កោះកុងៈ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខេត្តកោះកុងត្រូវបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពិធីមហោស្របបង្ហើរខ្លែងខ្មែរលើកទី២៣ ឆ្នាំ២០១៩ ។ ការប្រកួតបង្ហើរខ្លែងខ្មែររៀបចំឡើងនាពេលនេះ មានចំនួន២៣ខេត្ត/ក្រុងនិងខ្លែងស្វ័យរិនមានចំនួន៤៧ខ្លែង ចូលរួម ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងថែរក្សាប្រពៃណីនៃការបង្ហោះខ្លែង ដែលជាផ្នែកមួយយ៉ាងសំខាន់នៃវប្បធម៌ជាតិ នៅជាប់ជានិច្ចក្នុងចិត្តប្រជាពលរដ្ឋយុវជនយុវនារី និងដើម្បីរក្សាបានតទៅមុខទៀត។ គួរបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែប្រារព្វពិធីបើកមហោស្របបង្ហើរខ្លែងខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីជ្រើសរើសយកអ្នកមានទេពកោសល្យក្នុងការធ្វើខ្លែង និងបង្ហើរខ្លែងបានចំនួន២២លើកមកហើយ ក្នុងនោះលក្ខណៈជាអន្តរជាតិ រៀបចំមហោស្រពចំនួន៣លើក…