ផ្លូវដែកកម្ពុជា-ថៃ តភ្ជាប់ បាងកក-សេរីសោភ័ណ សាងសង់រួចរាល់ជាស្ថាពរហើយ

កំណាត់ផ្លូវដែកតភ្ជាប់ពី ក្រុងបាងកក ប្រទេសថៃ ដល់ សេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដើម្បីឆ្លើយតប និងការចូលរួមកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកាត់បន្ថយគ្រោះថ្នាក់ព្រមទាំងការកកស្ទះចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ដំណើរការសាកល្បង នូវការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកនេះ នៅមុនឱកាសចូលឆ្នាំខ្មែរ។ គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា…

រដ្ឋ កំពុងសិក្សាផ្លូវកាត់ពី បាត់ដំបង ទៅ កោះកុង ចុះដល់ កំពង់ផែទឹកជ្រៅតែម្តង

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាលើ គម្រោងផ្លូវ ១៥៥១ កាត់ពីខេត្តបាត់ដំបង ចុះមក ខេត្តកោះកុង។ ការសិក្សាលើគម្រោងកំណាត់ផ្លូវនេះ គឺដើម្បីសម្រួលដល់ ការដឹកកសិផលនានាពី បាត់ដំបង ប៉ៃលិន មកកាន់ កំពង់ផែទឹកជ្រៅតែម្តង…

គម្រោងពង្រីកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ពី ២ ទៅ ៤គន្លង សិក្សាជិតរួចរាល់ហើយ

តាមការសិក្សារបស់ អង្គការចៃការ (JICA) លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៧០គីឡូម៉ែត្រ គឺអាចនឹងចំណាយទុនសាងសង់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក នឹងរយៈពេលសាងសង់ ១០ឆ្នាំ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងនេះ អង្គការ JICA ជិតបញ្ចប់ការសិក្សាទាំងស្រុងហើយ។…

ស្ពានថ្មី ២ខ្សែ នឹងតភ្ជាប់ពីជ្រោយចង្វារទៅស្វាយជ្រុំ-អរិយក្សត្រ និងនៅតំបន់ក្តីតាកុយ

ស្ពានថ្មីឆ្លងទន្លេចំនួន ២ខ្សែ នឹងត្រូវសាងសង់នៅពេលខាងមុខនេះ ដើម្បីតភ្ជាប់ពី ជ្រោយចង្វារ ទៅស្វាយជ្រុំ​-អរិយក្សត្រ និងនៅតាមដងទន្លេមេគង្គក្រោម តំបន់ក្តីតាកុយ។ នេះបើយោងតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានថ្មីទាំង ២ខ្សែនេះ នឹងបំពេញនូវចន្លោះខ្វះខាត នៃផ្លូវខ្សែក្រវ៉ាត់ក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរបាន ដោយពុំចំាបាច់ចូលក្រុងនោះឡើយ។ បច្ចុប្បន្ន…

នៅថ្ងៃនេះ សណ្ឋាគារបុរាណ Le Bokor Palace អាយុជិត ១០០ឆ្នាំ បើកដំណើរការឡើងវិញ

សណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាអគារបុរាណដ៏មានតម្លៃក្នុងប្រទេសកម្ពុជា នឹងត្រូវបើកដំណើរការឡើងវិញនៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Le Bokor Palace។ សណ្ឋាគារដ៏ប្រណីត និងប្រវត្តិសាស្រ្តមួយនេះត្រូវបានបើកលើក១ នៅ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ១៩២៥…

ម៉ុង ឫទ្ធី ប្រកាសសាងសង់លំនៅដ្ឋានតម្លៃសមរម្យ រស់នៅតាមបែបធម្មជាតិ នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ម៉ុង ឫទ្ធី បានប្រកាសសាងសង់លំនៅដ្ឋានតម្លៃសមរម្យ លើផ្ទៃដីទំហំប្រមាណ ៣០០ហិកតា នៅតំបន់ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយគ្រោងនឹងបើកលក់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។ សម្រាប់​ គម្រោង​លំនៅដ្ឋាន​លំដាប់​មធ្យម​ក្នុង​តម្លៃ​សមរម្យ​​ មានទំហំផ្ទៃ​ដី ​១២០០ម៉ែត្រ​កា​រ៉េ (៣០x៤០) ​សម្រាប់​ផ្ទះ​មួយ​ខ្នងៗ​ រួមជាមួយ​នឹង​សេវា​ដាំថែទាំដើម​ឈើ​ហូបផ្លែ មានទឹក​ ភ្លើង​ ប្រព័ន្ធ​សុវត្ថិភាព​…

ស្ពានឆ្លងទន្លេមេគង្គ ត្បូងឃ្មុំ-កំពង់ចាម តម្លៃជាង ៥៧លានដុល្លារ សម្ពោធជាផ្លូវនៅថ្ងៃស្អែក

ស្ពានឆ្លងទន្លេមេគង្គ ត្រង់ចំណុចស្ទឹងត្រង់-ក្រូចឆ្មារ តភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលចំណាយប្រមាណ​ ៥៧លានដុល្លារអាមេរិក នឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃស្អែកនេះ។ នេះបើយោងតាមការឲ្យដឹងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានឆ្លងទន្លេមួយនេះ មានប្រវែង ៥គីឡូម៉ែត្រ តួស្ពានប្រវែង ១១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ…

កម្ពុជា ស្នើវៀតណាមពិចារណាលើការអភិវឌ្ឍផ្លូវដែករវាង ភ្នំពេញ-បាវិត-ហូជីមិញ

កាលពីម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួប សំណាក់គណៈប្រតិភូវៀតណាមដឹកនាំដោយឯកឧត្តម Nguyen Nhat អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ក្នុងវិស័យដឹកជញ្ជូនរវាងក្រសួងសាធារណៈការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល…

ថ្ងៃស្អែកនេះ រោងចក្រស៊ីម៉ងតិ៍ធំដំបូងបង្អស់ នៅខេត្តកំពត បើកសម្ពោធជាផ្លូវការ

រោងចក្រស៊ីម៉ងតិ៍ថ្មី តម្លៃជាង ២៦២លានដុល្លារអាមេរិក ចាប់ផ្តើមដំណើរការផលិតសាកល្បង ហើយនឹងបើកជាផ្លូវការ នៅថ្ងៃស្អែកនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប…

JICA កំពុងសិក្សាបន្ថែមលើ គម្រោងរថភ្លើងអាកាសភ្នំពេញ ទៅកាន់ព្រែកព្នៅ

បច្ចុប្បន្ន គម្រោងរថភ្លើងអាកាសដំបូងចេញពីភ្នំពេញ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ (តំបន់ព្រែកព្នៅ) កំពុងស្ថិតក្រោមការសិក្សារបស់អង្គការ JICA ដែលនេះជាគម្រោងថ្មីមួយទៀត សម្រាប់ប្រព័ន្ធរថភ្លើងអាកាសនៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ យ៉ាងណាមិញ គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្រោមការសិក្សារបស់អង្គការ JICA ដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ ហើយតាមគោលដៅគ្រោងទុក…