រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយ

សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងបន្ទាន់ និង សូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់ដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

លោកជំទាវ ឱ វណ្ណឌីន៖ នៅឥណ្ឌា​ យេីងឃេីញស្រាប់ហេីយ​ៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ​ មែនទេ? បេីមែន​ ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន​

(សារក្រើនរំលឹកអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ) សូមកុំភ្លេចថា​ បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេនោះ​ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។ នៅឥណ្ឌា​ យេីងឃេីញស្រាប់ហេីយ​ៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ​ មែនទេ? បេីមែន​ ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន​…

អាសូរណាស់! ត្រឡប់មកពីឆ្លុះកង្កែបវិញម៉ូតូអស់សាំងនាំគ្នាបណ្តើរ ត្រូវរថយន្តបុកស្លាប់០២នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកតូយូតាស៊ីណាបុកខណៈពេលជនរងគ្រោះកំពុងបណ្តើរម៉ូតូអស់សាំង ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥និង២០នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ,ស្ថិតក្នុងភូមិកូនដំរី ,សង្កាត់និមិត្ត,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមប្រភពពីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់…

យុវជន០២នាក់ត្រូវកម្លាំងអន្តរាគមន៍ស្រុកក្រគរឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ៧និង ៣០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងចុះបង្ក្រាបក្រុមក្មេងទំ នើងបង្កការអុកឡុកជិះម៉ូតូបំបុកសមត្ថកិច្ចកំពុង ធ្វើការបិទចរាចរណ៍ពេលយប់ក្នុងតំបន់ហាមឃាត់ នៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ទោ ជួន ពិសិដ្ឋ អធិការរងនគរបាលស្រុកក្រគរបានឲ្យដឹងថា…

រថយន្តសាំយ៉ុងមួយគ្រឿងកំពុងបើកស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះខ្ទេច

កោះកុងៈ ករណីរថយន្តឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះខូចខាតទាំងស្រុងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង០០នាទី នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែត្រ 60-61 ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក រថយន្ត (ខូចខាតទាំងស្រុង)មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ រថយន្តខូចខាតម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពត 2A-9899 ទិសដៅដឹកទំនិញពីខេត្តកោះកុងទៅខេត្តកំពត។…

ប្រទេស​អ៊ីស្រាអែល ពិធី​បុណ្យ​សាសនា​ជ្វីហ្វ​ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៤៤នាក់

ពិធី​បុណ្យ​សាសនា​ជ្វីហ្វ​មួយ​នេះ​តែង​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីងងឹត​មួយ​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ ចំណែក​ហេតុការណ៍​ឆោឡោ​ជាន់​គ្នា​បាន​កើត​មាន​ឡើង ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់​កំពុង​បន់ស្រន់ ស្មឹងស្មាត។ ពេញ​មួយ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៣០ មេសា ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ជួយ​រំដោះ​អ្នក​រងរបួស និង​យក​សាកសព​ចេញ​ពី​កន្លែង​កើត​ហេតុ។ រដ្ឋអំណាច​បាន​ប្រើ​ឡានពេទ្យ និង​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ចំនួន ២ ដែល​ស្ថិត​នៅ​តំបន់​ជិត​កន្លែង​ហេតុ​ជាង​គេ។ អ្នក​កាសែត​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ពី​រូបភាព​អាណោចអាធ័ម​ដែល​មនុស្ស​ស្ថិត​គរ​លើ​គ្នា និង​ដើរ​ជាន់​លើ​គ្នា​ដោយ​ម្នាក់ៗ​ប្រឹង​រើសបម្រះ​ចេញ​ពី​ការ​សង្កត់​ពី​អ្នក​ផ្សេង។ អ្នកស្លាប់ និង​អ្នក​របួស​ធ្ងន់ ស្រាល​ភាគ​ច្រើន​ដែល​ត្រូវ​បាន​គេ​ជាន់​សង្កត់​ពី​លើ​មិន​អាច​រើ​រួច​រហូត​ដល់​ថប់​ដង្ហើម​ស្លាប់។…

មនុស្សប្រុសស្រី​ ​០៨នាក់​ ជួបជុំ​លេងល្បែង​អាប៉ោង​ ល្មេីស​បម្រាម​រាជរដ្ឋាភិបាល​ ក្នុងអំឡុងនៃការរីករា​ល​ដា​លជំងឺឆ្លងកា​ចសាហាវ​ កូវីដ-១​៩​ ​​ត្រូវបានកំ​លាំងនគរបាលប​ង្រ្កាប​​

ខេត្តកំពង់ស្ពឺ​ ៖​ កាលពីថ្ងៃ​២៩​ ខែមេសា​ ឆ្នាំ​២០២១​ កម្លាំងអធិកា​រដ្ឋាននគរបាលស្រុកសំរោងទង​ ដឹកនាំដោយ​ វរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុកសំរោងទង ​បានប្រតិបតិ្ដការបង្រ្កាប​ និងឃាត់មនុស្សចំនួន ០៨នាក់​ មិនគោរពវិធានការដ្ឋបាល​ បំពានវិធានការសុខាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩​ ដោ​យនាំគ្នាប្រមូលផ្ដុំលេងល្បែង​​ (អាប៉ោង) នៅ​ក្នុងដីចំការស្វាយខាងលិច​ ភូមិសន្តិភាព…

អគ្គិសនីកម្ពុជា​ ជូនដំណឹង ស្តីពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល

អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។ អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩ អគ្គិសនីកម្ពុជា នៅតែដំណើរការបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា។

មេបញ្ជាការយោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់អំណោយសម្ភារៈសុខាភិបាល និងគ្រឿងបរិភោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ-១៩ ហើយបច្ចុប្បន្នមិនទាន់មានការថមថយនៅឡើយ ពិសេសព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភះ ។ ទន្ទឹមនឹងបញ្ហាប្រឈមនេះ និងដើម្បីជួយសម្រាលការលំបាក និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតនេះ មេបញ្ជាការយោធាខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានផ្តល់សម្ភារៈសុខាភិបាល និងគ្រឿងបរិភោគមួយចំនួនរួមមាន ម៉ាស់ ជែលលាងដៃ គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ នៅច្រកទ្វាព្រំដែនអន្តរជាតិ…

អភិបាលខណ្ឌដូនពេញ “រាល់ការចេញចូលពីតំបន់លឿង ទៅតំបន់លឿងទុំ គឺតម្រូវមានលិខិតអនុញ្ញាត ទើបអនុញ្ញាតត្រឹមត្រូវធ្វើដំណើរបាន “

នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យគោលដៅចរាចរណ៍ នៅគល់ស្ពានជ្រោយចង្វារ ដោយចេញចូលពីតំបន់លឿងខណ្ឌដូនពេញ ឆ្ពោះទៅតំបន់លឿងទុំ នៃខណ្ឌជ្រោយចង្វារ…