សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡង នារសៀលថ្ងៃនេះ

សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡង នារសៀលថ្ងៃទី២ នៃដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង៖ ១៩ សីហា ២០១៩ បេក្ខជនបានចូលក្នុងមណ្ឌលប្រឡង ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់ គណៈមេប្រយោគអាជ្ញាធរមានសមត្ថកិច្ច។ ចំពោះដំណើរការសំណេរនារសៀលនេះមានមួយមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គណិតវិទ្យាពីម៉ោង១៤:០០ដល់១៦:៣០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (អក្សរសាស្ត្រខ្មែរពីម៉ោង១៤:០០ដល់ម៉ោង១៦:៣០)៕

អាជ្ញាធរចុះរុះរើស្លាកយីហោដែលមិនត្រឹមត្រូវចោល

បន្ទាយមានជ័យៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចូលរួមជាមួយក្រុមការងារចម្រុះមន្ទីរជុំវិញខេត្ត មានមន្ទីរពាណិជ្ជកម្ម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន និងអាជ្ញាធរដែនដីក្រុងប៉ោយប៉ែត បានចុះអនុវត្តច្បាប់ និងពន្យល់ណែនាំច្បាប់នៃការធ្វើពាណិជ្ជកម្មរបស់ជនបរទេសលើទឹកដីខ្មែរ ពិសេសក្រុងប៉ោយប៉ែត ដោយផ្តោតសំខាន់ទៅលើការចុះបញ្ជីសុំច្បាប់បើកអាជីវកម្មឬក្រុមហ៊ុន និងការលើកស្លាកយីហោដោយតម្រូវឲ្យម្ចាស់អាជីវកម្មបរទេសនោះត្រូវគោរពលក្ខខណ្ឌ៣យ៉ាង ទី១ អក្សរជាតិខ្មែរត្រូវធំជាងអក្សរបរទេស២ដង ទី២ ឈ្មោះហាងត្រូវមានន័យគ្រប់គ្រាន់ជាភាសាខ្មែរ…

បុរសម្នាក់បើកម៉ូតូល្បឿនលឿនបានទៅបុក រថយន្ដចតលើចិញ្ចើមផ្លូវពុំបើកភ្លើងសញ្ញា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

កណ្ដាលៈ បុរសម្នាក់បើកម៉ូតូដោយល្បឿនលឿន បានបុករថយន្ដមួយគ្រឿងពេញមួយទំហឹង ដែលចតលើចិញ្ចើមផ្លូវ ដោយពុំបើកភ្លើងសញ្ញា បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ចំណុចច្រកចូលផ្ទះសំណាក់ឡាលីន លើផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា…

ដួល​ម៉ូតូ​ខ្ទាត​ទៅលើ​ទ្រូងផ្លូវ​ ត្រូវ​រថយន្ត​កិន​ស្លាប់​ និង​របួស​២​នាក់

ភ្នំពេញៈ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ចំណែក​បុរស​ម្នាក់ទៀត បាន​រង​បួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ ៥​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅលើ​កណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ផ្លូវបំបែក​ចូលទៅ​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ស្ថិតក្នុង​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោ័​ណ ខេត្តបន្ទាយមានជ័យ ។​…

បុរសម្នាក់ ធ្លាក់ពីលើអគារស្លាប់យ៉ាងរន្ធត់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នគរបាលជំនាញក្រុងតាខ្មៅ បានចុះធ្វើការពិនិត្យសាកសពបុរសម្នាក់ ក្រោយពីទទួលបានព័ត៌មានថា បុរសរងគ្រោះខាងលើធ្លាក់ពីលើអគារ បណ្ដាលឲ្យស្លាប់ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្តាល ។ មន្រ្ដីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា…

គោយន្តបែកកង់ឈប់ចតគ្មានសញ្ញា ម៉ូតូមកពីក្រោយបុក បណ្ដាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យៈ មនុស្សម្នាក់រងរបួសធ្ងន់បាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបានបុកគោយន្តពីក្រោយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង១៥នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៦A ចំណុចផ្លូវកោងស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ សំ សារ៉ាក់ ភេទប្រុស…

អុញនោះ! នឹងចាប់ផ្តើមធ្វើការផាកពិន័យដូចដើមវិញចំពោះអ្នកបើកបរ និងអ្នកអមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រយៈពេលមួយខែក្នុងការផ្សព្វផ្សាយ អប់រំណែនាំ ឲ្យមានការពាក់មួកសុវត្ថិភាពជាប្រចាំ របស់អ្នកបើកបរ និងអ្នកអមដំណើរ ត្រូវបានបញ្ចប់ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះតទៅ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមធ្វើការផាកពិន័យ ដូចដើមវិញចំពោះអ្នកបើកបរ និងអ្នកអមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗ ដើម្បីការពារអាយុជីវិតអ្នក៕

បង្ក្រាបទីតាំងលួចបើកបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែងឃាត់ខ្លួនមនុស្ស ៩នាក់

កំពតៈ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ទីតាំងលួចបើកបង្ក្របសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ។ ស្នងការនគរបាលខេត្តកំពត ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា។…

សូមជួយ Share បងប្អូន! ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប្រកាសរកសាច់ញាតិសពបុរសកម្មករសំណង់ម្នាក់

ព្រះសីហនុៈ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រកាសរកសាច់ញាតិ សាកសពបុរសជាកម្មករសំណង់ម្នាក់ (ដូចក្នុងរូបថត) បច្ចុប្បន្នសាកសពរក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្ត។ ជនរងគ្រោះឈ្មោះ ចាន់ ធាន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ បានស្លាប់នៅមន្ទីរពេទ្យខាងលើ កាលពីថ្ងៃទី១៧ ខែសីហាន ឆ្នាំ២០១៩ វេលាម៉ោង ១២…