ផ្លូវជាតិលេខ៧៦ (ខេត្តរតនគិរី) ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន

រតនគិរីៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី ១០ សីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រពី Pk271+200 ទៅ Pk271+850 ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែ រងគ្រោះដោយទឹកហូរកាត់ផ្លូវ ដែលមានប្រវែង៦៥០ម៉ែត្រ លើសពីថ្ងៃទី ៩ ខែសីហា…

រថយន្តកូរ៉េដឹកស្រាបៀរកម្ពុជា និងភេសជ្ជៈ បើកសុខៗ ស្រាប់តែបែកកង់ ធ្លាយទ្រុងធ្លាក់ស្រាបៀរ និងភេសជ្ជៈ រាយប៉ាយពេញចិញ្ចើមផ្លូវ

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-8849 ដឹកស្រាបៀរកម្ពុជា និងភេសជ្ជៈពេញ មកដល់ចំណុចមុខព្រលានយន្តហោះរាម បានបែកកង់មុខខាងស្តាំ ក៏រេចង្កូត បណ្តាលឲ្យយធ្លាយទ្រុង ធ្លាក់ស្រាបៀរនិងភេសជ្ជៈរាយប៉ាយពេញចិញ្ចើមផ្លូវ។ ករណីនេះ តែពុំបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង ២៥នាទីថ្ងៃទី១០…

ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់ -វាលវែង-ថ្មដា) កំពុងរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ

ពោធិ៍សាត់ៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះគីទ្បូម៉ែត្រ ១៤៣ ដល់ ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលឲ្យមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។ ក្រសួងសាធារណការ…

សង្ស័យដាច់ហ្វ្រាំង រ៉ឺម៉កដឹកទឹកបរិសុទ្ធ បុកប៉ះរោងដែកភាស៊ីរថយន្ត បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង របួសធ្ងន់ម្នាក់

ព្រះសីហនុៈ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃ១០ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្លូវចំណោតរ៉ា រវាងរ៉ឺម៉កដឹកទឹកបរិសុទ្ធ ទំនងជាដាច់ហ្វ្រាំង ក៏ជ្រុលមកបុកប៉ះរោងដែក របស់ខាងយកភាស៊ីរថយន្ត តាមចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់រ៉ឺម៉ក។ ហេតុការណ៍នេះ បណ្ដាលឲ្យបុរសម្នាក់ ដែលរួមដំណើរលើរ៉ឺម៉ករងរបួសធ្ងន់ (ត្រង់ក្បាល) ចំណែកអ្នកបើករ៉ឺម៉ក មិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ៕

ករណីឃាតកម្ម! ភ្លើងប្រចណ្ឌ ប្ដីអារ.កប្រពន្ធ ស្លាប់ភ្លាមៗ នៅខេត្តតាកែវ

តាកែវៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ មានករណីឃាតកម្ម១ ប្ដីអារ.កប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ។ មូលហេតុ៖…

អាសូរណាស់! ម្ដាយដេកយូរពេក កូនដាស់ទើបដឹងថាស្លាប់ ផ្អើលឆោទ្បោទាំងព្រឹក

ភ្នំពេញៈ ស្ត្រីម្នាក់ ដោយសាមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរខែ បានស្លាប់មិនដឹងតាំងពីពេលណាទេ ទាល់តែកូនដេកជាមួយដាស់ម្តាយ ឲ្យភ្ញាក់ទើបដឹងថាស្លាប់បាត់ទៅហើយ។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រលឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ យ៉ង់ ជា អាយុ៤៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល…

ប៉ុស្តិ៍គ្រប់បណ្ដាឃុំ ល្បាតកម្លាំង ពិនិត្យអំពីសភាពការណ៍ ទឹកជំនន់តាមបណ្តាភូមិ និងត្រៀមកម្លាំង ដើម្បីចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា

កំពតៈ នៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋានស្រុកកំពង់ត្រាច ដឹកនាំដោយលោកវរសេនីយទោ សេង សុគន្ធចាត់ អធិការ បានចុះត្រួតពិនិ្យតាមបណ្តាឃុំទាំង១៤ និងចុះជួយជញ្ជូនរបស់ទ្រព្យផ្សេងៗរបស់ប្រជាពលរដ្ឋ។ ក្នុងនោះលោក ក៏បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍គ្រប់បណ្ដាឃុំ ល្បាតកម្លាំង ពិនិត្យអំពីសភាពការណ៍ ទឹកជំនន់ជាប្រចាំ តាមបណ្តាភូមិ និងត្រៀមកម្លាំង ដើម្បីចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា៕

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចច្រូតស្រូវគេចំនួន ០២ ហិចតា នៅខេត្តប៉ៃលិន

ប៉ៃលិនៈ នៅវេលាម៉ោង ៨ និង០០ នាទីយប់ថ្ងៃថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៩ មានករណីលួចមួយលើក (លួចច្រូតស្រូវ) អស់ស្រូវចំនួន ០២ ហិចតា ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនសង្ស័យឈ្មោះ ហុង…

ដំណឹងស្វែងរកម៉ូតូ! បងស្រីម្នាក់ ត្រូវជនសង្ស័យភិនភាគដូចក្នុងរូប ខ្ចីម៉ូតូយកទៅបាត់ស្រមោល

ភ្នំពេញៈ យោងតាមផេកក្រុមហ៊ុន ប្រមូលសំរាមក្រុងព្រះសីហនុ បានឲ្យដឹងថា មានករណីជនសង្ស័យឈ្មោះ ជាម សុផេង បានខ្ចីម៉ូតូបងស្រី ណន ផារី នៅក្នុងក្រុមហ៊ុនប្រមូលសំរាម KSWM នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៩ នៅវេលា ១០ និង០០នាទី…

រន្ធត់ណាស់! បែកផ្លែរណាជាពីរ ខ្ទាតចំបំពង់ក បណ្ដាលឲ្យបុរសម្នាក់ស្លាប់

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ មានករណីបុរសម្នាក់ ប្រើរណាម៉ាស៊ីនខុសបច្ចេកទេស បណ្ដាលឱ្យផ្លែរណាបែកជាពីរ ហើយខ្ទាតបំណែកត្រូវចំបំពង់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅចំណុចសំណង់ផ្សាររាត្រី ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនរងគ្រោះមានឈ្មោះស្រី គីម ភេទប្រុសអាយុ ២៨…