រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង១៦ និង៤៥នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥២-៥៣ ត្រង់ចំណុចភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តមួយគ្រឿង ម៉ាក…

រថយន្តឡិចស៊ីស RX350 បើកបុកសាទែនសាំង PTT បណ្តាយឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេសបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX350បើកបរក្នុងល្បឿនយ៉ាងលឿន ទៅបុកនឹងរថយន្តសាទែនសាំង របស់ករាស់សាំងរបស់ការាស់សាំង PTT បណ្តាលឲ្យរងការខូចខាតខ្ទេច យ៉ាងដំណំ សំណាងល្អហើយ ដែលមិនមានអ្នករងរបួសធ្ងន់ធ្ងរ ទៅដល់អ្នកបើកបរទាំងសងខាងនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង00នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវសហព័ន្ធរុស្សីនៅចំណុចស្តុប កាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

ព្រឹកនេះ! មានចុះអ័ព្ទក្រាស់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នាព្រឹកនេះ មានចុះអ័ព្ទក្រាស់ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕

លួចម៉ូតូបានស្មានតែរត់រួចចុងក្រោយជាប់ខ្នោះទាំងអស់

តាកែវៈ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ សហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពត៍មានករណីចោរលួចម៉ូតូម៉ាក់សង់២០២០ ពណ៍ខ្មៅនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានឈ្មោះភួង ចំរេីន ភេទប្រុសឆ្នាំកំណេីត1997 និងឈ្មោះសាង ស៊ៀវម៉េង ភេទប្រុស ឆ្នាំកំណេីត1997 ជនសង្ស័យទាំង2មានទីលំនៅភូមិព្រៃបាសឹងឃុំបាស្រែស្រុកអង្គរបូរី ខេត្តតាកែវ។…

រថយន្តមួយគ្រឿង ម៉ាក Atoz ស្លាកលេខភ្នំពេញ2U.2401 កំពុងបើកសុខៗស្រាប់តែឆេះភ្លាមៗនៅក្រុងព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង ០១និង៣០ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ មានករណីឆេះរថយន្តមួយគ្រឿង ម៉ាក atoz ពណ៌ លឿង ស្លាកលេខភ្នំពេញ2U.2401 ដែលម្ចាស់កំពុងតែបើកបរ ក៌មានអណ្តាតភ្លើងចេញពីផ្នែកខាង មុខរថយន្ត ស្ថិតនៅ ក្រុម ១៥ ភូមិ…

បុកសាហាវ! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៥គ្រឿង និងម៉ូតូ ២គ្រឿង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ (ព័ត៌មានបន្ថែម) រសៀលថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៧ ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក រវាងរថយន្ត និងរថយន្ត០៥គ្រឿង ម៉ូតូ០២គ្រឿង សូមបញ្ជាក់៖ ករណីនេះអ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក៕

គួរឲ្យអាសូរ! យុវជនម្នាក់ ជិះម៉ូតូលឿន កៀរខឿនផ្លូវ បណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ

ត្បូងឃ្មុំៈ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោសក័ ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទី ករណីគ្រោះថ្នាក់ចរាចរណ៍មានយុវជនម្នាក់ ជិះម៉ូតូកៀរខឿនផ្លូវ បណ្តាលឲ្យដួលស្លាប់មួយរំពេច នៅកន្លែងកើតហេតុ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ…

ករណីដាច់ភ្លើងនៅខណ្ឌពោធិ៍សែនជ័យ បណ្ដាលមកពីរថយន្ដបាញ់ស៊ីម៉ង់ក្រុមហ៊ុន យូណាយធីត មើឃ្យូរី គ្រុប ថយទាក់ខ្សែអ៊ីនធើណែតបាក់បង្គោល

ភ្នំពេញៈ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F15) មូលហេតុបណ្តាលមកពីរថយន្ដបាញ់ស៊ីម៉ង់របស់ក្រុមហ៊ុន យូណាយធីត មើឃ្យូរី គ្រុប ថយទាក់ខ្សែអ៊ីនធើណែតទាញបាក់បង្គោល និងដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១)ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ…

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន ពីបទរំលោភលើលំនៅដ្ឋាន

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹថា កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២៣និង៥៥នាទីមានករណីលួចចូលលំនៅឋាន ដោយកាច់ជញ្ជាំងស័ង្កសី ចូលទៅក្នុងបន្ទប់សំយ៉ាបជាប់ក្រោមផ្ទះរបស់ឈ្មោះ ដេត ដេម ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ បានភ្ញាក់ទាន់ឃើញជនសង្ស័យនៅក្នុងបន្ទប់ក៏ស្រែកថាចោរៗ ពេលនោះជនសង្ស័យក៏សំងំនៅក្នុងបន្ទប់ ហើយម្ចាស់ផ្ទះក៏បានហៅទូរស័ព្ទឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានទៅជួយអន្តរាគមន៍។…