបុត្របានចូលប្រព័ន្ធ ធនាគារដែលសហការជាមួយពន្ធដា ហើយតម្រូវអោយកាត់ពន្ធ១០ភាគ និងផ្នែកខ្លះ១៥ភាគរយដោយស្វ័យប្រវត្តិ។ លោកថាដើម្បីកុំអោយផលិតកម្មខាតបង់ ប្រពន្ធធនាគារតម្រូវអោយធ្វើឯកសារខ្ទង់ចំណាយគ្រប់ផ្នែក ទាំងការចំណាយលើតួ និងលើបច្ចេកទេសជាដើម ដើម្បីអោយផ្នែកទាំងនោះជាអ្នកអស់ពន្ធវិញ ទើបធ្វើអោយលោកឈឺក្បាលព្រោះតែខាងធនាគារទាមទារអោយធ្វើឯកសារនោះអោយរួចរាល់…

ញាក់សាច់គ្រាន់តែ ចិញ្ចៀន និងកងដៃពេជ្រ របស់ ចរិយា ពេជ្រ ក្នុងថ្ងៃមង្គលការ

ក្នុងពិធីមង្គលការរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ មានការបង្ហើបថានាងទទួលបានកាដូពីស្វាមីដែលជាអណិកជនមកពីប្រទេសអូស្រ្តាលីជាគ្រឿងពេជ្រមួយឈុត ដោយមិនទាន់រាប់បញ្ចូលខ្សែកផង គឺអ្នកដឹងញាក់សាច់ទៅហើយ ដោយសារតែចិញ្ចៀន និងកងដៃពេជ្រ ដែលនាងបានទទួលនោះ គ្រាន់តែជាចំណែកមួយក្នុងចំណោមបណ្ណាការដែលនាងទទួលបានពីស្វាមីក្នុងថ្ងៃមង្គលការ។ អ្វីដែលគេកាន់តែចាប់អារម្មណ៍ទៅទៀត គឺអ្នកទាំងពីរតស៊ូស្រឡាញ់មិនតិចជាង៥ឆ្នាំនោះឡើយទម្រាំរៀបការ ខណៈដែលស្វាមីរបស់អ្នកនាងក៏ប្រកាសឡើងចុះ ឬអាចមករស់នៅស្រុកខ្មែរតាមនាងក៏បាន បើនាងនៅមិនចង់ឃ្លាតឆ្ងាយពីគ្រួសារ និងស្រុកកំណើត។ ប្រភពផ្លូវការបានអះអាងថា ក្នុងថ្ងៃមង្គលការលោក ជា ចឺម…

ធ្លាយដំណឹង ពេជ្រ សិរីរ័ត្ន កែមុខវីនៅគ្លីនិកក្នុងស្រុក

បន្ទាប់ពីស្ងប់ស្ងាត់រឿងអាស្រូវឯកជន មានការភ្ញាក់ផ្អើលគួរសម ក្រោយពីមានការបង្ហើបថា ពិធីការិនីអ្នកនាងពេជ្រ សិរីរ័ត្ន បានចូលទៅកែកុនទម្រង់មុខ ឲ្យក្លាយជាមុខវីនៅក្នុងគ្លីនិកក្នុងស្រុកមួយ ឈ្មោះថា «ឌែរម៉ូគ្លីនិក» ដែលត្រូវគេស្គាល់ថា ជាគ្លីនិកមានតារាខ្មែរល្បីៗ ជាច្រើននាក់មកហើយ បានលេចព័ត៌មានទៅកែកុនមុខមាត់ដូចគ្នាដែរ។ នាងត្រូវគេអះអាងថា បានកែមុខវី និងមានគម្រោងកែទម្រង់ភ្នែកបន្ថែមទៀត ទើបតារាស្រីរូបនេះ មិនហ៑ានចេញដើរទៅណាមកណានៅឡើយ ក្នុងរយៈពេលនេះ ដើម្បីរង់ចាំឲ្យស្នាមម្ជុលបាត់ហើមសិន។…

ខៀវ ប៊ុនលាភ ប្រឹងឈរក្នុងអាជីពចម្រៀង ក្រោមព្យុះមាក់ងាយក្នុងជីវិត

ក្រឡេកទៅមើលទៅមើលអតីតកាល គេមិននឹកស្មានថា តារាចម្រៀងលោក ខៀវ ប៊ុនលាភ ឈានឡើងទីផ្សារក្នុងកម្រិតដូចដែលមហាជន បានឃើញនោះទេ។ លោកគ្រាន់តែជាតារាសម្ដែងជាតួរាយរងម្នាក់ក្នុងកុន ដោយមិនត្រឹមតែតារាសម្ដែងដូចគ្នា នៅក្នុងពិភពសិល្បៈប៉ុណ្ណោះទេ ដែលមានការមាក់ងាយ សូម្បីតែសាច់ញាតិរបស់លោក បូករួមទាំងក្មួយៗផង ក៏មើលងាយលោក ព្រោះតែយល់ថាលោកជាតារាមិនសូវសង្សារ និងមិនសូវស្អាតដូចតារាកែកុនមួយចំនួន ហើយប្រឹងត្រដរតស៊ូនៅក្នុងសិល្បៈនោះ។ ប៉ុន្តែក្រឡេកមើលការរីកចំរើនចុងក្រោយ លោកមិនត្រឹមតែជាតារាចម្រៀងយុវវ័យម្នាក់ ដែលពោរពេញក្បាច់រាំរស់រវើក…

សោភា ទេពី ប្រកាសបន្តជួយសង្គម បើទោះហង្សមាស ធ្វើឲ្យល្បីខ្ទរខ្ទារ ក្រោយការប្រលង

មុនពេលបង្ហាញខ្លួនជាបេក្ខនារីក្នុងកម្មវិធី Cambodian Idol ក្នុងរដូវកាលទី៣ គេគ្រាន់តែកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី ដែលមានឈ្មោះពេញថា ញឹម សួនសោភាទេពី មានសមត្ថភាពខ្ពស់ ក្នុងការរាំរបាំបុរាណ ព្រោះតែនាងជាសិស្សរបាំបុរាណនៅសាលាវិចិត្រសិល្បៈ និងអាចបកស្រាយបទចម្រៀងទាំងបទបែបជំនាន់ដើម និងបទយុវវ័យបានល្អ ប៉ុន្តែសន្ទុះចាប់អារម្មណ៍មិនទាន់ខ្លាំងនៅឡើយទេ។ ប៉ុន្តែក្រោយពេលនាងបង្ហាញខ្លួន ក្នុងវគ្គប្រលង…

សុគន្ធ ដេវីដ ដណ្ដើមបានតំណែងតួឯក នៅBN

ក្នុងចំណោមតារាចម្រៀងទាំងអស់ប្រចាំផលិតកម្ម BN គេកត់សម្គាល់ថា តារាចម្រៀងវ័យក្មេងលោក សុគន្ធ ដេវីដ គឺជាតារាចម្រៀងលេចធ្លោរនាំមុខគេ តែម្នាក់គត់នៅក្នុងផលិតកម្មនេះ។ ទាំងប្រជាប្រិយក្នុងបទចម្រៀង និងការសម្ដែង គេអាចនិយាយបានថា មិនទាន់មានតារាចម្រៀងនៅក្នុងទ្រនំរួមជាមួយលោកណាមួយ កន្ទ្រាក់បានភាពលេចធ្លោរជាងតារារូបនេះនៅឡើយទេ ដោយគេកត់សម្គាល់ថា វត្តមានរបស់តារារូបនេះនៅក្នុងផលិតកម្ម BN ជួយអោយផលិតកម្ម BN កាន់តែមានឈ្មោះបោះសំឡេង គ្រប់វេទិកាដែលលោកបង្ហាញខ្លួនច្រៀងរាំនោះផង។…

ចរិយា ពេជ្រ រៀបការថ្ងៃនេះ

តាំងពីល្ងាចថ្ងៃទី១៤ មករាម្លេះ ដែលតារាសម្ដែងល្បីឈ្មោះគួរសម កញ្ញា ចរិយា ពេជ្រ បានធ្វើពិធីសំពះសូត្រមន្ត ជាមួយស្វាមី ដើម្បីបើកពិធីមង្គលការរបស់ខ្លួន នៅចំពោះមុខមេបា។ នៅក្នុងថ្ងៃនេះ កញ្ញា និង បុរសដែលនឹងក្លាយជាស្វាមីរបស់កញ្ញា ជាផ្លូវការនឹងបន្តពិធីផ្សេងៗក្នុងពិធីមង្គលរបស់ខ្លួនបន្ត ដោយនៅពេលល្ងាចកញ្ញា និង ស្វាមី ក៏រៀបចំពិធីទទួលភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ មានការចាប់អារម្មណ៍មិនតិចនោះទេ…

មិនទាន់មានOriginal Song តែតារាចម្រៀង នីគី ប្រឹងឈរ

រយៈពេលប្រមាណច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្ម HJ លោក អឿ ចាន់ថន ហៅនីគី បានក្លាយជាចម្រៀងកុងត្រា ប៉ុន្តែគេនៅតែមិនឃើញតារាចម្រៀងរូបនេះ មានបទចម្រៀងលេចធ្លោនៅឡើយទេ ក្នុងនោះសូម្បីតែបទចម្រៀង Original Song ក៏មិនទាន់ឃើញមាននោះដែរ។ ប៉ុន្តែគេកត់សម្គាល់ថា លោកខំប្រឹងក្រោកឈរ បើទោះជាវិថីសិល្បៈស្ថិតក្នុងការប្រកួតប្រជែងមួយដ៏តឹងតែង។ លោកនីគី និយាយថា នៅក្នុងអាជីពចម្រៀងលោកស្ទើរតែអត់ពន្លឺតែម្ដង…

មុន និងក្រោយចូលសាន់ដេ ជ័យ សុវ៉ាត ខុសគ្នាដល់ម្លឹង

ការបង្ហាញខ្លួនរបស់តារាចម្រៀងសាន់ដេ លោកជ័យ សុវ៉ាត ក្នុងកម្មវិធីសប្បុរសធម៌កាលពីថ្ងៃទី១៣ មករា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញយ៉ាងច្បាស់ថា តារាចម្រៀងរូបនេះ មានភាពខុសគ្នាចំពោះការគាំទ្រ បើធៀបនឹងពេលដែលលោកនៅជ្រកក្នុងផលិតកម្មចាស់ និងក្នុងពេលដែលត្រូវបានគាំទ្រជាបេក្ខភាពមួយ រូបក្នុងកម្មវិធី«ផ្កាយរះក្នុងសួន»។ គ្រាន់តែប្រកាសថា លោកជាតារាចម្រៀងសាន់ដេ ហើយចេញច្រៀងបទចម្រៀង២បទ ដែលជាបទបើកឆាកនៅផលិតកម្មសាន់ដេ អ្នកគាំទ្រកុះករសស្រាក់សស្រាំមកគាំទ្រ។ ផ្អែកតាមឱកាសបង្ហាញខ្លួនរបស់លោក ជ័យ សុវ៉ាត…