កំពង់ឆ្នាំង: កាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី១៧ខែសីហា នៅដើមពោធិ៍ផ្សារលើសួនច្បារ មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង មានអំពើហឹង្សាមួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាបង្ករឡើងដោយជនសង្ស័យភេទប្រុសមិនស្គាល់ឈ្មោះបានវាយទៅលើជនរងគ្រោះភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំមិនស្គាល់ឈ្មោះបណ្ដាលឲ្យស្លាប់ ក្រោយពេលដឹកដល់មន្ទីពេទ្យ ។ សមត្ថកិច្ចបានឲ្យដឹងថាតាមការពិនិត្យនឹងបញ្ជាក់ពីគ្រូពេទ្យ គឺជនសង្ស័យនឹងជនរងគ្រោះ ជាមនុស្សវិកលចរិកទាំងពីរ នាក់ ដោយជនសង្ស័យធ្លាប់ចូលអុកឡុកក្នុងមន្ទីរពេទ្យ ជាច្រើនលើក រីឯ ជនរងគ្រោះគឺធ្លាប់បានសំរាកព្យាបាល មួយរយះក្នុងមន្ទីរពេទ្យ តែក្រោយមកក៏រត់ចេញពីមន្ទីរពេទ្យ។…