បរទេសៈ ពីមុនគ្រប់គ្នាធ្លាប់តែប្រើប្រាស់ រមៀត និងខ្ញី ជាគ្រឿងទេសសម្រាប់បន្ថែមទៅក្នុងម្ហូបអាហារ។ ក៏ប៉ុន្តែថ្ងៃនេះ អ្នកនឹងដឹងថា រមៀត និងខ្ញី គឺជាឱសថដ៏អស្ចារ្យបំផុតសម្រាប់ព្យាបាលបញ្ហាឈឺឆ្អឹង ព្រមទាំងសន្លាក់ដ៏ពូកែបំផុត។
ជាពិសេស រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអានុភាពកាត់បន្ថយកម្រិតអង់ស៊ីម ដែលបង្កឲ្យហើមជើង។
ការណែនាំ៖
– ទឹកចំនួន ២ពែងលាយជាមួយ រមៀតម៉ត់កន្លះស្លាបព្រាកាហ្វេ និងខ្ញីម៉ត់កន្លះស្លាបព្រាកាហ្វេដូចគ្នា។
– រម្ងាស់នៅលើភ្លើងក្នុងកម្តៅទាបបំផុតរយៈពេល ១០ ទៅ ១៥នាទី។
– នៅពេលដែលល្បាយនេះត្រជាក់ហើយ ត្រូវបន្ថែមទឹកឃ្មុំមួយស្លាបព្រាចូល។
– ចុងក្រោយអ្នកត្រូវទទួលទានពីរដងក្នុងមួយថ្ងៃ រហូតដល់ជំងឺជាសះស្បើយ៕
ចំណាំ៖ មុននឹងប្រើប្រាស់ឱសថមួយនេះ ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ឬអ្នកដែលមានជំនាញច្បាស់លាស់ជាមុនសិន៕
មតិយោបល់