លួច ឆក់ ប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅ…

ភ្នំពេញៈ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីផ្សេងគ្នា ស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដំណើររឿង៖ កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូល ថ្ងៃទី៩ ខែធ្នូ សមត្ថកិច្ចធ្វើការចុះល្បាតឃើញជនសង្ស័យម្នាក់ប្រាស់ប្រាស់សារធាតុញៀននៅតាមដងផ្លូវ ក៏ឃាត់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាល។បន្ទាប់មកនៅវេលាម៉ោង ២ និង ៣៥នាទីរសៀល កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធករណីលួចម៉ូតូកាលពីថ្ងៃទី៥ ត្រង់ចំណុចផ្លូវលេខ៣០៤…

Updated៖ កូនប្រុសចិត្តខ្លាំង! ខឹងម្ដាយស្ដីបន្ទោស ដុតផ្ទះឆេះផ្អើលរថយន្តពន្លត់អគ្គិភ័យ

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋលេខ២៦ ផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទីមួយ ខណ្ឌបឹងកេងកង ម្ចាស់ផ្ទះឈ្មោះ ដួង សុម៉ាលី ភេទស្រី អាយុ ៧១ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុ៖ បណ្តាលមកពីកូនប្រុសរបស់ម្ចាស់ផ្ទះខឹង នឹងម្តាយស្តីឲ្យក៏បានឡើងទៅក្នុងបន្ទប់ដេករបស់ខ្លួនហើយក៏បានដុត បណ្តាលឲ្យឆាបឆេះពេញក្នុងបន្ទប់តែម្តង…

អាជ្ញាធរខណ្ឌ ចុះចាត់ការលើអ្នកមិនគោរពច្បាប់ចរាចរណ៍ហើយ! បើស្រវឹង សូមកុំបើកបរ ប្រយ័ត្ន….

ភ្នំពេញៈ ដើម្បីថែរក្សា ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ នាយប់ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០១៩៕

បុរសចំណាស់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរ…

កណ្ដាលៈ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីជួញដូរគ្រឿងញៀន ត្រង់ចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ឯក រស្មី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ស្រុកកំណើតនៅភូមិសំប៉ាន…

ហុងដាឌ្រីម C125 ពន្លះហ៊ីយ៉ាន់ដាយ ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ៨ និង១៥នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្ត ស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងខូចខាតម៉ូតូ០១គ្រឿងធ្ងន់។ ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ…

រថយន្តហាយឡែនឌ័រមួយគ្រឿងក្រឡាប់ឆេះ បណ្ដាលឲ្យជនជាតិចិនច្រើននាក់ រងរបួសធ្ងន់ស្រាល

ព្រះសីហនុៈ កាលពីវេលាម៉ោង ១និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ឆេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តរងគ្រោះម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2X-9402 ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតក្រឡាប់បោក…

បុរស២នាក់ស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីត្រូវរថយន្ត១គ្រឿងរេចង្កូតទៅបុកពេញទំហឹង

ព្រះសីហនុៈ កាលពីម៉ោង ៩ និង ៣៥នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តTOYOTA HIACEបុកម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក…

ដេកដួលសន្លប់បែកពពុះមាត់អត់លុយ ឡានពេទ្យឯកជនមិនរវល់ដឹក

ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកដួលសន្លប់បែកពពុះមាត់ ពេលរថយន្តគ្លីនិកឯកជនទៅដល់ឃើញ ខោមិនខោ អាវមិនអាវ បើកចេញទៅបាត់មិនព្រមរវល់អើពើឡើយ ធ្វើឲ្យ ពលរដ្ឋហួសចិត្ត រួចក៏ទាក់ទងហៅរកឡានសង្គ្រោះអត់លុយ ទៅជួយសង្គ្រោះជីវិតមនុស្ស កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស…

ការផ្អាកចរន្តអគ្គិសនីបាត់ដំបង និងធ្វើឲ្យផ្នែកខ្លះនៃខេត្តពោធិ៍សាត់ កំពង់ឆ្នាំងដាច់ភ្លើង

បាត់ដំបងៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖

Updated៖ ជនរងគ្រោះក្នុងឧប្បត្តិហេតុឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងបានស្លាប់បាត់ទៅហើយ

ភ្នំពេញៈ បុរសម្នាក់រងគ្រោះរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ឆក់ត្រី ភ្លាត់ស្នៀតបែរជាឆក់ខ្លួនឯង កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅត្រពាំងទឹក ក្រោយផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានអ្នកជិតខាង ក្រុមគ្រួសារដឹកបញ្ជូនតាមរថយន្តផ្ទាល់ខ្លួនយកទៅគ្លីនិកឯកជន ជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ នៅយប់ថ្ងៃដដែល ។ ជនរងគ្រោះឈ្មោះ ឌី ណា…