ជម្រាបជូនដំណឹងដល់សាធារណជន ឬជាសាច់ញាតិ សូមមកទទួលយកគាត់ទៅវិញផង

សៀមរាបៈ យោងតាមផេក មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថានៅវេលាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ សូមជម្រាបជូនដំណឹងដល់បងប្អូន សាធារណជនទាំងអស់ ប្រសិនបើជាមានស្គាល់ ឬជាសាច់ញាតិ របស់លោកយាយខាងក្រោមនេះ សូមមកទទួលយកគាត់ទៅវិញផង ដែលឥឡូវនេះគាត់សម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បច្ចុប្បន្ននេះ គាត់បានជាសះស្បើយហើយ នឹងត្រូវចេញទៅផ្ទះ ។ (បញ្ជាក់ៈ តាំងពីគាត់ចូលមកសម្រាកក្នុងមន្ទីរពេទ្យ ពុំមានបងប្អូន…

សូមជួយស៊ែរផង! ដំណឹងស្វែងរកកូនប្រុស ដែលបានចាកចេញពីផ្ទះដោយគ្មានមូលហេតុ

កណ្ដាលៈ យោងតាមផេកព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយឲ្យដឹងថា ខ្ញុំបាទឈ្មោះ តន់ សារិន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅបច្ចុប្បន្នភូមិ ពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ សូមសួររកកូនប្រុសឈ្មោះ តន់ សារ៉ាក់ ហៅ អា គ…

ទំនិញខូចគុណភាព ត្រូវបានមន្ត្រីជំនាញរកឃើញ តាមបណ្តាផ្សារនិងម៉ាតក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញតាមបណ្ដាផ្សារ និងម៉ាតលក់ទំនិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ។ ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញចំនួន៧៧.៣៥គីឡូក្រាម…

កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន…

នៅក្នុងរឿងល្បី «Squid Game» មានសភាពតោងយ៉ាក រយីករយាក តែនៅក្រៅ Lee Jung-jae តែងខ្លួនយ៉ាងសង្ហារ ធ្វើឲ្យហ្វេនៗស្ទើរលង់ស្នេហ៍គ្រប់គ្នា

(បរទេស)៖ «Squid Game» ជាភាពយន្តបែបរន្ធត់របស់កូរ៉េខាងត្បូង ដែលកំពុងទទួលបានការគាំទ្រច្រើនខ្លាំង នៅទូទាំងទ្វីបអាស៊ី និងនៅប្រទេសកម្ពុជាយើងផងដែរ ត្បិតថាស្ទើរគ្រប់វិនាទី ក្នុងរឿងមួយនេះមានឈុតឆាក និងការរៀបចំប្លង់ថតបានយ៉ាងសម្រិតសម្រាំង ជាពិសេសតួអង្គនីមួយៗក៏ពូកែសម្ដែងខ្លាំងណាស់ដែរ។ យ៉ាងណាមិញ ងាកមកតួអង្គ Lee Jung-jae ដែលបានសម្ដែងជាតួអង្គក្នុងរឿងឈ្មោះ Seong Gi-Hun វិញ យើងឃើញថា…

ក្លាហានមែន! នារីម្នាក់ជិះម៉ូតូដេញតាមជនសង្ស័យឆក់ទូរស័ព្ទ ត្រូវសន្តិសុខយាមនៅបុរីជួយឃាត់ខ្លួនបាន

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីព្រឹក មានករណីជនសង្ស័យម្នាក់ បានជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃនារីម្នាក់កំពុងជិះម៉ូតូបានសម្រេច ត្រូវម្ចាស់ជិះដេញតាម មកដល់បុរីមួយកន្លែងសន្តិសុខយាមជួយឃាត់ខ្លួនបាន ទីតាំងស្ថិតនៅមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ភេទស្រី មិនស្គាល់អត្តសញ្ញាណ…

បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ត

ប៉ៃលិនៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលម៉ោង ១៩និង១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដ បើកបរបញ្រ្ចាសទិសគ្នា​ ១ករណី នៅចំណុច ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (នៅមុខវត្តអូររអិល) បណ្ដាលអោយមនុស្សរងរបួសធ្ងន់ ចំនួន ០១នាក់ខូចខាតម៉ូតូស្រាលចំនួន០១គ្រឿង…

ពលរដ្ឋ​អាមេរិក​​ ​ត្រូវគេរារាំង​មិន​ឲ្យ​ចេញ​ពី​ប្រទេស​ចិន​អស់​រយៈ៣​ឆ្នាំ​​ បានអនុញ្ញាតឲ្យវិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​

មន្ត្រី​សហរដ្ឋ​អាមេរិកមួយ​រូប​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិក​២នាក់​ដែលត្រូវ​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​ ហើយ​ត្រូវបានរារាំង​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ចិន​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក បានវិល​ត្រឡប់​មក​ដល់​សហរដ្ឋ​អាមេរិក​វិញ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ការ​ដោះលែង​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​កើត​មាន​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​នូវ​ករណី​ក្តីក្តាំ​ផ្លូវ​ច្បាប់​មួយប្រឆាំងប្រធាន​ប្រតិបត្តិជាន់​ខ្ពស់​មួយ​រូប​របស់​ក្រុមហ៊ុន​ចិន Huawei ។ អ្នក​ស្រី Cynthia និង​លោក Victor Liu បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​អាមេរិក​វិញ​បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជាង​៣​ឆ្នាំនៅ​ក្នុង​ប្រទេស​ចិន​ដែល​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​ចិន​ដោយ​ស្ថិត​ក្រោម​បម្រាម​នៃ​ការ​ចាក​ចេញ បើ​ទោះបី​ជា​ពួក​គេ​មិន​ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ​ក្តី។ ឪពុក​របស់​ពួក​គេ​គឺ​លោក Liu Changming ជា​អតីតមន្ត្រី​ធនាគារ​ដែល​បាន​រត់គេច​ខ្លួន​ពី​ការតាមចាប់របស់​អាជ្ញាធរចិន​ពីបទ​លួច​បន្លំ​ប្រាក់។ ការ​យល់ព្រម​ឲ្យ​ចាកចេញ​របស់​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ប្រធានផ្នែក​ហិរញ្ញវត្ថុរបស់​ក្រុម​ហ៊ុន…

ក្រុមហ៊ុន Pfizer ​បាន​ចាប់ផ្តើម​សាកល្បង​ទ្រង់ទ្រាយ​ធំ ​ឱសថ​បង្ការ​ជំងឺ​កូវីដ១៩

ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចាប់ផ្តើម​សាកល្បង​ទ្រង់ទ្រាយ​ធំ​នៃ​ឱសថ​បង្ការ​ជំងឺ​កូវីដ១៩ លើ​អ្នក​ដែល​បាន​ប្រឈម​នឹង​វីរុស​នេះ។ ការ​សាកល្បង​ឱសថ​លេប​ប្រភេទ​អង់ទីប៊ីយោទិក​នេះ ​មាន​ការ​ចូលរួម​ពី​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​ចំនួន ២.៦៦០ នាក់ ដែល​រស់នៅ​ក្នុង​ផ្ទះ​តែមួយ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ ក្រុមហ៊ុន Pfizer ក៏​កំពុង​សិក្សា​ផងដែរ​អំពី​ឱសថ​នេះ ​លើ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មិន​ទាន់​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៅ​ឡើយ។ លោក​វេជ្ជបណ្ឌិត Mikael Dolsten ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន Pfizer…

ជិះម៉ូតូលឿនជ្រុលបុករថយន្តឡិចស៊ីស បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ពីរនាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿង កំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលបោកនិងថ្នល់ រងរបួសធ្ងន់ម្នាក់និងពីរនាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២ និង ៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១…