ពេជ្រ សោភា និងឆឹម សក្កដា ចេញបទស្នេហារួមគ្នា ពង្រឹងទំនាក់ទំនង

មានការភ្ញាក់ផ្អើលអ្នកគាំទ្រមិនតិចទេ បន្ទាប់ពីពេជ្រ សោភា និងឆឹម សក្កដា ចេញបទចម្រៀងរួមគ្នាក្រោមចំណងជើងថា «សុភមង្គលស្នេហ៍» ដែលជាការតែងនិពន្ធទំនុកច្រៀង និងបទភ្លេងដោយលោកឆឹម សក្កដា ដែលបទចម្រៀងនេះគឺស្ដាប់ហើយពិតជារ៉ូម៉ាទិកយ៉ាងខ្លាំងសម្រាប់តារាប្រុសស្រីទាំង២ ត្រូវគេដឹងថាមានទំនាក់ទំនងស្នេហានឹងគ្នាផង។ នេះជាស្នាដៃរួមគ្នា បន្ទាប់ពីអ្នកទាំង២ក៏បានចេញបទចម្រៀងដែលមានអត្ថន័យស្នេហ៍រួមគ្នាម្ដងដែរ ប៉ុន្តែបទចម្រៀងនោះ គឺច្រៀងតែពេជ្រ សោភា ឬ តែ ឆឹម…

ភី សម័យ ទទួលបានលើសពីកាដូពី ឆ័យលី ដាឡែន ក្នុងថ្ងៃពិសេស

កាលពីយប់ថ្ងៃទី១៦ ធ្នូ តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអាធ័ម នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ នៅក្នុងពិធីនោះ គេឃើញតារាសម្ដែងល្បីល្បាញ អ្នកនាង ឆ័យលី ដាឡែន ស្ទើរតែជាអ្នកឈរមុខនៅក្នុងពិធីតែម្ដង បើទោះជាអ្នកនាង និងម្ចាស់ពិធីមិនត្រូវជាសាច់ឈាមនឹងគ្នា។ អ្វីដែលគេកត់សម្គាល់នោះ គឺអ្នកនាងអោយ ភី សម័យ…

ស្តាប់ការសរសើរពីគណកម្មការទាំង៤ បានដឹងថាញាក់សាច់ នឹង ចាន់ ឡៃវលក្ខ៍ នៅ Cambodian Idol

កម្មវិធីCambodian Idol រដូវកាលទី៣ បានទទួលការចាប់អារម្មណ៍តែម្ដង កាលពីយប់ថ្ងៃទី១៥ ធ្នូ ដោយសារតែបេក្ខជនបេក្ខនារីដែលបានបង្ហាញខ្លួន សុទ្ធតែមានទឹកដមសំឡេងមិនធម្មតា និងមានសមត្ថភាពបន្ថែមពីសមត្ថភាពសំឡេងនោះផង។ ក្នុងចំណោមបេក្ខជនបេក្ខនារីដែលទទួលបានសំបុត្រមាស ពីគណគម្មការទាំង៤រូបនៅក្នុងការប្រលងសប្ដាហ៍នេះ បេក្ខនារីវ័យ១៧ឆ្នាំ កញ្ញា ចាន់ ឡៃវលក្ខ៍ បានក្លាយជាអ្នកជាប់មួយរូប ដែលមានទឹកដមសំឡេងមិនធម្មតា រហូតធ្វើអោយគណកម្មការទាំង៤ ជាពិសេសគឺ លោកព្រាប…

ទីបំផុត ឈុតសម្ដែងរវាង សុខ សោម៉ាវត្តី និង នាយខេ ចេញTrailer ផ្លូវការ

ទន្ទឹមនឹងការទន្ទឹងចាំការសម្ដែងរបស់តារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី និងនាយខេ ក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ត្រូវបានបញ្ចេញជាTrailer ផ្លូវការហើយកាលពីថ្ងៃទី១៥ ធ្នូ ដោយឈុតឆាកសម្ដែងរឿងដែលទើបនឹងបានបញ្ចេញនេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់អ្នកគាំទ្ររបស់អ្នកទាំងពីរ។ នេះគឺជាការសម្ដែងប៉ះគ្នាលើកដំបូងរបស់តារាប្រុសស្រីទាំង២នេះ ខណៈដែលម្នាក់គឺជាតារាសម្ដែងល្បីឈ្មោះជើងចាស់ ហើយម្នាក់ទៀតជាអតីតតារាចម្រៀងប្រចាំហង្សមាស និងជាតួសម្ដែងលេចធ្លោក្នុងរឿង«កំណត់ហេតុនាងនាថ»កន្លងទៅ។ Trailer ដែលបង្ហាញពីឈុតឆាកក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»នេះ គឺជាការសម្ដែងដែលខាងផលិតកម្មមហាហង្សសម្រិតសម្រាំងឲ្យអ្នកនាង សុខ សោម៉ាវត្តី និងនាយខេ បានសម្ដែងប៉ះគ្នា។ តាមរយៈឈុតឆាកដែលបានបង្ហោះនេះគឺតារាទាំង២សម្ដែងបានស៊ីសង្វាក់គ្នាយ៉ាងខ្លាំង…

ហង្សមាស បដិសេធ ព្រាប សុវត្ថិ ជួបគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកថ្ងៃទី១៦ ធ្នូនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញ ព័ត៌មានលេចឮថា តារាចម្រៀង លោក ព្រាប សុវត្ថិ មានគ្រោះថ្នាក់ចរាចណ៍នៅលើផ្លូវជាតិលេខ៤ ដោយការលើកឡើងបានអះអាងថាលោកមានគ្រោះថ្នាក់កាលពីយប់ថ្ងៃទី១៥ ធ្នូ នឹងថាមិនទាន់ច្បាស់ពីស្ថានភាពរបួសយ៉ាងណានៅឡើយ។ យ៉ាងណាមិញ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះ ផេកផ្លូវការរបស់ហង្សមាស បានប្រកាសបដិសេធ ដោយអះអាងថាលោកព្រាប សុវត្ថិ គ្មានការធ្វើដំណើរនៅតាមបណ្ដោយផ្លូវជាតិលេខ៤រហូតដល់មានគ្រោះថ្នាក់នោះទេដោយក្នុងថ្ងៃទី១៥ ធ្នូនោះ…

៣រូបលេចធ្លោខ្លាំង ក្នុងវគ្គបើកឆាក Cambodian Idol

កម្មវិធី Cambodian Idol រដូវកាលទី៣ ដែលបានដំណើរនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសកាលពីយប់ថ្ងៃទី១៥ ធ្នូ បានទទួលការចាប់អារម្មណ៍ភ្លាមៗតែម្ដង ដោយសារតែក្នុងចំណោមបេក្ខជនបេក្ខនារីដែលបានបង្ហាញខ្លួនក្នុងសប្ដាហ៍ទី១ សុទ្ធតែមានសមត្ថភាពសម្រាប់អ្នកដែលបានឆ្លងផុតការជ្រើសរើសរបស់គណកម្មការទាំង៤។ យ៉ាងណាមិញ គេកត់សម្គាល់ថាមានបេក្ខជនបេក្ខនារី៣រូប ទទួលបានការចាប់អារម្មណ៍ជាងគេ បន្ទាប់ពីបានបង្ហាញខ្លួន ហើយកត់សម្គាល់ថាមានសមត្ថភាពមិនធម្មតា។ បេក្ខជនបេក្ខនារីទាំង៣នោះរួមមាន បេក្ខនារី ញឹម សួនសោភាទេពី៖ កញ្ញាត្រូវបានគេស្គាល់ថាជាសមាជិកគ្រួសារតារាកម្ពុជា ដែលមានទឹកដមសំឡេងមិនធម្មតា…

ជ័យ សុវ៉ាត ជំនួស ខេមរ: សិរីមន្ត នៅសាន់ដេ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលផលិតកម្មសាន់ដេ បង្ហោះបទ​ Original Song ថ្មីសន្លាងនៅលើផេករបស់ខ្លួន ហើយជាបទដែលបកស្រាយដោយ លោក ជ័យ សុវ៉ាត ម្ចាស់ជ័យលាភីលេខ២ក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ កាលពីឆ្នាំ២០១៣។ នេះជាវត្តមានសមាជិកថ្មីរបស់ផលិតកម្មសាន់ដេ បន្ទាប់ពីសាន់ដេបាត់បង់ លោក ខេមរៈ សិរីមន្ត ខណៈដែលតារាចម្រៀងរូបនេះ ក៏ត្រូវបានសាន់ដេ គ្រោងយកមកលើកស្ទួយជាគ្រាប់ពេជ្រថ្មីរបស់ខ្លួន…

អ៉ិន ថារឿង«ផ្ទះចុងភូមិ» មានការចូលរួមពីផលិតករបរទេស

យោងតាមកិច្ចសម្ភាសន៍លោកអ៉ិន បានអះអាងថា ភាពយន្តរឿង «ផ្ទះចុងភូមិ» ដែលទើបក្រុងពាលីចេញផលិតនៅថ្ងៃទី១៥ ខែធ្នូនេះ នឹងក្លាយជាភាពយន្តខ្នាតធំលើកដំបូង ដែលមានការរួមចំណែកពីផលិតករបរទេស។ យ៉ាងណាមិញ លោកថាការចូលរួមរបស់ផលិតករបរទេស គឺគ្រាន់តែជួយប្រឹក្សាលើការដឹកនាំរឿង និងផ្នែកបច្ចេកទេសប៉ុណ្ណោះ ដោយមិនមែនចូលរួមទៅដឹកនាំសម្ដែងដោយផ្ទាល់ទាំងស្រុង ដូចគ្នានឹងភាពយន្តដែលមានបរទេសចុះដឹកនោះទេ។ លោកអ៉ិន និយាយថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតភាពយន្តភាគ និងភាពយន្តខ្នាតធំ ដែលមានទាំងរសជាតិព្រឺព្រួតបែបខ្មោច មានទាំងរឿងសំណើច…

ដល់សម្ភាសន៍ទើបដឹងថា អ្នកស្រឡាញ់ ស៊ិន យូប៊ីន ហ៊ានដល់ម្លឹង

ក្នុងកិច្ចសម្ភាសន៍«Komsan Talkshow»កាលពីយប់ថ្ងៃទី១៤ ធ្នូ ហ្វ្រេស៊ីហ្គើលលេខ១ប្រចាំឆ្នាំ២០១៣ កញ្ញា ស៊ិន យូប៊ីន បានអះអាងថា ចាប់តាំងពីនាងចូលប្រឡូកការងារសិល្បៈ មានមនុស្សកាន់តែច្រើនបានតាមស្រឡាញ់នាង ដោយបុរសទាំងនោះក្លាហានហ៊ានចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយតែម្ដង បើទោះជាគេ និងនាងមិនដែលបានប្រាស្រ័យទាក់ទងគ្នាសោះ។ នាងបានហៅការចែចូវនោះថាជារឿងអស់សំណើច នឹងថាឪពុកម្ដាយរបស់នាងមិនបានបង្ខំអោយនាងទទួលយកបុរសទាំងនោះទេ បើទោះជាអ្នកដែលចូលស្ដីនឹងសុទ្ធតែមានការងារល្អៗ។ កញ្ញា ស៊ិន យូប៊ីន បានអះអាងថា…

ស្នើក្រសួង២ ឲ្យចាត់វិធានការ លើផលិតកម្មថោន ក្រោយផលិតបទ«គ្រូបង្រៀនស្រវឹងស្រា»

ផ្ទុយពីការសរសើរដែលគេធ្លាប់ឮ បទចម្រៀងមួយបទដែលទើបតែបង្ហោះឡើងដោយផលិតកម្មថោន គឺបទ «គ្រូបង្រៀនស្រវឹងស្រា» ត្រូវបានមហាជនរិះគន់ និងតិះដៀលចំពោះផលិតកម្ម ជាពិសេសគឺអ្នកនិពន្ធឡើងកប់ៗមាត់តែម្ដង។ អ្នកលេងហ្វេសប៊ុក និងក្រុមគ្រូបង្រៀនច្រើនឡើងបានហៅខ្លឹមសារបទនេះថាមានការមាក់ងាយចំពោះអាជីពគ្រូបង្រៀនផ្ទុយពីបរិបទដែលគេបានឃើញ បានឮទាំងស្រុង ដោយបានទាំងស្នើឲ្យក្រសួងធំ២ គឺក្រសួងអប់រំ និងក្រសួងវប្បធម៌ ចាត់វិធានការលើផលិតកម្មថោន និងលើលោកយឹម តាស្រង់ ដែលជាអ្នកនិពន្ធបទនោះ ឲ្យខានតែបានទៀតផង។ យោងតាមការស្ទាបស្ទង់ ស្ទើរមិនមាន១ភាគរយនោះទេ…