Update៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចង.កសម្លាប់ខ្លួន នៅចម្ការកៅស៊ូ មិនដឹងមូលហេតុ

ត្បូងឃ្មុំៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣៥នាទី មានបុរសម្នាក់ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនឯង នៅនឹងមែកកៅស៊ូ ដោយប្រើខ្សែរអង្រឹង ត្រង់ចំណុចចម្ការកៅស៊ូ ក្រុមហ៊ុនមេមត់ ស្ថិតភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះមានភិនភាគ ស្លៀកខោជើងខ្លីក្រឡាការ៉ូ អត់អាវ មិនស្គាល់អត្តសញ្ញាណ។…

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តឈប់ចតគ្មានសណ្ដាប់ធ្នាប់ និងបើកបរបញ្ច្រាសផ្លូវ ត្រូវសមត្ថកិច្ច ចាប់ និងធ្វើការផាកពិន័យ

ភ្នំពេញៈ នៅវេលាម៉ោង ០៦ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារទំនប់ រួចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅ ផ្លូវលេខ៣៣៦ (ផ្សារដើមគរ) មហាវិថីព្រះមុន្នីរ៉េត (ជុំវិញសួនច្បារចេនឡា) មហាវិថីម៉ៅសេទុង រៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារអូឡាំពិក។ ដោយទ្បែកពេលល្ងាច នៅមុខព្រលានយន្តហោះ ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវ ដែលល្មើសនឹងស្លាកសញ្ញា…

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់អ្នករស់នៅភ្នំពេញ

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់អ្នករស់នៅភ្នំពេញ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើល និងអានខ្លឹមសារខាងក្រោម៖

ខណៈពេលនេះស្ថានភាពជំនន់ទឹកភ្លៀង កំពុងគំរាមកំហែងដល់ទំនប់ត្រពាំងវែង ក្រុងសំរោង

ឧត្តរមានជ័យៈ ស្ថានភាពទឹកជំនន់ទឹកភ្លៀងកំពុងបង្កការគំរាមកំហែងដល់ទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ភ្លៀងធ្លាក់ខ្លាំងផ្ទួនៗ បណ្ដាលឲ្យលិចឃុំចំនួន ២ នៅខេត្តសៀមរាប

សៀមរាបៈ កាលពីថៃ្ងទី ២១ និងទី២២ ខែកញ្ញា ឆ្នាំ២០១៩ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្ដាលឲ្យទឹកឡើងដល់កម្រិត ១៤០.១ មម ធ្វើឲ្យមានជំនន់ទឹកភ្លៀង ព្រមទាំងមានការលិចលង់ ក្នុងឃុំដូនពែង និងឃុំចារឈូក នៅស្រុកអង្គរជុំ ខេត្តសៀមរាប៕

តារាងបែងចែកពេលវេលា សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា

តារាងបែងចែកពេលវេលា សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រើប្រាស់រថយន្តក្រុងចំនួន ១២០គ្រឿង។ សូមមើលតារាងខាងក្រោម៖

នាយរងការិយាល័យ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ក្នុងរថយន្ត មិនដឹងមូលហេតុ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង នៅក្នុងរថយន្ត។ ជនរងគ្រោះឈ្មោះ សេង សុវណ្ណ ឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ មានតួនាទីជានាយរង ការិយាល័យ គ្រប់គ្រងមុខសញ្ញា និងតាមចាប់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ មូលហេតុយ៉ាងណានោះ…

Update៖ រថយន្តដឹកប្រេងគេចដើមឈើ ត្រូវម៉ាស្តាបុកបញ្ឆិត ខណៈហ៊ីយ៉ាន់ដាយបុកពីក្រោយ ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តដឹកប្រេងគេចដើមឈើ ត្រូវម៉ាស្តាបុកបញ្ឆិត បែកកង់ ខណៈហ៊ីយ៉ាន់ដាយមកពីក្រោយ បុកគូទបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នាវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតលើមហាវិថីឈ្នះឈ្មះ ក្នុងភូមិពោធិ៍សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រថយន្តដឹកប្រេងទី១ មិនស្គាល់ស្លាកលេខ និងរថយន្តទី២ម៉ាក ម៉ាស្តា ពណ៌ស…

ជនជាតិខ្មែរឥស្លាម ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីគ្រឿងញៀន

កំពង់ចាមៈ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានធ្វើការចាប់ខ្លួនឈ្មោះណយ ស្លៃម៉ាន ភេទប្រុស ជនជាតិខ្មែរឥស្លាម ដែលកើតហេតុថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៨៦ តាម ដីកាបង្គោប់ឲ្យចាប់ខ្លួន លេខ៣១ព្រ.ទ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តត្បូងឃ្មុំ…