រន្ធត់ណាស់! រថយន្តដឹកទំនិញបើកបុកម៉ូតូ បណ្ដាលឲ្យបុរសចំណាស់២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កោះកុងៈ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៤០នាទីយប់ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ជនរងគ្រោះចំនួន២នាក់រួមមាន៖ ១/ឈ្មោះ ម៉ិវ មឿន ភេទប្រុស អាយុ…

ការរៀបចំប្រារឰធ្វើពិធីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៥ នៅថ្ងៃទី២២ កុម្ភៈ ខាងមុខ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រារឰធ្វើពិធីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៥ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯកឧត្តម នៃ…

មានឯកសារទាំងនេះ អ្នកកាន់អត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខភ្នំពេញបានហើយ

ភ្ណំពេញៈ យោងតាមផេកសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តាមប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានផ្លាកលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះគាត់ត្រូវយកអត្តសញ្ញាណប័ណ្ណ ភ្ជាប់មកជាមួយសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។ បញ្ជាក់៖ អត្តសញ្ញាណបណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ៕

Update៖ ផ្ទុះចរន្តអគ្គិសនី ឆេះរថយន្តដឹកប្រេង ចំណុះ ០៣ តោនកន្លះ ក្នុងបរិវេណស្ថានីយ៍ប្រេងលោក ស្រូយ រស្មី

ស្ទឹងត្រែងៈ នៅវេលាម៉ោង ៨ និង២០ នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីភ្លើងឆេះរថយន្តម៉ាកកូរ៉េចំណុះ ០៣ តោនកន្លះ ក្នុងបរិវេណស្ថានីយ៍ប្រេងលោក ស្រូយ រស្មី ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ រថយន្តខាងលើ សម្រាប់ដឹកប្រេងចែកចាយ ដោយកម្មករបានលើកប្រេងដាក់រថយន្តចំនួន ២០…

រថយន្ត Highlander ជិះ ២នាក់ប្ដីប្រពន្ធសង្ស័យស្រវឹងស្រា បើកបុកចូលផ្ទះអ្នកលក់សាច់ក្លែម នៅខេត្តស្វាយរៀង

ស្វាយរៀងៈ (ព័ត៌មានបឋម) នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីរថយន្តម៉ាក Highlander មួយគ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង 2A-4069 ជិះ២នាក់ប្ដីប្រពន្ធសង្ស័យស្រវឹងស្រា បើកបុកចូលផ្ទះពលរដ្ឋលក់សាច់ក្លែម បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោយពីកើតហេតុសមត្ថកិច្ច…

បុរសម្នាក់ដើរឆ្លុះសត្វ តែអកុសលត្រូវពស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវពស់ចឹកស្លាប់ ត្រង់ចំណុចត្រពាំងព្រៃចុងបុស្សចម្ងាយ៣.០០០ម៉ែត្រ ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ យី ទាប ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ…

ជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញៈ បុរសចំណាស់ម្នាក់ ជិះម៉ូតូលើផ្លូវបញ្ច្រាសទិសដៅ ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បើកលើផ្លូវអថិភាព បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេងខ្លួនឯង ភាគីម្ខាងទៀតពុំមានរងរបួស កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងនំបុ័ងភ្នំពេញ ស្ថិតភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដំណើររឿង៖ មុនពេលកើតហេតុ…

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់សម្រាប់ទុកដាក់ឲ្យបានត្រឹមត្រូវ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ គណៈបញ្ជាការ សង្កាត់ចោមចៅទី៣ និងប្រជាការពារចុះប្រមូលសំរាម បន្ទាប់ពីសាលារាជធានីភ្នំពេញ បានផ្តល់ម៉ូតូសណ្តោងសម្រាប់ដឹក ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ទីតាំងល្បែងស៊ីសង (អាប៉ោង) នៅស្រុកកៀនស្វាយ ត្រូវសមត្ថកិច្ច ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៤នាក់

កណ្ដាលៈ កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ គូវ ផាត ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល…