រថយន្តម៉ាកCamary បាឡែនពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2P-9689បុកជាមួយម៉ូតូម៉ាក Zoomer ស្រីម្នាក់រងរបួសធ្ងន់នៅ…

ព្រះសីហនុៈ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល៦និង០០នាទីព្រលប់ នៅក្រុម30 ភូមិ3សង្កាត់លេខ1 ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងរវាងរថយន្តម៉ាកCamary បាឡែនពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2P-9689 និងម៉ូតូម៉ាក Zoomer ពណ៌ក្រហម+ស ស្លាកលេខគ្មាន អ្នកបើកបរឈ្មោះ ឡេង ថ…

ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាបបានរកឃើញគម្រោងបុរីផ្ទះល្វែងចំនួន ៥ទីតាំង ក្នុងស្រុកចំនួនពីរដែលពុំមានច្បាប់អនុញ្ញាត

យោងតាមផេករដ្ឋបាលខេត្តសៀមរាម បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ គម្រោងបុរី ផ្ទះល្វែងចំនួន ៥ទីតាំង ស្ថិតនៅក្នុងស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ត្រូវបានក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ដែលដឹកនាំដោយលោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលា ខេត្ត រួមនឹងក្រុមការងារចម្រុះ បានត្រួតពិនិត្យនៅតាមការដ្ឋានសាងសង់គម្រោងបុរីនានានៅក្នុងស្រុកបន្ទាយស្រី…

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធករណីមន្រ្តីនៃអង្គភាពនគរបាលជើងទឹក០១រូប ដែលត្រូវបណ្តាញទំនាក់ទំនងសង្គមផ្សព្វផ្សាយអំពីសកម្មភាពយក Ipad ពីផ្ទះវេរប្រាក់មួយកន្លែង

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធករណីមន្រ្តីនៃអង្គភាពនគរបាលជើងទឹក០១រូប ដែលត្រូវបណ្តាញទំនាក់ទំនងសង្គមផ្សព្វផ្សាយអំពីសកម្មភាពយក Ipad ពីផ្ទះវេរប្រាក់មួយកន្លែង  

កំពុងនេសាទត្រីស្រាប់តែប្រទះឃើញផ្អើលរត់ឡើងគោក

ភ្នំពេញៈ សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកនេសាទត្រីម្នាក់បានប្រទះឃើញអណ្តែតនៅក្នុងទឹកបឹងស្ទើរតែរលួយអស់នៅសល់តែគ្រោងឆ្អឹងនិងសាច់បន្តិចបន្តួចហើយទៅរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ។ ហេតុការប្រទះឃើញគ្រោងឆ្អឹងសាសពនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទីនៅចំណុចក្នុងទឹកបឹងបបួយស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពដែលស្លាប់ដោយសារលង់ទឹកមានឈ្មោះ យ៉មស្រេងភេទប្រុសអាយុ៧៥ឆ្នាំស្នាក់នៅផ្ទះលេខ៤១៤ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញខណ្ឌសែនសុខ ភ្នំពេញ។ បើតាមការឲ្យដឹងពីក្រុមគ្រួសារសពបានប្រាប់ឲ្យដឹងថានៅមុនថ្ងៃកើតហេតុកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទីជនរងគ្រោះបានបាត់ពីផ្ទះដោយក្រុមគ្រួសារដើររកសព្វទីកន្លែងប៉ុន្តែរកមិនឃើញ។លុះរហូតមកដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩វេលាម៉ោង១៣និង០០នាទីមានអ្នករកត្រីម្នាក់បានប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹករួចក៏បានរាយការណ៍ជូនសម្ថកិច្ចភ្លាមនោះផ្នែកជំនាញក៏បានចុះទៅដល់កន្លែងកើតក៏ប្រទះឃើញមានសពអណ្ដែតទឹក។…

ផ្ទះលក់ដូរឥវ៉ាន់ចាប់ហួយ និងវេលុយ Wing យីហោឈ្មោះ សៀវ យី វេលុយត្រូវអគ្គិភ័យឆាបឆេះអស់ទ្រព្យសម្បត្តិជាច្រើនរយលានរៀលនៅ…

ត្បូងឃ្មុំៈ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ ម៉ោងប្រហែល២និង០០នាទីរសៀល មានករណីគ្រោះអគ្គិភ័យមួយកើតបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) បង្កឲ្យមានផ្កាភ្លើងឆាបឆេះផ្ទះ ០១ ខ្នង (ម្ចាស់ទៅចំការអស់មិនមានអ្នកនៅផ្ទះឡើយ) នៅភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ ធឹម ញ៉ ភេទស្រី…

ឆក់បានវាគ្រាន់ ដល់ប៉ូលិសទាន់ចឹងឯង!!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។ ជនសង្ស័យឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់មុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខផ្លូវលំក្រុម១ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ ។…

Update៖ ជនអនាថា ផឹកស្រវឹងដេកស្លាប់តាមផ្លូវ ពលរដ្ឋជួយចូលលុយគ្នារៀបចំធ្វើបុណ្យ

ភ្នំពេញៈ បុរសជាជនអនាថាម្នាក់ ផឹកស្រាប្រចាំរាល់ថ្ងៃ យកចិញ្ចើមផ្លូវ សំយ៉ាបផ្ទះប្រជាពលរដ្ឋ ធ្វើជាទីស្នាក់អាស្រ័យ ទីបំផុតស្លាប់តាមផ្លូវ រកតែសាច់ញាតិមិនឃើញផង បានប្រជាពលរដ្ឋចូលលុយគ្នា ចាត់ចែង ដឹកយកទៅធ្វើបុណ្យនៅវត្ត ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវ QMI ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ…

បុរសម្នាក់ ត្រូវរថយន្តបុកកិនស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីបុរសម្នាក់ ត្រូវរថយន្តមួយគ្រឿង បុកកិនស្លាប់ តាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំស្ពានទំនប់៧មករា ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានអាយុជាង ២០ឆ្នាំ។ កើតហេតុនៅវេលាម៉ោង ៤ និង៥១នាទីរសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩…

ការ៉េមប្រេននាំចូលពីថៃ នំកញ្ចប់ ស្ករគ្រាប់ នំសូកូឡា នំស្នូលទុរេន ទឹកក្រូច ត្រូវសមត្ថកិច្ចរកហួសកាលបរិច្ឆេទ

បន្ទាយមានជ័យៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងលក់ចំណីអាហារ នៅតាមសាលានានានៅក្រុងសិរីសោភ័ណ ដោយបានចុះពន្យល់ណែនាំ អ្នកលក់អំពីការមើលបរិច្ឆេទផុតកំណត់ និងការទុកដាក់លក់នំចំណីប្រកបដោយអនាម័យ ដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ ពិសេសសិស្សានុសិស្ស។ ក្នុងនោះដែរ មន្ត្រីជំនាញបានរកឃើញនំស្រួយ នំកញ្ចប់ និងភេសជ្ជៈ មួយចំនួនហួសកាលបរិច្ឆេទ និងបានដកហូតទុកដើម្បីដុតកម្ទេចចោល បន្ទាប់មកសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ…

បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ អ្នកកាសែតតេទូរស័ព្ទទៅលោកអធិការស្រុកបាភ្នំ ចង់បានព័ត៌មានលម្អិត លោកមិនខ្ចីលើក….

ព្រៃវែងៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ១ និង២០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានករណីឆ្លងចន្តរអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ស្លាប់។ ជនរងគ្រោះឈ្មោះ ឃុំ សារៈ អាយុ២៥ឆ្នាំ បានតខ្សែភ្លើង ឆក់ត្រី ក្នុងទឹកស្រះ ប៉ុន្តែអកុសល បែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ…