រថយន្ត២គ្រឿងត្រូវមែកឈើនៅក្នុងបរិវេណស្ថានទូតបារាំងបាក់សង្កត់លើ ពេលមេឃកំពុងភ្លៀង
ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានរថយន្តចំនួន០២គ្រឿងបានរងការខូចខាត ដោយសារតែដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើខណៈកំពុងធ្វើដំណើរពេលមេឃកំពុងតែធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងស្ថានទូតបារាំងទល់មុខអគារបេះដូងកាល់ម៉ែត ផ្លូវលេខ៨០កែងមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តចំនួន០២គ្រឿងដែលរងការខូចខាតដោយសារតែមេឈើដ៏ធំមួយដើមបាក់ចេញពីក្នុងស្ថានទូតបារាំង ធ្លាក់ចំសង្កត់លើនោះ មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ និងរថយន្តGX470…