បរទេសៈ ហេតុផលសំខាន់នៅពីក្រោយការទល់លាមករបស់កុមារ គឺការទទួលទានទឹកដោះគោច្រើនពេក អាហារកង្វះជាតិសរសៃ ទទួលទានសារធាតុរាវបានតិច…។
តើមានសញ្ញាអ្វីដែលបញ្ជាក់ថាកូនរបស់អ្នកទល់លាមក? ប្រសិនបើអ្នកសង្កេតឃើញកូនរបស់អ្នកកម្រនឹងបទជើងធំ ឬមិនបទជើងធំមួយថ្ងៃពេញ នោះពួកគេពិតជាទល់លាមកហើយ។
ដូច្នេះ អ្នកត្រូវចេះសង្កេតមើលអាការ ឬប្រសិនបើរកឃើញសញ្ញាតិចៗនៃការទល់លាមក អ្នកត្រូវប្រញាប់អនុវត្តតាមគន្លឹះខាងក្រោមនេះ៖
ផ្តល់សារធាតុរាវឲ្យបានច្រើន
ត្រូវឲ្យកូនរបស់អ្នកទទួលទានទឹកឲ្យបានច្រើន ហើយត្រូវពិនិត្យមើលពណ៌ទឹកនោម។ ប្រសិនបើទឹកនោមរបស់ពួកគេនៅតែមានពណ៌លឿងក្រម៉ៅ មានន័យថា កូនរបស់អ្នកត្រូវការទឹកបន្ថែមទៀត។
ផ្តល់ផ្លែឈើ
អនុញ្ញាឲ្យកូនរបស់អ្នកទទួលទានផ្លែឈើដែលសម្បូរជាតិសរសៃឲ្យបានច្រើន ព្រោះវាអាចជួយបន្ធូរបន្ថយចលនារបស់ពោះវៀន។
បញ្ចេញសកម្មភាព
បណ្តោយឲ្យកូនរបស់អ្នកលេងតាមរយៈការ លោត រត់ ឬធ្វើចលនាផ្សេងៗ ដើម្បីជួយជម្រុញសកម្មភាពរំលាយអាហារ និងកម្ចាត់ការទល់លាមក។
កាត់បន្ថយការទទួលទានទឹកដោះគោ
ការទទួលទានទឹកដោះគោច្រើនពេក អាចបណ្តោលឲ្យទល់លាមក។ ហេតុនេះ អ្នកត្រូវផ្តល់ទឹកដោះគោក្នុងបរិមានតិចតួច (តិចជាង ១០០មីលីលីត្រក្នុងមួយថ្ងៃ) បានហើយ។
កំណត់ពេលវេលាបទជើងធំ
សូមព្យាយាមទម្លាប់ឲ្យកូនរបស់អ្នកបទជើងធំឲ្យទៀងពេល។ ធ្វើបែបនេះដើម្បីកាត់បន្ថយផលលំបាកនៃការទល់លាមករបស់កូនៗ៕
មតិយោបល់