Cam M J Industrial Park នឹងក្លាយជាតំបន់ឧស្សាហកម្មកសិកម្មកែច្នៃ នៅខេត្តកំពង់ស្ពឺ

ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក មានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺជាគម្រោងដែលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប សហការជាមួយនឹងសហគ្រាសចិន នាថ្ងៃអនាគត នឹងអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្មកសិកម្មកែច្នៃ ដឹកជញ្ជូនធំជាងគេនៅកម្ពុជា។ ក្នុងគម្រោងនេះ រួមមាន៖ផលិត ដឹកជញ្ជូន ស្តុកទំនិញ ឧស្សាហកម្មកែច្នៃ…

ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា គ្រោងរំលេចខ្លួន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី

គម្រោងអគារពហុមុខងារ ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា គ្រោងរំលេចខ្លួន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រោមការបណ្តាក់ទុនសាងសង់របស់ ក្រុមហ៊ុន Prince Real Estate Group ដែលបានប្រកាសឲ្យដឹងតាមរយៈ គេហទំព័រហ្វេសប៊ុករបស់ខ្លួន។ ក្រុមហ៊ុន គ្រោងនឹងបណ្តាក់ទុនសាងសង់ អគារពហុមុខងារមួយនេះ លើផ្ទៃដី ២.៨ហិកតា និងមានផ្ទៃក្រឡាសំណង់សរុបជាង…

លំនៅដ្ឋានតម្លៃសមរម្យ វើលដ៏ប្រ៊ីដ ហូម នឹងសម្ពោធសាងសង់ជាផ្លូវការ នៅខែមីនាខាងមុខនេះ

កាលពីម្សិលមិញនេះ លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានថ្លែងឲ្យដឹងថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យ វើលដ៏ប្រ៊ីដ ហូម នឹងសម្ពោធសាងសង់ជាផ្លូវការ នៅខែមីនាខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០១៩។ លោក យក់ សុធីរិទ្ធ បានបន្តទៀតថា បច្ចុប្បន្ន…

ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាប សាងសង់បាន ៦០% ស្នើអ្នកបើកបរឆ្លងកាត់ឲ្យយឺតបំផុត

នៅពេលនេះ ស្ពានដែកបេឡេបណ្តោះអាសន្ន តម្លៃជាង ១០លានដុល្លារអាមេរិក សាងសង់សម្រេចបាន ៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅ ក្នុងខែមេសា មុនពេលបុណ្យចូលឆ្នាំមកដល់ នាពេលខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។ ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមមេត្តាបើកបរជលយានយន្តបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក…

ពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ របស់ PropertyGuru បង្ហាញបញ្ជីឈ្មោះជម្រើសដំបូង

គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ​នៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru បាន​និយាយ ដោយ​បង្ហាញ​អំពី​ឈ្មោះ​អ្នក​ជាប់​ក្នុង​បញ្ជី​ជម្រើស​ដំបូង សម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru តំណាង​ដោយ ក្រុមហ៊ុន KHI ។ ពាន​រង្វាន់មានទាំងអស់​ជាង ២០ ប្រភេទ មាន​លក្ខណៈ​ពិសេស​ផ្សេងៗគ្នា ​រួមមាន​បញ្ជី​បេក្ខជន​ឆ្នើម​ផងដែរ។ បុរី ប៉េង ហួត គ្រុប ជាអ្នកដែលបាន​ឈ្នះ​ពីរ​លើក​រួច​មក​ហើយនូវ​…

ផ្សារទំនើប Midtown Mall រំលេចខ្លួន តាមបណ្តោយផ្លូវម៉ៃដា (២០០៤)

ផ្សារទំនើបលំដាប់អន្តរជាតិ Midtown Mall នឹងរំលេចខ្លួនឡើង​ នៅតាមបណ្តោយផ្លូវម៉ៃដា (២០០៤) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រ CBRE Cambodia។ ផ្សារទំនើបបែបសហគមន៍នេះ នឹងសាងសង់លើផ្ទៃដីជាង ៤ពាន់ម៉ែត្រការ៉េ ជាមួយរចនាបថបែបធម្មជាតិ ក្នុងគោលបំណងបង្កើតអារម្មណ៍បែបសហគមន៍ មានទាំងផ្សារទំនើប ហាងអាហារ…

ក្រុមហ៊ុន Prince Real Estate Group ប្រកាសគម្រោងយក្ស ២ នៅភ្នំពេញ និងព្រះសីហនុ

ក្រុមហ៊ុន Prince Real Estate Group បានប្រកាសឲ្យដឹងតាមរយៈ គេហទំព័រហ្វេសប៊ុករបស់ខ្លួន ថា ក្រុមហ៊ុន មានគម្រោងធំៗចំនួន ២ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នៅរាជធានីភ្នំពេញ គឺមានគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ (Prince CBD) ដំបូងគេនៅចំកណ្តាលក្រុង ក្នុងតំបន់ចំការមន មានផ្ទៃក្រឡាសរុបដល់…

ផ្លូវជនបទ ក្នុងខេត្តចំនួន ១០ នឹងចំណាយជាង ១៣២លានដុល្លារ កែលម្អឡើងវិញ

កាលពីពេលថ្មីៗនេះ ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចូលរួមកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីដំណើការ និងអនុម័តគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ។ គម្រោងកែលម្អផ្លូវជនបទនេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ នឹងដំណើរការសកម្មភាព កែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ប្រវែង ៨០៩ គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST…

ស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ នឹងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ

ស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ នឹងបើកការដ្ឋាន មុនចូលឆ្នាំខ្មែរ ដែលនេះគឺជាសមិទ្ធផលថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន រហូតដល់ជាង ៣លាននាក់ ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ។ លោក ម៉េត មាសភក្តី បានលើកឡើងថា ការបើកការដ្ឋានសាង់សង់ផ្លូវអាកាស និងស្ពានក្រោមដី នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដោយមើលឃើញថា ក្នុងពេលបច្ចុប្បន្ន ស្ថានភាពចរាចរណ៍…

ស្ពានអាកាសចំណុចរង្វង់មូលចោមចៅ នឹងបើកការដ្ឋាន ក្នុងពេលឆាប់ៗ

លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញនេះថា ស្ពានអាកាសចំណុចរង្វង់មូលចោមចៅ នឹងបើកការដ្ឋាននាពេលខាងមុខនេះ ដែលជាសមិទ្ធផលថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន រហូតដល់ជាង ៣លាននាក់ ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីប្លង់នៃស្ពានអាកាសចោមចៅ ដែលមាន ៤ជម្រើសផ្សេងគ្នា រួមជាមួយប្លង់ពង្រាងថ្មីនេះ ដើម្បីសម្រួលដល់ច្រកចេញចូលរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ។ ស្ពានអាកាសនៅរង្វង់ចោមចៅ…