Update៖ ឪពុកម្តាយពិតជាក្តុកក្តួលណាស់ កូនប្រុស កំពុងពេញស្រឡាញ់ ស្លាប់ចោលទាំងវ័យក្មេង

ភ្នំពេញៈ ក្មេងប្រុសម្នាក់អាយុទើប៥ឆ្នាំ ខណៈដែលចុះលេងទឹកស្រះ ជាអកុសលរអិលជើងធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅស្រះទឹកមួយកន្លែង ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្មេងរងគ្រោះឈ្មោះ វុទ្ធី បាន ភេទប្រុស អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ…

៤ថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ជោគជាំ នាំឲ្យទ្វារទឹកស្វ័យប្រវត្តិរលាស់មួយប្រឡោះ

កំពង់ស្ពឺៈ ក្រោយពីមានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា រយៈពេលបួនថ្ងៃកន្លងមកនេះ ធ្វើឲ្យបរិមាណទឹកនៅទំនប់អាងទឹកខ្ពបគ្រួស ស្ថិតនៅភូមិខ្នងភ្នំ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានកើនឡើងលើសកម្រិតរក្សាទុក នាំឲ្យទ្វារទឹកស្វ័យប្រវត្តិរលាស់មួយប្រឡោះ ៕

ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ នៅខណ្ឌកំបូល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង ១០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

អគ្គិភ័យឆេះផ្ទះសំអាងការ បណ្តាលឲ្យម្ចាស់រងរបួស នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅវេលាម៉ោង០៤និង១៥នាទីទៀបភ្លឹថ្ងៃពុធ ១រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង បណ្តាលឲ្យឆេះផ្ទះ ស្ថិតតាមបណ្ដោយផ្លូវ BT ផ្ទះលេខ E២៧A ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ…

ចុម! លេងអាប៉ោងជុំគ្នា មិនខ្លាចកូវីដ-១៩ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤និង២០នាទី កម្លាំងព្រហ្មទណ្ឌកំរិតស្រាលខេត្ដ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្រ្កាបអ្នកញៀនល្បែងស៊ីសង (អាចោរជើងមួយ) ហៅអាប៉ោង នៅចំណុចផ្ទះរបស់ឈ្មោះ ជួប ចាន់ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

Update៖ ជាងដែកម្នាក់ ជិះម៉ូតូបែកកង់ បណ្តាលឲ្យធ្លាក់ចូលប្រឡាយ បោកផ្ទប់មាត់លូបែកក្បាលស្លាប់

ភ្នំពេញ: សាកសពយុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្រោមម៉ូតូ នៅក្នុងប្រឡាយទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋានបានត្រឹមតែយាមខ្មោច រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ទើបសមត្ថកិច្ចជំនាញកោសល្យវិច័យ ស្រង់លើកទាំងម៉ូតូ ទាំងសាកសពឡើងគោក ដើម្បីពិនិត្យ…

និស្សិតឆ្នាំទី១និងបក្ខពួកចំនួន៣នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញៈ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១ និង ៣០នាទី នៅចំណុចដីឡូត៍មួយកន្លែងគ្មានលេខ ផ្លូវ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ មានករណីលេងល្បែង អាប៉ោង សមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ ។ ក្រុមអ្នកលេងដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖ ១-ឈ្មោះ…

ឃាត់ខ្លួនជនអនាថាចំនួន៧នាក់ ដើរដេកតាមទីសាធារណៈ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការសង្កាត់ផ្សារកណ្ដាលទី១ ដឹកនាំដោយលោក ស្រី ឌុល សុភាព ចៅសង្កាត់រង និងលោកវរសេនីយ៏ត្រី សន ចំរើនបញ្ញា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាលទី១ ដោយមានការចូលរួម ព្រឹក្សាសង្កាត់…

អ្នកខ្វៃជ្រូក ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញៈ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ម៉ោង ១០និង០០នាទីយប់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ១-ជនសង្ស័យឈ្មោះ គៀន…