A L T R O Z   N E W S

គេខំធ្វើរឿងល្អគ្រប់គ្នាតែជនសង្ស័យម្នាក់នេះជាប់ខ្នោះទាំងព្រលឹមព្រោះរឿងអាក្រក់

ភ្នំពេញៈ សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៥ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះនគរបាលប៉ុស្តិ៍...

គ្រោះថ្នាក់ណាស់ស្លាប់ច្រើននាក់មកហើយដោយសាររឿងហ្នឹង!

កណ្តាលៈ បុរសម្នាក់ទៅឆក់ត្រីក្នុងទន្លេរបែរជាឆ្លងចរន្ដអគ្គិសនីឆក់ខ្លួនឯងស្លាប់កាលពីវេលាម៉ោង៤៣០នាទីរសៀលថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១៩នៅចំណុចភូមិព្រែកតាប្រាក់...

លួចម៉ូតូ១គ្រឿងពីខណ្ឌសែនសុខជិះរត់ដល់ខណ្ឌពោធិ៍សែនជ័យជាប់ខ្នោះរបស់សមត្ថកិច្ចប៉ុស្ដិ៍ចោមទី១

ភ្នំពេញៈ ជនម្នាក់បានលួចម៉ូតូ១គ្រឿងពីហាងលក់គ្រឿងសង្ហារឹមមួយកន្លែងនៅខណ្ឌសែនសុខបានជិះរត់គេចខ្លួនមកដល់ខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគបាលចោមចៅទី១ឃាត់ខ្លួនបានបញ្ជូនមកប៉ុស្ដិ៍ភ្លាមៗ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័លួចម៉ូតូខាងលើបានកើតនៅថ្ងៃទី៣១ ខែ០៨ ឆ្នាំ២០១៩នៅវេលាម៉ោង១២នឹង២០ថ្ងៃដែលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣...

ក្មេងស្រី អាយុ ១៤ ខែ ត្រូវ រថយន្ត កិនស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាក្មេងស្រី ម្នាក់ ត្រូវ...

យុវជនពីរក្រុមដេញកាប់ចាក់គ្នាចុងក្រោយស្លាប់យុវជនម្នាក់

ភ្នំពេញៈ យុវជនពីរក្រុមបានដេញកាប់ចាក់គ្នាបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ថ្ងៃសៅរ៍...

រថយន្តRANGE ROVERពន្លះក្បាលនាគចែកផ្លូវបាក់២កង់រថយន្តក្រឡាប់ផ្ងារជើងឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោម

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយនារីស្រស់ស្អាតម្នាក់បើករថយន្តទំនើបមួយគ្រឿងក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរងការខូចខាតបាក់ដល់ទៅ២កង់រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃតែសំណាងល្អរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំណុចមុខមន្ទីរពេទ្យលោកសង្ឍក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតរថយន្តបង្កម៉ាកRANGE ROVERពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD 8268បើកដោយបុរសម្នាក់រួមដំណើរនិងនារីស្រស់ស្អាតម្នាក់ទៀតក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនក្នុងសភាពស្រវឹងស្រាខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងទំហឹងបណ្ដាលបាក់២កង់រថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើខណៈពេលនោះរថយន្តបានឆ្លងចរន្តឆេះមានផ្សែងហ៊ុយទ្រលោមត្រូវប្រជាពរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពងទើបរលត់ទៅវិញរួចកនាំគ្នាជួយគាស់ទ្វារថយន្តយកបុរសម្នាក់ដែលជាអ្នកបើកបរព្រមទាំងនារីរូបនោះចេញពីរថយន្តភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់៕

មានមនុស្សធ្លាក់ពីលើអគារជាន់ទី១រងរបួសធ្ងន់នៅខណ្ឌ៧មករា

ភ្នំពេញៈ តាមព័ត៌មានបឋមឲ្យដឹងថានៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១៦៤ក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករារជធានីភ្នំពេញមានបុរសម្នាក់ឈ្មោះរតនាហៅជាអាយុ៣១បានធ្លាក់ពីលើអគារជាន់ទី១បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ព័ត៌មានលំអិតPost Newsនិងផ្សាយនៅពេលក្រោយ។

រថយន្តលុចស៊ីសRX300បុកម៉ូតូសង់កូរ៉េបណ្ដាលឲ្យបុរសពីរនាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសពីរនាក់បានស្លាប់បាត់បង់ជីវិតរណូករណែលពេលផ្លូវបន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នាត្រូវរថយន្តលុចស៊ីសមួយគ្រឿងជិះដោយប្រុសស្រីពីរនាក់បោះពួយយ៉ាងលឿនបុកចំពេញទំហឹងប៉ើងប្រមាណជាង២០ម៉ែត្ររថយន្តបង្ករបោកនិងបង្គោលភ្លើងរងការខូចខាតទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣១ខែសីហាឆ្នំា២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបន្ទាយកងរាជអាវុធហត្ថក្នុងសង្កាត់កំបូលខណ្ឌកំបូល។ សពជនរងគ្រោះទាំងពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសRX300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AR 4230ជិះដោយប្រុសស្រីពីរនាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនដូចហោះខណៈ មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវជ្រុលទៅបុកម៉ូតូសង់កូរ៉េពណ៌ក្រហមមិនមានស្លាកលេខជិះដោយបុរសពីរនាក់ក្នុងបញ្ច្រាសទិសគ្នាពីកើតទៅលិចពេញទំហឹងប៉ើងប្រមាណ២០ម៉ែត្របណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗនៅនិងកន្លែងហើយរថយន្តបង្កមិនទាន់ល្បឿនបានបោកនិងបង្គោលភ្លើងវិលមួយជុំរងការខូចខាតយ៉ាងដំណំ។ក្រោយហេតុម្ចាស់រថយន្តទាំងពីរបានឡើងរថយន្តមួយគ្រឿងជិះទៅបាត់។ ក្រោយមកសមត្ថកិច្ចមូលបានចុះមកដល់ចំណុចកើតហេតុទាក់ទងជំនាញវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចវាស់វែងរួចប្រគល់រថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពធ្វើបុណ្យតាមប្រពៃណី៕