យុវជនម្នាក់ ជិះម៉ូតូសុខៗ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច
ភ្នំពេញៈ យុវជនម្នាក់បានបោកក្បាល និងថ្នល់ស្លាប់មួយរំពេច ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៏ ទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពជនរងគ្រោះ (ស្លាប់) មានឈ្មោះ គា…