អ្នកលក់សត្វស្លាប កុក តាវ៉ៅ ទោម ត្លុំ ចង្កៀលខ្យង និងក្អែកទឹក ត្រូវមន្ត្រីជំនាញ…

បន្ទាយមានជ័យៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ចុះអប់រំណែនាំផ្សព្វផ្សាយច្បាប់ និងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ អ្នកលក់សត្វស្លាបតាមផ្សារ ក្នុងក្រុងសិរីសោភ័ណ ក្នុងនោះមានសត្វ កុក តាវ៉ៅ ទោម ត្លុំ ចង្កៀលខ្យង និងក្អែកទឹកជាដើម៕

ខឹងមិត្តភ័ក្តិទាញទូរស័ព្ទពីដៃ យកឈើជ្រុងវាយបំផ្លាញម៉ូតូហើយទម្លាក់ចូលទឹកស្ទឹង

កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចមុខផ្ទះជនសង្ស័យ ស្ថិតភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលា ម៉ោង ១១ និង ៣៥នាទី ។ ជនរងគ្រោះឈ្មោះ ហាំង ហឿន ភេទប្រុស…

ករណីចាប់ជំរិតជនជាតិចិនគ្នាឯង ទារប្រាក់ចំនួន១០ម៉ឺនដុល្លារ នៅសណ្ឋាគារអ៊ីមភឺរៀល ខណ្ឌដូនពេញ ពេលនេះសមត្ថកិច្ច បំបែកសំណុំរឿងបានហើយ

ភ្នំពេញៈ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិន ចាប់ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ ទៅលើជនជាតិចិនដូចគ្នា ហើយឈានដល់ចាប់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះជនរងគ្រោះបាន២នាក់ នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស…

ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ដែលឆ្នៃចេញពី ស្ករស ប្រេងឆា និងម្សៅ ក្នុងស្រុកបាទី កំពុងពង្រីកខ្លួនធំជាងមុនព្រោះ មានអាជ្ញាធរមូលដ្ឋាននៅពីក្រោយ

តាកែវៈ សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ កែឆ្នៃពីស្ករស ប្រេងឆា និងម្សៅ ដែលមានទីតាំងក្នុងឃុំលំពង់ និងឃុំកុមាររាជា ស្ថិតនៅស្រុកបាទី ត្រូវបានក្រុមប្រជាពលរដ្ឋរាយការណ៍មកថា កំពុងវិឌ្ឍន៍ខ្លួនរីកធំជាងមុនទ្វេរដង បើទោះបីជាមន្រ្តីជំនាញធ្លាប់ចុះទៅបិទ និងរឹបអូសសម្ភារៈច្រើនដងក្ដី រួមទាំងមានដីការពីអយ្យការផងនោះ ក៏ទីតាំងសិប្បកម្មទាំងនោះ នៅតែបន្តសកម្មភាពផលិតបានយ៉ាងរលូន។ ក្រុមប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ ភ្នាក់ងារសារព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញថា…

រថយន្តធុនធំឡើងចំណោតមិនរួច រអិលថយក្រោយទៅប៉ះនឹងរថយន្តបីគ្រឿងទៀត ខួចខាតយ៉ាងដំណំ

ព្រះសីហនុៈ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវបេតុង១៤៩c ត្រង់ចំណុចផ្លូវចំណោតអាឡាំងឌឺឡុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ធំ…

នារីម្នាក់សង្ស័យប្រើសារធាតុញៀនហួសកម្រិត យកកូនទើបកើតបាន៩ថ្ងៃ ជ្រលក់ទឹក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយសង្គ្រោះក្មេង

ភ្នំពេញៈ នារីម្នាក់សង្ស័យសារធាតុញៀនហួសកម្រិត យកកូនទើបកើតបាន៩ថ្ងៃ ជ្រលក់ទឹកទន្ល បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ជួយសង្គ្រោះក្មេង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតតាមមាត់ទន្លេក្នុងតំបន់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។ ស្ត្រីជាម្តាយខាងលើឈ្មោះ ទូច…

នាវាទេសចរណ៍ដឹកភ្ញៀវបរទេស ១០៥ នាក់ ចូលចតមុខវត្តសុវណ្ណរង្សី នៅខេត្តកំពង់ចាម

កំពង់ចាមៈ នៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មាននាវាទេសចរណ៍ ០១គ្រឿង ចូលមកចតនៅចំណុចមុខវត្តសុវណ្ណរង្សី ភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ នាវាទេសចរណ៍ឈ្មោះ RV AMALOTUS SG5996 មានផ្ទុកជនបរទេស សរុបចំនួន ១០៥នាក់ ស្រី…

លាក់យ៉ាងណាក៏មិនផុតពីសមត្ថកិច្ចដែរ

បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីលួចម៉ូតូ ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ក៏ប្រទះឃើញជនសង្ស័យយកទៅលាក់ទុកដោយមានស័ង្កសីគ្របពីលើដើម្បីធ្វើការលាក់បាំងក្នុងព្រៃតូចមួយកន្លែងក្រោយផ្ទះ និងធ្វើកាឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលដើម្បីចាត់ការតាមច្បាប់៕

ប៊ិះទៅហើយ! រថយន្តដឹកដី បើកបុករ៉ឺម៉កខ្ទាតមនុស្សចូលក្រោមរថយន្ត បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ៊ីយ៉ាន់ដាយដឹកដី បើកពីក្រោយបានបត់ ក៏ទៅបុករ៉ឺម៉កខ្ទាតមនុស្សចូលក្រោមរថយន្តរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈតៃកុងរថយន្តបង្ក ចុះគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ…

យុវជន៣នាក់ ចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញចេញល្បាតប្រទះឃើញជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរសារធាតុញៀន ស្ថិភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យចំនួន ៣នាក់រួមមាន៖ ១/ឈ្មោះ ងួម មុន្នីវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរលក់ខោអាវ…