សូមបើកបរមានការប្រុងប្រយ័ត្ន! គោយន្តកែច្នៃបុករថយន្តសាំយ៉ុង ស្លាប់២នាក់ នៅផ្លូវជាតិលេខ៦២!
ព្រះវិហារៈ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកែច្នៃ(កង់បី) បុកគ្នាជាមួយរថយន្តសាំយ៉ុង ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅលើផ្លូវជាតិលេខ៦២ ត្រង់ចំណុចផ្លូវកោងហួសមណ្ឌលសុខភាពតាកឹង ចម្ងាយ២៥០ម៉ែត្រ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់មនុស្ស២នាក់។ អ្នកបើកបរទី១ ឈ្មោះសុង សីង ភេទប្រុស…