មិនគួរជឿ! ករណី ពេជ្រ ចរណៃ ពេទ្យថៃបើកកិច្ចប្រជុំ២ថ្ងៃ ចុងក្រោយយល់ព្រម….

នៅថ្ងៃព្រហស្បតិ៍ទី៧ ធ្នូនេះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ នឹងសម្រេចចិត្តចូលវះកាត់ព្យាបាលជំងឺដាច់សរសៃប្រើសបេះដូង និងប្រហោងបេះដូងជាផ្លូវការហើយនៅក្នុងមន្ទីរពេទ្យថៃ បន្ទាប់ពីខាងពេទ្យថៃដែលមានអ្នកបកប្រែខ្មែរតាមជួយយកអាសារបានបើកកិច្ចប្រជុំច្រើនម៉ោងរហូតដល់២ថ្ងៃ ដោយកិច្ចប្រជុំនោះចុងក្រោយគឺបានសម្រេចចិត្តទទួលវះកាត់អោយនាង បើទោះជាក្នុងពេលនេះគឺនាងមិនមានលុយធ្វើការចំណាយនៅឡើយ។ យោងតាមកិច្ចប្រជុំក្រុមគ្រូពេទ្យថៃបានសម្រេចអោយពេជ្រ ចរណៃ តម្កល់ត្រឹមតែទឹកប្រាក់មួយចំនួនប៉ុណ្ណោះ ដោយយល់ព្រមអោយនាងបន្តរកលុយមកសងនៅពេលជាដើម្បីសង្គ្រោះជីវិតរបស់នាង។ នេះជាក៏ជាលក្ខណ្ឌក៏កម្រដែលខាងមន្ទីរពេទ្យរបស់ប្រទេសថៃផ្ដល់អោយអ្នកជំងឺនោះដែរ ជាពិសេសគឺអ្នកជំងឺជាជនជាតិខ្មែរដែលឡើងទៅសុំការសង្គ្រោះ។ កញ្ញាពេជ្រ ចរណៃ បានថ្លែងពីទីក្រុងបាងកកកាលពីព្រឹកថ្ងៃទី៦ ធ្នូថា…

ហេតុផល ពេជ្រ សូលីកា បន្តលាក់មុខ ក្រោយបទចម្រៀងជាមួយនីកូ ផ្ដើមកម្រើក

ក្រោយពីចេញបង្ហោះMV បទ«លាក់បាំង»ដែលជាការបកស្រាយរួមគ្នារវាងតារាចម្រៀងលោក នី កូ និងតារាចម្រៀង ពេជ្រ សូលីកា បានធ្វើអោយអ្នកគាំទ្រមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីបទចម្រៀងនោះត្រូវបានគេដឹងថាជាបទបើកក្រោយការបាត់មុខច្រើនឆ្នាំរបស់ពេជ្រ សូលីកា។ ចម្រៀងមួយបទនេះបានធ្វើអោយអ្នកទាំង២រំពឹងយ៉ាងខ្លាំង ជាពិសេសគឺពេជ្រ សូលីកា ដោយផ្ទាល់ ដែលធ្លាប់ល្បីល្បាញមុនជំពប់ស្នេហាហើយបាត់មុខនោះ។ ចម្រៀងមួយបទនេះត្រូវបានថតជាចម្រៀងជាយូរមកហើយ គឺតាំងពីអំឡុងខែ៨ម្ល៉េះ តែទើបតែចេញMV ផ្លូវការកាលពីដើមខែធ្នូ ដោយមានគេចូលទស្សនាច្រើនដងក្នុងប៉ុន្មានថ្ងៃនេះ។…

ប្លែកភ្នែក! ពេលឃើញ ឈួន សុវណ្ណឆៃ រាំរបាំបុរាណលើឆាក

ធ្លាប់តែឃើញតារាចម្រៀងអ្នកនាងឈួន សុវណ្ណឆៃ ច្រៀងរាំលើឆាក តែដល់ពេលដែលនាងប្ដូររបត់ច្រៀងផង និងរាំរបាំផង ហាក់ធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលគួរសម បើទោះជាអ្នកនាងនៅរឹងៗដៃមិនដូចជាអ្នករបាំបុរាណអាជីពនោះឡើយ។ យ៉ាងណាមិញ អ្នកនាងក៏នៅតែបង្ហាញភាពរំពើនលើឆាកនៅខាងមុខប្រាសាទអង្គរវត្ត ធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិសរសើរមិនដាច់ពីមាត់នោះទេ ក្នុងពេលដែលអ្នកនាងគឺជាអ្នកចម្រៀងតែអាចបញ្ចេញក្បាច់រាំបែបបុរាណ អមដោយការបកស្រាយចម្រៀងបាន។ អ្នកនាងឈួន សុណ្ណឆៃ និយាយថាជាលើកទី១ ដែលអ្នកនាងសម្រេចចិត្តរាំរបាំបុរាណដែលធ្លាប់តែឃើញ នៅលើវេទិកា។ អ្នកនាងបញ្ជាក់ថាចំណាយពេលហ្វឹកហាត់តែមួយរយៈខ្លីប៉ុណ្ណោះក្នុងការរាំក្បាច់បុរាណមួយនេះ ប៉ុន្តែដោយសារតែអ្នករបាំអាជីពៗបានជួយបង្ហាត់បង្ហាញ…

“កុំដៀលព្រៃវែង” ច័ន្ទ ម៉ាលីស ចាក់ដោតអារម្មណ៍អ្នកស្ដាប់

មានការភ្ញាក់ផ្អើលរួចមកហើយនៅលើបណ្ដាញហ្វេសប៊ុកជុំវិញប្រតិកម្ម បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនប្រើពាក្យដៀលអ្នកខេត្តព្រៃវែង។ អ៊ីចឹងទើបគ្រាន់តែបទចម្រៀង”កុំដៀលព្រៃវែង”របស់តារាចម្រៀង ច័ន្ទ ម៉ាលីស ចេញបង្ហោះជាផ្លូវការភ្លាម ក៏ទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីតែម្ដង។ បទចម្រៀងថ្មីស្រឡាងរបស់ម្ចាស់បទ”ទាល់តែយូរទើបស៊ីអូនបាន”នេះ ត្រូវបានគេកត់សម្គាល់ថាមានអត្ថន័យ ចាក់ដោតអារម្មណ៍មហាជនយ៉ាងខ្លាំង ដោយសារតែចម្រៀងរបស់នាងមានន័យប្រតិកម្មនឹងការតិះដៀលរបស់មនុស្សមួយចំនួនដែលបានមាក់ងាយអ្នកខេត្តព្រៃវែង។ ចម្រៀងរបស់នាង ត្រូវគេឃើញបង្ហាញពីសាច់រឿងមើលងាយនារីខេត្តព្រៃវែង ដែលមិនខុសពីតថភាពដែលគេធ្លាប់បានឃើញនោះផង ទើបអ្នកគាំទ្ររបស់នាងជាច្រើនកោតសរសើរភ្លាមៗថានាង ជាតារាចម្រៀងវ័យក្មេងមួយរូបដែលចេះកន្រ្ទាក់អារម្មណ៍អ្នកគាំទ្រ ក្នុងបរិបទដែលមានអ្នកប្រតិកម្មពីការមាក់ងាយអ្នកខេត្តព្រៃវែងនោះ បានផ្ទុះរួចមកហើយ។ តារាចម្រៀង ច័ន្ទ…

គង់ សុជាតិ ប្រកាសយកកូនភ្លោះ តែគ្មានគម្រោងរកអ្នកស្នងត្រកូលស្វាមី

នៅឆ្នាំ២០១៨ខាងមុខ ពិធីការិនីល្បីល្បាញអ្នកនាង គង់ សុជាតិ នឹងទៅប្រឹក្សាជាមួយមន្ទីរពេទ្យថៃដើម្បីយកកូនភ្លោះជាមួយស្វាមីក្មេង គឺលោក ជា វិបុល ទៀតហើយ។ ប៉ុន្តែគួរឲ្យស្ដាយអ្នកនាងបែរជានៅតែយកកូនស្រី ដោយមិនមានគម្រោងប្រឹក្សាយកកូនប្រុស ដើម្បីរកអ្នកស្នងត្រកូលលោក ជា វិបុល នោះឡើយ។ អ្នកនាង គង់ សុជាតិ និយាយថា អ្នកនាងបានគិតគូរពីការពរពោះកូនទី២…

MV អែនឌី ចេញហើយ ពិតជារោលរាលអស់ទាស់!

ចម្រៀងថតថ្មីមួយបទក្រោមចំណងជើងថា «នឹកបង៥០ភាគរយ» បានធ្វើអោយមានការចាប់អារម្មណ៍ដោយសារតែសាច់រឿងនៅក្នុងបទនេះត្រូវបានថតថ្មី ហើយតម្រូវអោយតារាស្រីល្បីឈ្មោះ២រូប គឺសុខ សោម៉ាវត្តី និងកញ្ញា ឌុច លីដា សម្ដែងក្នុងឈុតស្នេហារោលរាលទាក់ភ្នែក។ MV មួយបទនេះត្រូវគេឃើញថាទាក់ទាញទាំងមិនទាន់បញ្ចេញវីដេអូ១០០ភាគរយនៅឡើយ ជាពិសេសក្នុងពេលដែលលោក អែនឌី អាច ក្រសោបយកតារាស្រីល្បីឈ្មោះ២ដួងអោយមកថតក្នុងឈុតស្នេហារោលរាលរបស់ខ្លួនបាន។ លោកអែនឌី និយាយថាបើកុំតែជាបទចម្រៀងរបស់លោក និងការសម្ដែងរបស់លោក ប្រហែលជាតារាស្រីទាំង២គឺឌុច…

ហង្ស អច្ឆរិយា កំណត់ជំហរថ្មី ក្រោយប្រឡាក់ឈ្មោះក្នុងរឿងអាស្រូវ

ខុសពីអំឡុងពេលមុន ដែលអោយតែមានការងារសិល្បៈគឺ តារាសម្ដែង លោក ហង្ស អច្ឆរិយា ដែលជាប់ងារជាតារាស៊ិចស៊ីរហូតដល់ថ្នាក់លុបមិនបានទទួលធ្វើដៃពីរដៃបី តារារូបនេះបែរជាប្រកាសជំហរថ្មីលោកនឹងទទួលតែការងារមួយផ្នែកអោយសកម្មប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការដើរម៉ូដ គឺមួយឆ្នាំកំណត់ទទួលតែក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដោយសារតែមានហេតុផលរបស់ខ្លួន។ នេះជាចម្លើយមួយថ្មីផ្ទុយពីមុនទាំងស្រុង បើធៀបនឹងពេលដែលលោកត្រូវគេស្គាល់ថាជាតារាសំបូររូបភាពអាស្រូវ ជាពិសេសពាក់ព័ន្ធនឹងរូបស្រាតដែលមានការរិះគន់ និងជាតារាដែលជាប់ឈ្មោះមិនញញើតនឹងសម្ដែងស្រឡាញ់ភេទដូចគ្នាជាមួយបរទេស ដែលសូម្បីតែតារាជំនាន់ក្រោយខ្លះក៏ប្រកាសមិនដើរតាមគន្លងរបស់លោកនោះ។ លោក ហង្ស អច្ឆរិយា និយាយថា…

នី មុន្នីនាថ ត្រូវអតីតគូដណ្ដឹង បោះពាក្យឡើងឆ្អែត លើហ្វេសប៊ុក

នៅលើបណ្ដាញហ្វេសប៊ុក គេឃើញលោក អ៊ុង សូឡាង អតីតគូដណ្ដឹងរបស់កញ្ញា នី មុន្នីនាថ បង្ហោះពាក្យយ៉ាងឆ្អែតតែម្ដងសំដៅដាក់នាង បន្ទាប់ពីរឿងរ៉ាវបែកបាក់របស់អ្នកទាំងពីរ ឈានដល់ការដាក់បណ្ដឹងនៅតុលាការ។ នេះជាការឆ្លើយតបរបស់លោក សូឡាង រួមទាំងការលើកឡើងជាច្រើនរបស់តារាសម្ដែង នី មុន្នីនាថ និងមេធាវី ដែលធ្លាប់ប្រកាសថា មិនខ្លាចការដាក់បណ្ដឹងនោះទេ ហើយថានឹង រង់ចាំអោយលោកចុះមកស្រុកខ្មែរ…

នាយចឺម បើកទទួលទីផ្សារក្រៅប៉ុស្ដិ៍ ខណៈលោកតាវ៉ិចទ័រ ប្រកាសច្រានចោល

ក្រោយពីនាយចឺមត្រូវបានប្រកាសអោយផ្អាកសម្ដែងក្នុងក្រុម CTN ក្រោមហេតុផលល្បីថាមានរឿងកាច់កុងជាមួយតារាកំប្លែងលោកពែកមី តារាចម្រៀងរូបនេះបានអះអាងថា ខ្លួននឹងបើកចំហរទីផ្សារទទួលច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍គ្រប់កម្មវិធីបន្តផ្ទាល់ ដោយគ្មានសម្ពាធទៀតទេ។ ជាក់ស្ដែងលោកទើបតែបានបង្ហាញខ្លួនកាលពីចុងសប្ដាហ៍នៅលើឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ជាលើកដំបូងផង បន្ទាប់ពីភាពល្បីល្បាញរបស់នាយចឺមបានខ្ទរខ្ទារក្នុងផលិតកម្មសាន់ដេច្រើនឆ្នាំមកហើយ ប៉ុន្តែមិនអាចទទួលច្រៀងក្នុងកម្មវិធីបន្តផ្ទាល់នានាបានក្រៅពីCTN, MyTV និងCNC ។ យ៉ាងណាក៏ដោយ មុននេះបន្តិចលោកតាវ៉ិចទ័របានអះអាងថា នាយចឺមមិនទាន់មានសិទ្ធិទទួលច្រៀងគ្រប់ប៉ុស្ដិ៍បានទេ ថ្វីដ្បិតតែនាយចឺមត្រូវបានដកចេញពីក្រុម។ លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ និយាយថាតាមគម្រោងលោកនឹងផ្អាកនាយចឺមពីក្រុមកំប្លែងCTN…

គ្រាន់តែត្រីងៀតសោះ តារាចម្រៀង មាស លក្ខិណា ហូរចូលពាន់ៗដុល្លារដល់ម្ល៉ឹង!

ក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថាតារាចម្រៀង អ្នកនាង មាស លក្ខិណា ដែលទឹកដមសំឡេងរបស់អ្នកនាងត្រូវបានគេកោតសរសើរថាពិរោះស្រដៀងនឹងម្ចាស់ដើមគឺ រស់ សេរីសុទ្ធា កាន់តែមានទីផ្សារសិល្បៈ ដល់ថ្នាក់រកពេលទទួលការងារច្រៀងរាំលែងចង់កើត។ អ្នកនាងក៏ទើបតែច្រានចចោលការងារអញ្ជើញអោយចេញច្រៀងក្រៅស្រុក និងការងារកាន់កាប់ក្នុងកម្មវិធី«មរតកសំនៀង»របស់ទូរទស្សន៍អប្សរាដូចមុន ព្រោះតែកាក់កបនឹងរបរលក់ត្រីងៀតនោះផងដែរ។ អ្នកនាងមាស លក្ខិណា និយាយថាបើធៀបនឹងរយៈពេលមុន គឺអ្នកនាងចាប់ផ្ដើមយកពេលចូលប្រឡូកសិល្បៈ ទៅធ្វើត្រីងៀត ផ្អកប្រហុក និងត្រីប្រឡាក់ជាដើមដើម្បីរកចំណូលច្រើនជាង ដោយសារតែមុខរបរនេះដ្បិតថាតម្រូវអោយអ្នកនាងចំណាយកម្លាំងរាងហត់បន្តិច…