Sunday, ទី15 September, ឆ្នាំ2019 20:50 pm
ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ទោខឹមសុផលនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុបានឲ្យដឹងថាតាំងពីយប់រហូតមកដល់ពេលនេះនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ព្រមទាំងមានខ្យល់ព្យុះកន្ត្រាក់ម្តងៗនៅលើផ្ទៃសមុទបណ្តាលឲ្យមានរលក់ធំៗ។
ហេតុដូចនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបន្តការតាមដានអំពីស្ថានការណ៍អាកាសធាតុឲ្យជាប់ជាប្រចាំ។នៅព្រឹកថ្ងៃទី១៥ ខែកញ្ញារហូតមកដល់ម៉ោង១១នឹង៣០នាទីគ្រប់ផែនាវាដឹកទំនិញដឹកជញ្ជូនភ្ញៀវទេសចរណ៍និងផែនេសាទទាំងអស់ត្រូវបានហាមឃាត់មិនឲ្យចេញធ្វើអាជីវកម្មឡើយ។
យោងតាមព័ត៌មានលើផ្ទៃសមុទ្របានឲ្យដឹងថា៖នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង៥នឹង០០នាទីព្រឹកមានទូកនេសាទមួយគ្រឿងបានលិចនៅក្បែរផែរបស់លោកអៀសុងឃៀង(មេភូមិសុខសាន្ត)ម្ចាស់ឈ្មោះម៉ាក់ធឿនភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅក្រុម២ភូមិសុខសាន្តសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ។មូលហេតុដែលលិចបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំងរលកធំៗនិងលាយឡំដោយភ្លៀងដែលធ្វើអោយយុទ្ធការដើរទូកបានរសាត់ទាញចូលទៅឃ្លងរលកបោកធ្វើអោយក្រឡាប់តែម្តងតែមិនបណ្តាលឲ្យអ្នកនេសាទ៤នាក់នៅលើទូកមានគ្រោះថ្នាក់បាត់បង់ជីវិតឬបាត់ខ្លួនឡើយ៕
...