មាស អាលីស ឳពុកទទួលមរណភាពយ៉ាងរន្ធត់

កាលពីយប់ថ្ងៃ១៩ ធ្នូ ឳពុកបង្កើតរបស់តារាចម្រៀង នាង មាស អាលីស បានទទួលមរណភាពយ៉ាងរន្ធត់វេលាម៉ោង៩ និង៣០នាទី ដោយសារជំងឺ។ នេះជាការបាត់បង់សមាជិកដ៍សំខាន់ នៅក្នុងជីវិតរបស់តារាស្រីរូបនេះ ដោយអ្នកនាងប្រកាសថា រន្ធត់ណាស់ ក្នុងពេលឳពុកបង្កើត ស្រាប់តែត្រូវបាត់បង់ជីវិត យ៉ាងតក់ក្រហល់បែបនេះ។ អ្នកនាងនិយាយថា ឳពុករបស់នាងបានទទួលមរណភាព ដោយសារសម្ពាធឈាមឡើងខ្លាំង ហើយគាប់ជួនជាលោកក៍មានបញ្ហាបេះដូង…

ប៊ុនម៉ា តូយ៉ា កូនកាត់ថៃ-ឡាវ ដែលជោគជ័យនៅកម្ពុជា

មានមនុស្សតិចណាស់ដែលបានដឹងថាតារាសម្ដែងលោក ប៊ុនម៉ា តូយ៉ា ដែលត្រូវគេស្គាល់ថាជាអតីតហ្វេសប៊ុកប៊យក្នុងវវគ្គចុងក្រោយជំនាន់ទី១៣ គឺជាជនជនជាតិ៣សាសន៍ ដែលមានឈាមជ័រជាជនជាតិថៃ និងឡាវនោះទេ ដោយសារតែលោកមិនសូវបានផ្ដល់សម្ភាសន៍ជុំវិញជីវប្រវត្តិរបស់លោកអោយមហាជនបានដឹងភាគច្រើន។ លោកកំពុងក្ដោបក្ដាប់ការងារជាពិធីករ និងជាតារាសម្ដែងដែលមានឈ្មោះបោះសំឡេង បើទោះជាលោកបានដកឃ្លាពីការសម្ដែងរឿងព្រោះតែរវល់សិក្សាជិតចប់ឆ្នាំនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកគឺជាតារាវ័យក្មេងមួយរូប ដែលមានឪពុកជាជនជាតិថៃសុទ្ធ និងមានម្ដាយជាជនជាតិឡាវរស់នៅលើទឹកដីខ្មែរ ហើយដោយសារតែម្ដាយ និងឪពុកមានឱកាសជួបគ្នានៅក្នុងទឹកដីថៃ ក៏បានភពប្រសព្វគ្នាហើយទទួលបានដំណក់ឈាម២នាក់ ដោយលោកគឺជាទី២ និងមានបងប្រុសរបស់លោកម្នាក់ទៀត។ យ៉ាងណាមិញ…

ឌី សូនីតា ច្រៀងរៀបរាប់ប្រវត្តិស្នេហ៍នៅអូស្រ្តាលី

នៅក្នុងបទចម្រៀងក្រោមចំណងជើងថា«ផ្ដើមស្នេហ៍នៅស៊ីដនី»ដែលជាបទOriginal Song លើករបស់តារាសម្ដែងកញ្ញា ឌី សូនីតា បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្នុងបទចម្រៀងនោះគឺនាងច្រៀងរៀបរាប់ពីប្រវត្តិស្នេហ៍ជាមួយលោក ចន អេឡិចហ្សូរ៉ា ដែលអត្ថន័យគឺដូចគ្នាបេះបិទនឹងស្នេហានៅខាងក្រៅឆាករបស់អ្នកទាំង២។ បើទោះជាមានការលើកឡើងថាអ្នកទាំង២គ្រាន់តែជាដៃគូ ប៉ុន្តែផ្អែកតាមភាពល្អែមល្ហែម និងបទចម្រៀងដែលនាងបង្ហោះឡើង វាហាក់ស្របគ្នានឹងអ្វីដែលបានមហាជនបានឃើញ។ នេះជាបទចម្រៀងដែលបានសង្កត់ទម្ងន់បន្ថែមពីទំនាក់ទំនងបេះមិនដាច់របស់កញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា ស្របគ្នាដែលមានព័ត៌មានច្រើនឡើងថាអ្នកទាំងពីរទំនងជាបានស្រឡាញ់គ្នាជាគូស្នេហ៍មែនទែនទៅហើយ…

តោះមើលរូបភាពកម្រៗ ពីភាពយន្ត តួសម្ដែងក្នុងអតីតកាល

មកទល់ពេលនេះ គេកត់សម្គាល់ថាផេកផ្ទាល់ខ្លួនរបស់លោក កៅ សីហា អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មហង្សមាស បានក្លាយជាទីចាប់អារម្មណ៍ពីក្រុមអ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ដោយសារតែលោកតែងតែផុសពីរូបភាពកម្រៗជាច្រើនពាក់ព័ន្ធវិស័យភាពយន្ត និងតារាសម្ដែងអតីតកាល ដែលរូបភាពទាំងនោះត្រូវបានអ្នកលេងហ្វេសប៊ុកយល់ថាមិនត្រឺមជាអនុស្សាវរីយ៍ដ៏កម្ររបស់ផលិតកម្ម និងតួសម្ដែងនោះទេ ក៏ជាកម្ររូបភាពប្រវត្តិសាស្រ្តដែលមានតម្លៃមិនអាចកាត់ថ្លៃបានផងដែរ។ ជាពិសេសសម្រាប់អ្នកមិនដែលបានដឹងបានស្គាល់ពីអតីតកាល ពាក់ព័ន្ធនឹងកម្រភាពយន្ត និងមុខមាត់របស់តារាសម្ដែងដែលបានលេចឡើងនៅក្នុងសម័យនោះ។ យ៉ាងណាមិញរូបភាពខ្លះក៏ត្រូវបានរលុបដាច់រហែក មើលមុខតួសម្ដែងមិនច្បាស់ផងដែរ ប៉ុន្តែគេនៅតែចាត់ទុកថាជាកម្ររូបភាពដ៏កម្រដែលអាចនិយាយបានកម្រឃើញសម្រាប់អ្នកធំដឹងក្ដីនៅក្នុងជំនាន់នេះ។ តោះសូមមើលកម្ររូបភាពភាពយន្ត និងតួសម្ដែងនៅក្នុងសង្គមសង្គមរាស្រ្តនិយម…

តារាល្បីៗ លាន់មាត់នឹងគូស្នេហ៍មួយគូ រៀបចំពិធីឡើងផ្ទះអស់ជិត១០ម៉ឺនដុល្លារ

មកទល់ពេលនេះ វីដេអូស្ដីពីពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃរបស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្ស និងភរិយាស្របច្បាប់ ដែលត្រូវគេអះអាងថាចំណាយដល់១០ម៉ឺនដុល្លារគ្រាន់តែការចាត់ចែងពិធី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្គមហ្វេសប៊ុក ដោយសារតែក្នុងពិធីទាំងមូល ត្រូវគេឃើញរៀបចំឥតខ្ចោះ រហូតដល់ថ្នាក់តារាល្បីៗដែលបានបង្ហាញខ្លួនច្រៀងរាំក៏សរសើរមិនដាច់ពីមាត់។ តារាល្បីៗច្រើននាក់ដែលបានចូលរួមនៅក្នុងពិធី សុទ្ធតែបានចែកចាយនូវភាពអស្ចារ្យដែលខ្លួនបានឃើញនៅក្នុងពិធី បន្ទាប់ពីវីដេអូស្ដីពីពិធីមង្គលមួយនេះ ត្រូវបានគេចែកចាយយ៉ាងភ្លូកទឹកភ្លូកដីក្រោយការបង្ហោះផ្លូវការក្នុងប៉ុន្មានថ្ងៃនេះ។ គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីបានឃើញវីដេអូឡើងផ្ទះរបស់លោកឧត្តមសេនីយទោរ ហូ ចំរើន និងអ្នកស្រី គារ សុខគាង ដែលបានធ្វើឡើងកាលពីថ្ងៃទី៦…

រំភើបជំនួស ពេលដឹងពីការតស៑ូ របស់ មាស សុខសោភា ចំពោះគូស្នេហ៍

មកទល់ពេលនេះ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា និងគូដណ្ដឹងក្រោមដំបូលតែមួយ គឺលោកដា ដែលជាអណិកជនខ្មែរនៅកាណាដា នៅតែមានចំណងស្នេហ៍ស្អិតរមួតបេះមិនដាច់ ដោយនាងចាប់ផ្ដើមចិត្តល្អ បើកចំហរទំនាក់ទំនងអោយអ្នកកាសែតបានសម្ភាសន៍ និងបានថតដោយលែងដើរគេចកាមេរ៉ាដូចមុននោះផង។ អ្វីដែលគេកោតសរសើរ គឺទម្រាំតែឈានដល់ទំនាក់ទំនងបេះមិនដាច់នៅក្នុងពេលនេះ គឺអ្នកនាង និងគូស្នេហ៍តស៊ូជាមួយគ្នាច្រើនណាស់ ដោយត្រូវគេអះអាងថា ឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់នោះផង ថ្វីដ្បិតតែអ្នកទាំងពីរមិនទាន់មានដំណក់ឈាមរួមគ្នានៅឡើយ។ ក្នុងចំណោមតារាចម្រៀងល្បីឈ្មោះ…

សុខ សោម៉ាវត្តី កាន់តែល្បីថាមានផ្កាយ២ ជ្រែកស្នេហ៍

ខណៈដែលចំណងស្នេហ៍រវាងអ្នកនាងសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លោក លី វ៉ាហេទ កាន់តែមានការដឹងឮ ប្រភពកាន់តែច្រើនបានអះអាងថា បុរសផ្កាយ២ដែលជាជនទី៣ក៏ប្រឹងថ្ពក់ស្នេហ៍អ្នកនាងសុខ សោម៉ាវត្តី ខ្លាំងក្លាណាស់ដែរ ដោយមានប្រភពខ្លះបានទាំងអស់អះអាងថាបុរសផ្កាយ២នោះ មិនខ្វល់រឿងអ្នកនាងមានប្រុសក្មេងនៅកៀកកិត ហើយត្រូវតែប្រឹងថ្ពក់ស្នេហ៍អោយខានតែបាននោះផង។ ប្រភពកាន់តែច្រើនបានប៉ាន់ស្មានថា អ្នកនាងស្ថិតក្នុងសម្ពាធស្នេហា បន្ទាប់ពីមានបុរសសម្បូរទ្រព្យម្នាក់នោះក្លាយជាជនទី៣នោះផង។ ប្រភពពីតារាសិល្បៈបានអះអាងថា ទំនាក់ទំនងស្នេហ៍របស់អ្នកនាង សុខ…

ចុមឡូយម្ល៉េះ! ស្ងាត់ៗ តារាសម្ដែង ចរិយា ពេជ្រ បើកហាងតម្លៃ១០ម៉ឺនដុល្លារ

កាលពីព្រឹកថ្ងៃទី១៧ ធ្នូ តារាសម្ដែងល្បីឈ្មោះគួរសមក្នុងពិភពសិល្បៈកាលពីជាង២ឆ្នាំមុន កញ្ញា ចរិយា ពេជ្រ បានបើកហាងថែរក្សាសម្រស់យ៉ាងកាលីបយីហ៊ោ«យូអ៉ី»នៅទល់មុខភោជនីយដ្ឋានទន្លេបាសាក់២ម្ដុំស្ពានក្បាលថ្នល់ ដោយមានតារាសិល្បៈ ជាពិសេសគឺភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ នេះជាអាជីវកម្មលើកទី២របស់នាងក្រោយពីនាងបានក្លាយជាតារាសិល្បៈ បន្ទាប់ពីមួយរយៈមុននាងក៏បានបើកហាងសម្អាងការដែរ តែដោយសារមមាញឹកនឹងការងារសិល្បៈពេក ក៏បានបិទវិញ។ អាជីវកម្មបើកហាងថែរក្សាសម្រស់ថ្មីនេះ ត្រូវបាននាងប្រកាសថាចំណាយដើមទុនរហូតដល់១០ម៉ឺនដុល្លារ ហើយក៏ជាហាងដែលនាងប្រកាសថានឹងធ្វើអោយជោគជ័យមិនដូចមុនផងដែរ ខណៈដែលក្រោយបើកហាងមួយនេះ គឺនាងនឹងទទួលយកការសម្ដែងឡើងវិញខ្លះៗជាថ្មី។ ចរិយា ពេជ្រ…

ផាន់ ផាត់ណា បង្ហាញសម្រស់១៩ឆ្នាំមុន

ជាមួយនឹងការឈានឡើងនៅក្នុងវិស័យសិល្បៈ គេកត់សម្គាល់ថាតារាសម្ដែងស្រី ដែលមានរូបសម្រស់ស្រដៀងគ្នានឹងកញ្ញា ប៊ីរីយ៉ា កាន់តែស្រស់ស្អាតជាងមុន។ យ៉ាងណាមិញ ក្នុងពេលដែលនាងបង្ហាញសម្រស់កាលពី១៩ឆ្នាំ ក៏មិនអន់ប៉ុន្មានដែរ តាមរយៈរូបថតរបស់នាងកាលពីក្មេង។ ផាន់ ផាត់ណា និយាយថា បើទោះជាពេលវេលាប្រែប្រួល ដែលធ្វើឲ្យរូបរាង និងសម្រស់របស់នាងខុសប្លែកគ្នា ក៏ស្នាមញញឹមរបស់នាងមិនប្រែប្រួលដែរ ដែលការបង្ហោះប្រយោគរបស់នាង គឺអមនឹងរូបថតមួយសន្លឹកកាលពី១៩ឆ្នាំមុន។ តាមរយៈរូបថតរបស់នាងក្នុងភាពជាកុមារនោះ មានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍…

MV ស្នេហាកម្សត់ យ៉ែម សំអូន នៅម៉ាឡេស៊ី ចាប់ផ្ដើមកំរើក

រយៈពេល៣-៤ថ្ងៃមកហើយ ដែលMV បទចម្រៀងរបស់លោក យ៉ែម សំអូន ក្រោមចំណងជើងថា«បែកគ្នាហើយ ហេតុអ្វីក៏បងនៅនឹកអូន»ត្រូវបានបង្ហោះ ហើយទទួលបានការចាប់អារម្មណ៍ដោយសារតែបទចម្រៀងនេះ និយាយពីការព្រាត់ប្រាស់ស្នេហាយ៉ាងកម្សត់ ដែលមានខ្លឹមសារស្រដៀងគ្នានឹងជីវិតឯការបស់លោកក្រោយពីបាត់បង់ភរិយាជាទីស្រឡាញ់ព្រោះតែរឿងចម្រូងចម្រាស់នោះដែរ។ នេះជាបទចម្រៀងដែលលោកបកស្រាយដោយផ្ទាល់ និងចេញទៅថតMV ដល់ប្រទេសម៉ាឡេស៊ី ដោយឈុតឆាកសម្ដែងក្រៅពីមានសាច់រឿងគួរអោយចង់ទស្សនា ក៏មានទឹកដមសំឡេងរបស់លោកប្រកបដោយការទំអូញទំអែរណាស់ដែរ។ MV ដែលបានទទួលការគាំទ្រនេះ ទើបតែឃើញចែកចាយនៅលើបណ្ដាញហ្វេសប៊ុក ក្នុងប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ ដោយសារតែឈុតឆាកនៅក្នុងបទចម្រៀងមានសាច់រឿងប្រទាក់ក្រឡា…