ស្រីស្អាត២នាក់ ជិះម៉ូតូលឿនដូចហោះទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ដេកស្តូកបាត់មាត់ឈឹង

ភ្នំពេញៈ នារីវ័យក្មេងស្រស់សោភា២នាក់ ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលដួលបោកនិងរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេយុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងស្រស់សោភា២នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-2569 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង…

Update៖ អ៊ីតាលី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីគ្រោះមហន្តរាយ បង្កឲ្យបាក់ស្ពាន ស្លាប់ និងរបួសជាច្រើននាក់

អ៊ីតាលីៈ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល ១២ ខែ ក្នុងតំបន់ Liguria ដើម្បីជាការឆ្លើយតបទៅនឹងការបាក់ស្ពានមួយ នៅទីក្រុង Genoa។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។ លោកក៏បាននិយាយផងដែរថា លោកនឹងចំណាយប្រាក់ ៥…

ថៅកែចិន គំនិតពាល! សុំច្បាប់មួយថ្ងៃ កាត់លុយមួយសប្តាហ៍ ហាមតវ៉ា មិនពេញចិត្តឈប់

ភ្នំពេញៈ សិប្បកម្មកាត់ដេរសម្លៀកបំពាក់តូចមួយ សង្ស័យគ្មានទាំងច្បាប់អនុញ្ញាតផងក៏មិនដឹង កម្មករបម្រើការងារ បម្រើវិស័យក្នុងក្នុងសិប្បកម្មខាងលើ មិនបាន១០០នាក់ផង បែជាថៅកែដាក់គំនាបមកលើកម្មករ សម្រាប់បៀវត្សខែថ្មីនេះ សម្រាប់កម្មករណាឈប់សម្រាកមានច្បាប់ក្តី មិនមានច្បាប់ក្តី កាត់លុយឥតត្រាប្រណី ស្មើ១សប្តាហ៍ ដាក់បម្រាម ហាមតវ៉ា មិនពេញចិត្តឈប់ បញ្ញាតិចេញពីមាត់ថៅកែ ធ្វើឲ្យកម្មករប្រមាណជាង៤០នាក់ មិនពេញចិត្ត ផ្ទុះតវ៉ា នាល្ងាចថ្ងៃទី១៥…

ទឹកជំនន់ស្ទឹងសង្កែ ហូរចេញមកប៉ះពាល់ភូមិឋានប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងហើយ!

បាត់ដំបងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា លោកអភិបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ រៀបចំបាវដីនៅចំណុចដែលច្រាំងស្ទឹងទាបៗ ដើម្បីការពារជំនន់ស្ទឹងសង្កែហូរចេញមកប៉ះពាល់ភូមិឋានប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង៕

តៃកុងរថយន្តម្នាក់ បើកបុកកម្មករធ្វើផ្លូវបណ្តាលឲ្យស្លាប់និងរបួស ព្រមទាំងខូចរថយន្តសម្រាប់អ៊ុតគំនូសផ្លូវទៀត!

កណ្តាលៈ កាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៨ -៣៩ ចំណុចមុខឡឥដ្ឋ ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5518…

ទំនាស់របស់អ្នករត់ម៉ូតូឌុប កាងបេនចតរបស់ខ្លួនត្រូវគេវាយបែកក្បាលដេរជិត១០ថ្នេរ

ភ្នំពេញៈ អ្នករត់ម៉ូតូឌុប ផ្តើមចេញពីនិយាយមិនស្តាប់គ្នា ភាគីម្ខាងទ្រាំលែងបានវាយបីដៃចំក្បាលនិងមុនភាគីម្ខាងទៀត ក៏ទ្រាំលែងបានដូចគ្នាទាញមួកសុវត្ថិភាពវាយបកចំក្បាលដេរ៧ថ្នេរ ក្រោយមកហាក់ដឹងខុសរាងៗខ្លួនសុំសម្របសម្រួលបញ្ចប់រឿង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវបេតុងជាប់របងសាលាបឋមសិក្សាទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ខឬស្សីកែវ រាជធានីភ្នំពេញ។ ភាគីម្ខាងមានតែម្នាក់ឯងមានឈ្មោះ ស៊ុន​ ធី​ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ…

ដាក់ជាតិសុរាចូលខ្លួន ដើរធ្លាក់ទឹកស្រែ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាចណោចអាធ័ម កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គង់ សេក ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំបាក់ស្នា…

ចាំមើល Coutinho ចូលរួមជាមួយពរទុហ្គាល់ ឬ ប្រេស៊ីល?

បន្ទាប់ពីរៀបការជាមួយប្រពន្ធជនជាតិពរទុយហ្គាល់អស់រយៈពេល ៣ឆ្នាំរួចមក នៅពេលនេះ ខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Philippe Coutinho បានទទួលសញ្ជាតិថ្មី ពរទុយហ្គាល់ ហើយ។ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា​ Phiippe Coutnho មានសញ្ជាតិ២ ហើយនៅពេលនេះ ក្រោយពីទទួលបានសញ្ជាតិថ្មី ពរទុយហ្គាល់…

កុំចេះតែហ៊ាន! ស្រីប្រកាន់ ប្រុសប្រកែក ទីបំផុតខាងប្រុសដេកគុក ពីបទរួមភេទជាមួយអនីតិជន!

កណ្តាលៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះអាយុ១៤ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្ត កណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ឆុន ឆុង ភេទប្រុស អាយុ១៨ឆ្នាំ…

កាមតណ្ហា កាមទុក្ខ!

ភ្នំពេញៈ ជនសង្ស័យឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីកន្លែងកំណើត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ161 ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនៃការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៥…