អ្នកធ្វើដំណើរទៅផ្លូវជាតិលេខ ៤ សូមមេត្តារកផ្លូវវាង

ព្រះសីហនុៈ មន្រ្តីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រផ្លូវ ១៧២-១៧៣ កំពុងរងការជន់លិច លើផ្លូវជាតិ បណ្តោយប្រមាណពី៣០០ ទៅ៥០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ អាជ្ញាធរ បានប្រកាស សូមអ្នកបើកបរយានយន្តផ្សេង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ សូមរកវាងផ្លូវផ្សេងជាបណ្តោះអាសន្នសិន៕

ដំណឹងបន្ទាន់! ជំនន់ទឹកភ្លៀង នៅតែបន្តធ្លាក់ ធ្វើឲ្យក្រុងព្រះសីហនុទាំងមូល គ្មានភ្លើង និងទឹកប្រើប្រាស់

ព្រះសីហនុៈ យោងតាមផេកក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ សូមជម្រាបជូនអតិថិជនទាំងអស់ មេត្តាជ្រាបថា ដោយសារតែជំនន់ទឹកភ្លៀង នៅតែបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឲ្យទឹកនៅទំនប់ក្បាលឆាយ មានការកើនឡើងជាគំហុក ហើយបានហូរច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើង បណ្តាលឲ្យដាច់ចរន្តអគ្គិនី ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក នៅក្រុងព្រះសីហនុទាំងមូល។ ក្រុមការងារ កំពុងរកមធ្យោបាយដើម្បីដាំបង្គោលឡើងវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ…

សូមប្រុងប្រយ័ត្ន! រកឃើញទឹកត្រី ប័រ និងទឹកក្រូចដប ខូចគុណភាព

ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់…

ក្មេងស្រីម្នាក់ កំពុងបាត់ខ្លួន ករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី

រតនគិរីៈ (ពត៌មានបឋម) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ មានករណីលិចទូកដរឆ្លង បណ្ដាលឲ្យបាត់ក្មេងស្រីម្នាក់ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ត្រង់ចំណុចទឹកលិចផ្លូវ ។ មកទល់ពេលនេះ អាជ្ញាធរ និងពលរដ្ឋ កំពុងអន្តរាគមន៍ជួយស្វែងរក៕

ឃាត់ខ្លួនជនជាតិវៀតណា ៥ នាក់ ករណីលក់ឆ្នោតខុសច្បាប់ យកទៅអប់រំ ហើយបញ្ជូនទៅប្រទេសកំណើតវិញ

ស្វាយរៀងៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងផ្នែកអន្តោប្រវេសន៍ របស់អធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតចំនួន ៥ នាក់…

ទិដ្ឋភាពក្រុមការងារអគ្គិសនីខេត្តព្រះសីហនុ កំពុងដាំបង្គោលភ្លើង ដែលដួលរលំ និងទ្រេត ដោយសារខ្យល់ព្យុះ ភ្លៀងខ្លាំង

ព្រះសីហនុៈ សកម្មភាពក្រុមការងារអគ្គិសនីខេត្តព្រះសីហនុ ចុះតម្រង់ និងដាំបង្គោលភ្លើង ដែលដួលរលំ និងទ្រេតដោយសារខ្យល់ព្យុះភ្លៀងខ្លាំង និងទឹកភ្លៀងហូរច្រោះ ស្ថិតនៅក្នុងភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ឃាត់ខ្លួនជនសង្ស័យមួយក្រុម ពីបទប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យៈ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២៨នាទី នៅចំណុចកាស៊ីណូឡាក់គី ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់…

សូមបងប្អូនជួយស៊ែរ! ដំណឹងស្វែងរកសាច់ញាត់ បុរសម្នាក់ស្លាបប្រហែល ១០ថ្ងៃមកហើយ ត្រូវពលរដ្ឋប្រទះឃើញ

កោះកុងៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅចំណុចក្នុងចំការ ខ្លឹមមួយកន្លែង ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ កម្លាំងផ្នែកជំនាញពិនិត្យវិភាគ បានចុះសហការជាមួយជំនាញព្រហ្មទណ្ឌ,កម្លាំងប៉ុស្តិ៍បានធ្វើការហ៊ុមព័ទ្ធ កន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យសាកសព ដោយមានការចូលរួមពីលោកគ្រូពេទ្យបង្អែកស្រុកស្រែអំបិល, ជំទប់ទី១ ឃុំ ,…

ដាច់ភ្លើងនៅព្រះសីហនុ ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទ្រេត និងដួលរលំបង្គោលភ្លើង

ព្រះសីហនុៈ យោងតាមផេកអគ្គិសនី ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធើ្វការតម្រង់និងដាំបង្គោលភ្លើង ដែលទ្រេតនិងដួលរលំ ដោយសារខ្យល់ព្យុះភ្លៀងខ្លាំង និងទឹកភ្លៀងហូរច្រោះធ្វើឲ្យទ្រេតដួលរលំបង្គោលចំនួន០៧ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅសង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ…

កម្លាំងសមត្ថកិច្ច ប្រតិបត្តការជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះ ដោយមានការបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចំនួន ១៥០នាក់ ចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង…