ប្រេងកំពប់ពេញផ្លូវ បណ្តាលឲ្យអ្នកជិះម៉ូតូកាត់ ដួលរងគ្រោះបន្តបន្ទាប់គ្នា នៅខណ្ឌជ្រោយចង្វា

ភ្នំពេញៈ ម៉ូតូជាច្រើនគ្រឿងបានដួលបន្តបន្ទាប់គ្នា ខណៈដែលមានប្រេងកំពប់ពេញផ្លូវ នៅតាមបណ្ដោយផ្លូវ OCIC ត្រង់ចំណុចខាងត្បូងវិមានអាហារប្រហែល៥០ម៉ែត្រ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង០០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ក្នុងហេតុការណ៍នេះមានស្ត្រីចំនួន២នាក់រងរបួស ត្រូវបានសាត់ញាតិដឹកតាមរថយន្តទៅព្យាបាល និងម៉ូតូដែលដួល៥គ្រឿងទៀត ដួលហើយលើកជិះដោយខ្លួនឯង…

មានករណីបុរសម្នាក់ដេកស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកស្លាប់ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មូលហេតុមិនទាន់ដឹង។ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយបន្ត៕

ឃាត់ខ្លួនឪពុកចុង ករណីយកកាំបិតបុ័ងតោមកគំរាម និងប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើកូនចុង

តាកែវៈ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅស្រុកសំរោង ខេត្តតាកែវ ។ ជនសង្ស័យឈ្មោះ ល ធឿន ភេទប្រុស…

រថយន្ត ៣គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តបន្តគ្នា លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រថយន្ត ៣គ្រឿង៖ ១/រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3217…

Update៖ សូមជួយស៊ែររកសាច់ញាតិគាត់ផង! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លាប់ក្រោមដើមឈើ ក្នុងដីវាលមួយកន្លែង

ភ្នំពេញៈ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្រោមដើមឈើ ក្នុងដីវាលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ងួនពេជ្យ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សាកសពខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណទេ មានភិនភាគ ពាក់អាវយឺត ពណ៌ទឹកសមុទ្រដៃខ្លី ស្លៀកខោ ពណ៌ខ្មៅត្រឹមជង្គង់…

អុញនោះ! បើកឡើងចំណោតមិនរួច បណ្តាលឲ្យក្រឡាប់

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ៦ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកស្រាបៀរមួយគ្រឿង បើកឡើងចំណោតមិនរួច រអិលថយក្រោយ បណ្តាលឲ្យក្រឡាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយបន្ត…

តក់ៗពេញបំពង់! អ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលឃ្មួញ សហការជាមួយផ្នែកជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជនសង្ស័យម្នាក់ឈ្មោះ យន់ បូណា ភេទប្រុស អាយុ ២៩ឆ្នាំ…

ខ្យល់កន្រ្តាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន ០៤ខ្នង

ប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ មានករណីភ្លៀងលាយលំខ្យល់កន្រ្តាក់មួយករណី បណ្ដាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នងផ្ទះ រលំបង្គោលភ្លើងចំនួន០២បង្គោល និងរលំដើមដូងចំនួន០១ដើម នៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ៕

ភ្ញាក់ផ្អើលទាំងព្រឹក! ប្រទះឃើញសពយុវជនម្នាក់ អាយុជាង ២០ឆ្នាំ ដេកស្លាប់ មិនដឹងមូលហេតុ នៅខណ្ឌកំបូល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីប្រទះឃើញយុវជនម្នាក់ អាយុជាង ២០ឆ្នាំ ដេកស្លាប់។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ សម្រាប់ព័ត៌មានលម្អិត Post News…

ទឹកខ្មេះខូចគុណភាព ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន រកឃើញ និងធ្វើការដកហូត

ប៉ៃលិនៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…