A L T R O Z   N E W S

ព័ត៌មានជាតិ

រលក​រញ្ជួយ​ដ៏​ខ្លាំងក្លា​ចេញពី​ភ្នំភ្លើងមួយនៅ ភាគ​ខាងកើត​ ប្រទេស​កុង​ហ្គោ​ ខណៈ​ចំនួន​អ្នក​ស្លាប់​​បាន​កើន​ឡើង​ដល់ ​៣២​នាក់ និង​មនុស្ស​រាប់​ពាន់​នាក់​​បាត់បង់​លំនៅឋាន

រលក​រញ្ជួយ​ដ៏​ខ្លាំងក្លា​ចេញពី​ភ្នំភ្លើង​ម៉ោ​ន នី​រ៉ា​ហ្គុ​ន​ហ្គោ បាន​អង្រួន​ទីក្រុង​ហ្គូ​ម៉ាភាគ​ខាងកើត​ របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ថ្ងៃ​អង្គារ...

កីឡាករ Wijnaldum របស់ក្លឹប Liverpool បានព្រមព្រៀងពាក្យសម្ដីគ្នាជាមួយ Barcelona រួចមកហើយ

  ខ្សែបម្រើហុល្លង់កីឡាករ Gini Wijnaldum នឹងចែកផ្លូវគ្នាជាមួយក្លឹប...

មេខ្យល់ ចំនួន ៣នាក់ ដែលនាំពលករលួចឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ យប់ថ្ងៃទី២៥ ឈានចូល ថ្ងៃទី២៦...

ជនដៃដល់យកដាវកាប់ទៅលើជនរងគ្រោះចំខ្នង បណ្តាលឲ្យរបួសធ្ងន់ពុំទាន់ដឹងថា ករណីកាប់ប្លន់ឬជាករណីគំនុំ

ភ្នំពេញៈ បុរសម្នាក់កំពុងតែជិះម៉ូតូ តាមផ្លូវជាតិលេខ២សុខៗ ស្រាប់តែមានជនដៃដល់បានយកដាវ...

​រដ្ឋាភិបាល​រុស្ស៊ី​៖ ខ្លួន​នឹង​មិន​រំពឹង​នូវ​ការ​ស្តារ​ឡើង​វិញជា​ផ្លូវការ​ពី​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជំនួប​រវាងលោក Vladimir Putin ​និង​លោក Joe Biden

រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​លើក​ឡើង​ថា​ខ្លួន​នឹង​មិន​រំពឹង​នូវ​ការ​ស្តារ​ឡើង​វិញជា​ផ្លូវការ​ណា​មួយ​ស្តីពី​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជំនួប​កំពូលមួយ​រវាងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​និង​ប្រធានាធិបតី​អាមេរិក​លោក...

WHO៖ បាន​សម្រេច ​មិន​បញ្ចូល​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​ទេ

ដោយ​ភាព​មិន​ច្បាស់លាស់​ថា​តើ​ភាគី​ណា​មួយ​គួរ​ត្រូវ​ទទួល​ស្គាល់ថា​ជា​តំណាង​ស្រប​ច្បាប់របស់​ប្រទេស​មីយ៉ាន់ម៉ា​ក្រោយរដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ​នោះ​សមាជិក​អង្គការ​សុខភាព​ពិភពលោក​បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​មិន​បញ្ចូល​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​ទេ។ មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៤​នេះ​បាន​ទទួល​សំណើ​សុំ​ចូល​រួមពីភាគី​ទាំង​ពីរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គឺរដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រូវ​បាន​យោធា​ទម្លាក់​ចេញ​ពី​អំណាច​និង​របប​យោធា​ដែល​ឡើង​គ្រប់គ្រង​អំណាចបច្ចុប្បន្ន​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ជិត​៤ខែ​មុន​ដើម្បី​ធ្វើ​ជា​តំណាង​នៅ​ក្នុង​មហា​សន្និបាត​នេះ។ មហា​សន្និបាត​សុខភាព​ពិភពលោកដែលជា​ស្ថាប័នសម្រេច​ចិត្ត​លើ​បញ្ហា​សំខាន់ៗ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​បាន​បើក​កិច្ច​ប្រជុំប្រចាំ​ឆ្នាំរបស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១​ខែ​មិថុនា​ខាង​មុខនេះ។​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត​មួយ​ខណៈ​ពេល​ដែលជំងឺ​រាត​ត្បាត​កូវីដ​១៩​នៅ​កំពុង​បន្ត​កើត​មាន​នៅ​ឡើយ។ មាន​ការ​អំពាវនាវ​ជាទូទៅឲ្យ​ធ្វើ​កំណែ​ទម្រង់ទីភ្នាក់ងារ​សុខភាពរបស់​អង្គការ​សហប្រជា​ជាតិ​ក៏​ដូច​ជា​ការរក​វិធីសាស្ត្រជា​សាកល​ណា​មួយក្នុង​ការ​ការពារ​សុខភាពមនុស្ស​ជាតិ​និង​ដើម្បី​ជៀសវាង​គ្រោះ​មហន្តរាយ​ក្នុង​ពេល​អនាគត៕    

រថយន្តកុងតឺន័របុករះស្លាកប៉ាន់ណូ និងបង្គោលភ្លើងបាក់រងខូចខាតយ៉ាងដំណំ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ យុវជនម្នាក់បើករថយន្តកុងតឺន័រលឿនដូចហោះ បានចង្កូតជ្រុលទៅបុករះស្លាកបាន់ណូបង្គោលភ្លើង និងស្លាកការ៉ាសាំងសូគីមិចរងការខូចខាតយ៉ាងដំណំ...

​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប បាន​ចាប់ផ្ដើម​បើក​សំណុំ​រឿង​ដើម្បី​រក​វិធានការ​លើ​ក្លិប​ទាំង​បី ដែល​មិនទាន់​ដក​ខ្លួន​ពី​ពាន​ក្រៅ​ក្រប​ខណ្ឌ European Super League​

​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចាប់ផ្ដើម​បើក​សំណុំ​រឿង​ដើម្បី​រក​វិធានការ​លើ​ក្លិប​ទាំង​បី Barcelona,...

ចិន៖ ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិកថា​ជា​អ្នក​​ផ្សព្វផ្សាយគំនិត​ នាំ​ឱ្យ​គេ​ជឿ​ថា​មេរោគ​បង្ក​ជំងឺរាតត្បាត​សកល​​កូវីដ​១៩​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​មួយ​របស់​ចិន

“នៅ​សហរដ្ឋ​អាមេរិក​ អ្នក​ខ្លះ​បាន​ផ្សព្វផ្សាយ​គំនិតឃុបឃិត ​ ខ្លះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ...

ឥណ្ឌា៖ ជាលើកទី២ ក្នុងរវាងមិនដល់២សប្តាហ៍ បានរងគ្រោះដោយខ្យល់ព្យុះជាទុក្ខលំបាកមួយទៀត បន្ថែមពីការឆ្លងរាលដាលកូវីដ១៩

អាជ្ញាធររដ្ឋបង់ហ្កាល់ខាងកើត បានចេញបញ្ជាឲ្យ​បិទព្រលានយន្តហោះក្រុងកាលគូតា។ ដូចគ្នាដែរ​ រដ្ឋ...