ប្រទះឃើញបុរស​ម្នាក់​ដេក​ស្លាប់​ បង្កការភ្ញាក់ផ្អើល នៅខេត្តកណ្តាល ​

​កណ្ដាលៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ សង្ស័យ​ខ្យល់គ​ កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២០​ ចំណុច​សាលា​បុណ្យ​ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​ ​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ណែម​ ណឺ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​…

Update៖ អាសូរណាស់! បុរសអនាថាម្នាក់ មិនដឹងសាច់ញាតិនៅទីណាទេ មកដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ បុរសអនាថាម្នាក់ដេកហាលថ្ងៃស្លាប់មុខផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមចិញ្ចើម ផ្លូវ៧០កែងផ្លូវកា៥ មុខសំយ៉ាបផ្ទះប្រជាពលរដ្ឋក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សពជនអនាថាខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ ស្លៀកខោខ្លីពណ៌ខ្មៅអត់ពាក់អាវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០…

សមត្ថកិច្ច ខេត្តពោធិ៍សាត់ បង្រ្កាបករណីលេងល្បែងស៊ីសង ឃាត់ខ្លួនបានចំនួន៣នាក់

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង២១និង០០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំដោយលោកយូ គឹម ថារិទ្ធី អធិការងទទួលសន្តិសុខ លោកស៊ុយ ម៉ៅ អធិការងទទួលព្រហ្មទណ្ឌ បានទទួលបញ្ជាពីលោកអធិការនគរបាលស្រុកក្រគរ និងមានការសម្របសម្រួលពីលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង) ស្ថិតនៅភូមិកំពង់ឡ…

Update៖ រថយន្តដឹកទំនិញក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិក ដាច់ហ្វ្រាំងទាញចង្កូតឡើងសួន បុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មធនាគារ

ភ្នំពេញៈ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិកមួយគ្រឿង ដែលអ្នកបើកបរអះអាងថា ដាច់ហ្វ្រាំងបានទាញចង្កូតគេចយានយន្តនៅពីមុខ ក៏បានជ្រុលឡើងសួនច្បារ ខណ្ឌចែកទ្រូងមហាវីថី ទៅបុក បង្គោលបាណូផ្សាយពាណិជ្ជកម្មធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បណ្តាលឲ្យបាក់រលើងទាំងគ្រឹះ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០និង២០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ កែងផ្លូវឡុងឈិន ក្នុងភូមិ ផ្សារលិច…

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន

កែបៈ កាលពីល្ងាចថ្ងៃទី២០ ខែ០៤ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលក្រុងកែប និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប ដឹកនាំដោយលោក កើត សាវុធ ប្រធានក្រុមអន្តរាគមន៍ពិសេស បានចុះស្ទាក់ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់បានម្នាក់ ដែលកំពុងធ្វើសកម្មភាពចែកចាយ នៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ។ ជនសង្ស័យឈ្មោះ…

ករណីប្រទះឃើញសពបុរសម្នាក់ ស្លៀកខោខ្លីដេកស្លាប់ហាលថ្ងៃ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីប្រទះឃើញសពបុរសម្នាក់ ស្លៀកខោខ្លីដេកស្លាប់ហាលថ្ងៃ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនបន្ត៕

Update៖ នារីវ័យក្មេងម្នាក់បរាជ័យក្នុងរឿងស្នេហា តូចចិត្តខ្លាំងពេក ផ្តាច់សង្ខាដោយលេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញៈ នារីវ័យក្មេងម្នាក់សម្រេចចិត្តផ្តាច់សង្ខាខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួន សង្ស័យមានវិប្បដិសារី ក្នុងរឿងស្នេហា ឈ្លោះគ្នាជាញឹកញាប់ ជាមួយគូស្នេហ៍ ទីបំផុតបញ្ចប់ជីវិត ត្រឹមលេបថ្នាំ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅផ្ទះលេខ៥៣ ផ្លូវលំ បុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១…

ស្រ្តីកម្មកររោងចក្រម្នាក់ ឆ្លងផ្លូវត្រឡប់ពីទិញកាតវិញ ត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអាធ័ម

ស្វាយរៀងៈ កាលពីវេលាម៉ោង ៥និង៣៥នាទីព្រឹកឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សដើរឆ្លងផ្លូវ ស្ថិតខាងមុខផ្សារកំពង់រោទិ៍ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ជនរងគ្រោះឈ្មោះ ស្រី មុខរបរកម្មការិនី មានទីលំនៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រថយន្តបង្ក ដឹកកម្មករ…

ករណីសង្ស័យនារីវ័យប្រហែល ២២ឆ្នាំម្នាក់ លេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានករណីសង្ស័យនារីវ័យប្រហែល ២២ឆ្នាំ លេបថ្នាំសម្លាប់ខ្លួន ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនបន្ត៕

Update៖ គួរឲ្យអាសូរ! បុរសបើក​រថយន្ត​ដឹក​ដី​ម្នាក់​ ត្រូវ​អ៊ិ​ច​ស្កា​វិច​ទ័​រ​កិន​ស្លាប់ ​នៅ​​ខេត្តកណ្ដាល​

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ​តៃកុងបើក​រថយន្ត​បែន​ដឹក​ដី​ម្នាក់​ ត្រូវ​បាន​អ៊ិ​ច​ស្កា​វិច​ទ័​រ​កិន​ស្លាប់​យ៉ាង​អា​ណោ​ច​អ​ធ័​ម​ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជួសជុល​នៅ​ខាងក្រោម​រថយន្ត​ ។​ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ចំណុច​រណ្ដៅ​ដី​របស់​ក្រុមហ៊ុន​សៀង​ហៃ​ ស្ថិត​ក្នុងភូមិ​ រោង​គោ​ ឃុំ​ទ្រា​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។ ​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​​…