ទូរសព្ទដៃ Samsung អេក្រង់បត់សម្រាប់ឆ្នាំ ២០១៨ អាចនឹងប្រើកញ្ចក់អាចបត់ចុះឡើងបាន

នៅក្នុងរបាយការណ៍ចំណូលថ្មីមួយរបស់ខ្លួនបោះផ្សាយនៅថ្ងៃពុធ ក្រុមហ៊ុន Samsung បានថ្លែងឱ្យដឹងថា ខ្លួនកំពុងអភិវឌ្ឍកញ្ចក់អេក្រង់ OLED ប្រភេទដែលអាចបត់បានផ្សេងៗ។ ក្នុងនោះ មានមួយប្រភេទអាចយកទៅបំពាក់លើទូរសព្ទដែលបត់ឡើងបាន ហើយវាត្រូវគេរំពឹងទុកថា នឹងបើកបង្ហាញចេញនៅក្នុងឆ្នាំ ២០១៨ នេះ។ គួរបញ្ជាក់ថា នេះគឺជាលើកទី ៣ ហើយដែលក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េលើកឡើងអំពីអេក្រង់ OLED ដែលអាចបត់បាន នៅក្នុងរបាយការណ៍ផ្លូវការរបស់ខ្លួន។…

OnePlus បាញ់ Samsung មួយមិនអស់ចិត្ត បាញ់មួយទៀត! ទាំង Galaxy S8 និង Note 8

កាលពីសប្តាហ៍មុន ក្រុមហ៊ុន OnePlus បានចេញស្ព័តវីដេអូបែបឆ្កួតៗមួយដែលបង្អួតពីសមត្ថភាពល្បឿនដំណើរការប្រើប្រាស់របស់ស្មាតហ្វូនម៉ូឌែល 5T របស់ខ្លួន ធៀបនឹង Galaxy Note 8 របស់ក្រុមហ៊ុន Samsung។ ក្នុងវីដេអូនោះ ក្រុមហ៊ុនផលិតទូរសព្ទចិនដែលមានមូលដ្ឋាននៅក្នុងទីក្រុង​ Shenzhen មួយនេះ បានឌឺដងបង្អាប់ Note 8 របស់ក្រុមហ៊ុន…

Apple កំពុងសាកល្បងកម្មវិធីកក់ទុកថ្ម iPhone សម្រាប់អ្នកត្រូវការផ្លាស់ប្តូរថ្ម

ចាប់តាំងពីក្រុមហ៊ុន​ Apple ប្រកាសផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការផ្លាស់ប្តូរថ្ម iPhone ស៊េរីចាស់ៗពី ៧៩ ដុល្លារមក ២៩​ ដុល្លារមក ថ្ម iPhone ក្នុងស្តុកសម្រាប់ស៊េរី 6 និង 6 Plus ជាដើម នៅតាមហាងក្នុងតំបន់ផ្សេងៗក៏ចាប់ផ្តើមដាច់ជាបណ្តើរៗ។ ប្រឈមនឹងបញ្ហានេះ ក្រុមហ៊ុនបាននិងកំពុងសាកល្បងនូវកម្មវិធីថ្មីមួយឈ្មោះ…

របាយការណ៍ថ្មី! មុខងារ Video Chat នឹងចេញលើ Instagram ឆាប់ៗ

យោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃម្សិលមិញបានឱ្យដឹងថា ក្រុមហ៊ុន Instagram កំពុងធ្វើការនៅលើមុខងារពិសេសថ្មីមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការឆ្លើយឆ្លងជជែកកម្សាន្តទៅវិញទៅមកជាមួយមិត្តភក្តិតាមវីដេអូបាន។ របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា រូបតាងសម្រាប់មុខងារនោះ នឹងលេច​ចេញតែនៅលើកម្មវិធីរបស់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានបើកមុខងារជជែកកម្សាន្តជាមួយមិត្តភក្តិដែលនឹងចូលរួមក្នុងការជជែកកម្សាន្តតាមវីដេអូប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើប្រាស់ម្នាក់មិនបានចុចយល់ព្រមលើសំណើសម្រាប់ការជជែកកម្សាន្តធម្មតា នោះវានឹងមិនបង្ហាញឡើងឡើយ។ របាយការណ៍ថ្មីនេះបន្ថែមទៀតថា ផ្ទាំងកម្មវិធីប្រើប្រាស់សម្រាប់មុខងារនោះ គឺមិនទាន់ទទួលបាននៅឡើយទេ ដោយសារតែវាទើបឋិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ហើយកាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ក៏នៅវែងឆ្ងាយប្រហែលជាពីរបីខែទៀត។ នៅពេលនោះ វានឹងចេញសម្រាប់ទាំងប្រព័ន្ធ Android និង iOS តែម្តង។…

Vivo Xplay7 អាចជាស្មាតហ្វូន Android ដំបូងបំពាក់ RAM ទំហំ ១០GB

ពីមួយឆ្នាំទៅមួយឆ្នាំ ស្មាតហ្វូនដើរដោយប្រព័ន្ធ Android កាន់តែមានថាមពលខ្លាំងឡើងៗ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះតែម្តង។ ក្រុមហ៊ុនផលិតផលិតស្មាតហ្វូនប្រភេទនេះ បានអភិវឌ្ឍសមត្ថភាពរបស់ពួកវាឱ្យកាន់តែខ្ពស់ឡើងៗ រហូតស្ទើរតែអាចដាក់ផ្ទឹមជាមួយកុំព្យូទ័រមួយចំនួនបានទៀតផង។ នៅដើមឆ្នាំ ២០១៨ នេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Vivo ត្រូវបានព័ត៌មានចចាមអារ៉ាមអះអាងថា នឹងពាំនាំស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់ RAM រហូតដល់ទំហំ ១០ ជីហ្គាបៃយ៍។…

LG អាចនឹងផ្គត់ផ្គង់អេក្រង់ OLED ឱ្យស្មាតហ្វូន Sony ស៊េរីខ្ពស់បន្ទាប់

កន្លងមក មានតម្រុយជាច្រើនចង្អុលបង្ហាញថា Sony នឹងប្រើប្រាស់អេក្រង់ OLED សម្រាប់ស្មាតហ្វូនលំដាប់កំពូលដែលនឹងមកដល់ឆាប់ៗរបស់ខ្លួន។ ឥឡូវ ព័ត៌មានថ្មីមួយបានលើកឡើងថា LG Display នឹងធ្វើជាដៃគូផ្គត់ផ្គង់ ខណៈក្រុមហ៊ុន Sony ប្រើប្រាស់រួចទៅហើយនូវបន្ទះអេក្រង់ប្រភេទនេះរបស់ LG សម្រាប់ទូរទស្សន៍ស៊េរីថ្មីៗកំពុងពេញនិយាមរបស់ខ្លួន។ បន្ថែមពីលើនោះ អេក្រង់ OLED ពី…

Apple គ្រោងចេញ iPad ស៊េរីថ្មី គែមស្តើងដូច iPhone X ឱ្យបានមុនបំណាច់ឆ្នាំ

យោងតាមអ្នកវិភាគផលិតផលរបស់ក្រុមហ៊ុន Apple ល្បីឈ្មោះ លោក Mark Gurman បានឱ្យដឹង​ថា ក្រុមហ៊ុនផលិត iPhone កំពុងគ្រោងនឹងបញ្ចេញ iPad ស៊េរីថ្មី ឱ្យបានមុនចុងឆ្នាំ ២០១៨។ ការអះអាងបែបនេះ គឺធ្វើឡើងនៅក្នុងរបាយការណ៍មួយ ដែលបានចង្អុលបង្ហាញ ពីក្រុមហ៊ុនផលិតបន្ទះឈីបរបសក្រុមហ៊ុន Apple ហើយក្នុងនោះ…

Facebook ធ្វើបច្ចុប្បន្នភាព News Feed ដើម្បីផ្តល់អាទិភាពថ្មីដល់អ្នកបោះផ្សាយព័ត៌មានក្នុងស្រុក

នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Facebook បានប្រកាសផ្លាស់ប្តូរផ្ទាំង News Feed ដែលនឹងផ្តល់នូវអតិភាពថ្មីទៅដល់បណ្តាអ្នកសារព័ត៌មានក្នុងស្រុក ក្នុងការរំលេចដំណឹងថ្មីៗរបស់ខ្លួនទៅដល់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ធំមួយនេះក្នុងតំបន់របស់ពួកគេ។ នេះបើយោងតាមលោក Mark Zuckerberg ប្រធានក្រុមហ៊ុន Facebook ថ្លែងក្នុងទំព័រ Facebook ផ្លូវការរបស់លោកម្សិលមិញនេះ។ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយក្នុងការជំរុញកាន់តែខ្លាំងក្លាបន្ថែមទៀតពី Facebook ក្នុងការកែប្រែគេហទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនឱ្យកាន់​តែមានភាពស្និទ្ធស្នាល…

Apple ចេញស្ព័តវីដេអូ ៤​ បង្អួតតែពីគុណភាពសំឡេងរបស់ HomePod

​កូនធុងបាស់បំពាក់បច្ចេកវិទ្យាវៃឆ្លាត HomePod របស់ក្រុមហ៊ុន Apple ដែលបានប្រកាសចេញកាលពីខែមិថុនា ឥឡូវវាត្រូវបានបើកឱ្យកម្ម៉ង់ទិញហើយ ជាមួយតម្លៃ ៣៤៩$ ហើយវានឹងចែកចាយដល់ដៃអ្នកកម្ម៉ងទិញចាប់ពីថ្ងៃទី ០៩ កុម្ភៈ ខាងមុខ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានដាក់បង្ហោះស្ព័តឃោសនារបស់ HomePod ជាស៊េរីមួយ ដែលមាន ៤ វីដេអូខ្លីៗ ដែលឃ្លីបនីមួយៗមានរយៈពេល…

កូនកាមេរ៉ាឥតខ្សែវៃឆ្លាតដំបូងបង្អស់របស់ Google ចេញលក់ភ្លាម ដាច់ស្តុកភ្លែត!

កាមេរ៉ាឥតខ្សែបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដ៏តូចច្រឡឹងដំបូងបង្អស់របស់ក្រុមហ៊ុន Google បាន បើកឱ្យមហាជននៅអាមេរិកកម៉្មង់ទិញដោយស្ងាត់ៗកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើ Google Store បន្ទាប់ពីវាត្រូវបានប្រកាសចេញកាលពី​ខែតុលា។ ប៉ុន្តែ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្អាកទទួលការបញ្ជាទិញ ដោយសារផលិតផលរបស់ខ្លួនត្រូវអស់ពីស្តុក។ ដោយឡែក សម្រាប់អ្នកដែលបានកម្ម៉ង់ទិញរួចត្រូវរង់ចាំរហូតដល់ចន្លោះថ្ងៃទី ២៧ កុម្ភៈ ដល់ ៥…