ក្ដុកក្ដួល! ពេលឮ នាយកុយ និយាយថា កម្មវិធីទូរទស្សន៍បន្តបោះបង់រូបលោក

នៅលើគណនីផ្លូវទីរបស់នាយកុយ លោកបានបញ្ជាក់ថាលោក និងក្រុមកំប្លែងនឹងអស់ទីផ្សារឡើងសម្ដែង នៅលើឆាកទូរទស្សន៍ ក្នុងពេលទាំងស្រុងហើយ ដោយលោកបញ្ជាក់ថា នៅលើកញ្ចក់ទូរទស្សន៍ នឹងលែងមានមុខនាយកុយ ឬក្រុមនាយកុយ ដូចមុនទៀតហើយ។ ការប្រកាសនេះ បានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមអ្នកគាំទ្រ ដែលបានសរសើរថា លោកជាតារាជើងចាស់យូរហើយ ប៉ុន្តែគួរអោយស្ដាយដែលកម្មវិធីទូរទស្សន៍ មិនសូវមានការយកចិត្តទុកដាក់។ នាយកុយបានផុសជាសាធារណៈថា នៅក្នុងការងារសិល្បៈនៅលើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ គឺមានតែកម្មវិធីមន្តស្នេហ៍សំនៀង…

ទីបំផុតផលិតករថៃ បញ្ចប់បេសកកម្ម២រឿង មុនដំណាច់ឆ្នាំ

នៅទីបំផុតភាពយន្តភាគចំនួន២ដែលផលិតឡើងដោយផលិតករថៃនៅប៉ុស្ដិ៍លេខ៥ ត្រូវបានបញ្ចប់ទៀតហើយ បើទោះជាមានការរាំងស្ទះខ្លះៗនៅក្នុងពេលថតដោយសារតែការស្វែងរកទីតាំងថតមិនសូវត្រូវនឹងអ្វីដែលផលិតករថៃចង់បាន ហើយបណ្ដាលអោយផលិតករថៃមានការដំអកថ្ងៃថត ដោយមានការអះអាងថាភាពយន្តទាំង២នឹងមិនអាចបញ្ចប់មុនដំណាច់ឆ្នាំបានទេ ដោយអាចឈានដល់ដើមឆ្នាំក្រោយទើបអាចបញ្ចប់។ អ៉ីចឹងហើយទើបការប្រកាសអោយដឹងពីការបញ្ចប់បេសកកម្មរបស់ភាពទាំងពីរគឺជាការចាប់អារម្មណ៍មួយ ក្នុងពេលដែលភាពយន្តទាំងមិនត្រឹមតែប្រកាសថាបានចប់រួចរាល់មុនកំណត់ប៉ុណ្ណោះទេ គឺបានទាំងប្រកាសថាដើមឆ្នាំ២០១៨ ដែលជាកាលបរិច្ឆេទមានការរំពឹងថាត្រឹមជាការថតបញ្ចប់រឿងទាំងពីរ បែរជាកាលបរិច្ឆេទដាក់បញ្ចាំងរឿងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ទៅវិញ។ ពិធីជប់លៀង អបអរការបិទបញ្ចប់ពីការថតភាពយន្តរឿង«នេះ ឬជីវិត»និងរឿង«ទណ្ឌកម្មស្នេហ៍»នេះ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធ័មនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយខាងផលិតករបានអះអាងថាភាពយន្តទាំងពីរ គឺជាភាពយន្តដែលបានចំណាយពេលច្រើនខែ ហើយមានការផលិតយ៉ាងលំបាកមិនធម្មតា ទម្រាំងតែបានថតនៅលើទឹកដីប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ក្រុមផលិតមកពីប្រទេសថៃ។ នេះជាភាពយន្តដែលបានបង្ហាញពីការតស៊ូ…

ម៉ាដូណា ទម្លាយរឿងដួលរលំអាជីវកម្ម ស្របពេល Mr.Black បង្ហាញខ្លួន

ខុសពីតារាកិត្តិយសភាគច្រើន ដែលលើកពីចំណុចល្អៗជាការផ្ដល់កម្លាំងចិត្តអោយម្ចាស់អាជីវកម្មបើកថ្មី តារាកំប្លែង លោកម៉ាដូណា បែរជាបានបង្ហើបពីការដួលរលំមុខជំនួញរបស់ខ្លួន គឺហាងលក់សំលៀកបំពាក់ នៅក្នុងពិធីបើកហាងលក់សំលៀកបំពាក់ធំមួយ ឈ្មោះ Mr.Black ដែលស្ថិតនៅម្ដុំខាងក្រោយវិទ្យាល័យទួលទំពូល នៅតាមបណ្ដោយផ្លូវអមរបងវិទ្យាល័យឆ្ពោះទៅស្ថានទូតវៀតណាម ឬបូកគោនោះទៅវិញ។ លោកបានទាំងអះអាងទៀតថា មិនមានគំនិតបើកជំនួញមួយនេះជាថ្មី បន្ទាប់ពីហាងលក់សំលៀកបំពាក់ធំៗ របស់ខ្លួនដល់ទៅ៣ដួលភីង ឡើងក្រោកលែងរួចមកដល់ពេលនេះនោះផង។ នៅក្នុងពិធីសម្ពោធហាងលក់សំលៀកបំពាក់ទ្រង់ទ្រាយធំមួយនេះ កាលពីយប់ថ្ងៃ២២ ធ្នូ…

ចប់ភារៈរឿង«សរសរកន្លោង» ចេង វណ្ណា បើកក្លិប៧០ម៉ឺនដុល្លារតែម្ដង

កាលពីយប់ថ្ងៃទី២២ ធ្នូយប់មិញ គេកត់សម្គាល់ឃើញតារាៗ នៅក្នុងពិភពសិល្បៈរហូតដល់ជិត៣០០នាក់ ជាពិសេសគឺតារា ដែលមានឈ្មោះបោះសំឡេង បានបង្ហាញខ្លួនយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីបើកបង្ហាញ ឬ Soft Opening របស់ក្លិបកម្សាន្តមួយ ដែលជាការបោះទុនរបស់ផលិតកររឿង «សរសរកន្លោង» និង «កំណត់ហេតុនាងនាថ» ដែលការបើកបង្ហាញក្លិបនោះ គឺមិនទាន់ជាថ្ងៃបើកសម្ពោធផង តែតារាចូលរួមរហូតដល់ជិត៣០០នាក់។ នេះជាវត្តមានដ៏ច្រើនកុះកររបស់តារាសិល្បៈនៅក្នុងពិធីមួយនេះ…

ថន លក្ខិណា ប្រាប់ពីចិញ្ចៀនពេជ្រម៉ឺនដុល្លារ ដែលទើបទទួលបានយប់មិញ

កាលពីយប់ថ្ងៃទី២១ ធ្នូ យប់មិញ តារាសម្ដែង និងជាពិធីការិនីកញ្ញា ថន លក្ខិណា បានទទួលចិញ្ចៀនពេជ្រក្នុងទំហ៊ំជាការ៉ាត់តែម្ដង នៅក្នុងពិធីខួបកំណើតរបស់នាង ដែលបានធ្វើឡើងជាលក្ខិណៈគ្រួសារ នៅភោជនីយដ្ឋានស្ប៉ាកតាវ៉ាន់ដេង។ នេះជាពិធីខួបកំណើតមុនកំណត់ មុនថ្ងៃកំណើតរបស់នាងនៅថ្ងៃទី២២ ធ្នូ នេះមួយថ្ងៃ ដោយសារតែចំថ្ងៃកំណើតគឺនាងមិនមានពេលជួបជុំ។ ថន លក្ខិណា និយាយថា ពិធីខួបកំណើតដែលបានធ្វើឡើងកាលពីថ្ងៃទី២១…

ក្រៅពីសិល្បៈ ហាក់ ធៀមុន្នី គឺជាអ្នកឯកទេសកាហ្វេអាម៉ាហ្សូន មិនធម្មតា

ប្រមាណជា៥ឆ្នាំហើយ ដែលតារាសម្ដែង និងជាអ្នកផលិតកម្មវិធី លោកហាក់ ធៀមុន្នី បានសម្ងំបំពេញការងារជាអ្នកបណ្ដុះបណ្ដាលជំនាញលើវិស័យកាហ្វេប្រេន បន្ទាប់ពីលោកបានក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន PTT Cambodia ដែលក្រៅពីមានមុខជំនួញប្រេងឥន្ធនៈ ក៏មានក្រុមហ៊ុនកាហ្វេអាម៉ាហ្សូនផងដែរ។ លោកត្រូវបានបញ្ជូនអោយទៅសិក្សាជំនាញផ្នែកការបង្វឹកបុគ្គលិកដល់យល់ដឹងពីការបើកហាងកាហ្វេ អោយចេះរូបមន្តក្នុងការឆុងកាហ្វេ អោយចេះជារបៀបធ្វើការ អោយស្គាល់ពីប្រភេទឧបករណ៍ អោយចេះពីការចាត់ចែងសេវាកម្ម ដោយអាចនិយាយបានថាសម្រាប់អ្នកមានអាជីវកម្មបើកហាងកាហ្វេអាម៉ាហ្សូន គឺមិនមានអ្នកណាម្នាក់ដែលមិនឆ្លងកាត់ការទទួលការបណ្ដុះបណ្ដាលពីលោកនោះទេក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ លោកហាក់ ធៀមុន្នី…

Wow! ឡេង ណាវ៉ាត់ត្រា ឡើងតំណែងឧកញ៉ា បាត់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងប្រចាំផលិតកម្ម Galaxy ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មផង ស្រាប់តែបានគោរមងារជាឧកញ៉ាបាត់ទៅហើយ ដោយគោរមងារនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលដ៏ខ្លី។ តារាសិល្បៈច្រើននាក់បានបង្ហាញពីការភ្ញាក់ផ្អើល ជាពិសេសក្នុងពេលដែលលោកគឺជាតារាសិល្បៈតែម្នាក់នៅក្នុងពិភពចម្រៀង ដែលទទួលបានតំណែងយ៉ាងកាលីបមួយនេះ។ យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំនៃប្រព័ន្ធអនុញ្ញាតEPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករនៅក្នុងប្រទេសកូរ៉េបានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ…

ឃើញចឹងទេ! តែ នាយកង្កែប មានមុខជំនួញយ៉ាងមាំក្រៅសិល្បៈ

មកទល់ពេលនេះតារាសម្ដែងដែលតែងតែបញ្ចេញភាពក្រម៉ិចក្រមើម លោក កែន ឧត្តមវាសនា ហៅនាយកង្កែប ឬ Catoon Small កាន់តែទទួលជោគជ័យក្នុងការសម្ដែងឈុតសំណើច ជាពិសេសក្នុងកម្មវិធី«ដូច្នឹងផង» ដែលជាឈុតខ្លីពេញនិយមរបស់ទូរទស្សន៍ថោន។ ជាមួយនឹងជោគជ័យក្នុងការសម្ដែងតាមទម្រង់ឡិបឡប់ៗហើយនោះ លោកក៏ជាតារាសម្ដែងមួយរូបដែលមានមុខជំនួញយ៉ាងជោគជ័យនៅពីក្រោយខ្នង ដែលមនុស្សមួយចំនួនមិនសូវបានដឹងនោះផងដែរ។ ការចាប់អារម្មណ៍ជុំវិញមុខជំនួញក្រៅឆាករបស់លោកនេះ គឺទើបតែឃើញបានកើតឡើងក្រោយពេលឃើញវីដេអូឃ្លីបរបស់លោក និងលោក សាន ផានិត បានផលិតវីដេអូផ្សព្វផ្សាយនៅលើហ្វេសប៊ុកកាលពីពេលថ្មីៗប៉ុណ្ណោះ។…

ក្រោយគេរិះគន់ផ្អើលហ្វេសប៊ុក ម៉ៃ សុគន្ធ មានទីផ្សារនៅអូស្ត្រាលី យ៉ាងកាលីប

គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងកូពី ដែលទើបមាន Original Song លោកម៉ៃ សុគន្ធ រងការរិះគន់យ៉ាងភ្លូកទឹកភ្លូកដី រហូតដល់មានការលើកឡើងថាលោកស្ងប់ស្ងាត់ទីផ្សារក្នុងស្រុកព្រោះតែចំហាយនៃការរិះគន់ទាំងនោះ។ ម្នាក់ៗបានហៅការរិះគន់ដែលបានកើតឡើងថានឹងធ្វើឲ្យសកម្មភាពសិល្បៈរបស់លោកស្ងាត់លែងកំរើកឡើង បើទោះជាលោកបន្តចេញបទចម្រៀងវាយលុកទីផ្សារនោះផង។ អ៊ីចឹងហើយទើបម្នាក់ៗភ្ញាក់ព្រឺតនៅពេលដែលលោកស្រាប់តែប្រកាសឲ្យដឹងពីការឡើងយន្តហោះកាលពីល្ងាចថ្ងៃទី២០ ធ្នូ ហើយថាជាដំណើរចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលី ដោយគ្រោងសម្ដែងដល់ទៅ១២លើកនៅទីនោះផង។ លោក ម៉ៃ សុគន្ធ បានថ្លែងប្រាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា លោកចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីលើកនេះ គឺជាគម្រោងចេញសម្ដែងលើកទី៣…

ទីបំផុតបទ«គ្រូបង្រៀនស្រវឹងស្រា» ត្រូវប្រកាសបិទ

ក្រោយផ្ទុះការរិះគន់ភ្លូកទឹកភ្លូកដី ស្នាដៃនិពន្ធរបស់ផលិតកម្មថោន ក្រោមការតែងនិពន្ធរបស់កវីនិពន្ធលោក យឹម តាស្រង់ «គ្រូបង្រៀនស្រវឹងស្រា» ច្រៀងដោយអ្នកស្រី ចេន សាយចៃ ត្រូវបានក្រសួងព័ត៌មានសម្រេចអោយបិទហើយ ដោយមិនអោយមានការចាក់ផ្សាយ ឬ ឡើងច្រៀងជាសាធារណៈឡើយ ដោយក្រសួងព័ត៌មានប្រកាសថា នេះជាបទដែលប្រាស់ចាកទាំងស្រុងពីតថភាពសង្គម និងមានចរិតមាក់ងាយដល់គ្រូបង្រៀន ដែលជាអ្នកបណ្ដុះគំនិតដល់ពលរដ្ឋនៅទូទាំងប្រទេស។ យោងតាមសេចក្ដីប្រកាស របស់ក្រសួងព័ត៌មានបានឲ្យដឹងថា «បទចម្រៀងរបស់ក្រុមហ៊ុនផលិតកម្មថោន…