ព័ត៌មានសុខភាព

អត្ថប្រយោជន៍គ្មានអ្នកណាស្មានដល់នៃផ្លែបំពេញរាជ្យ

ផ្លែបំពេញរាជ្យ ឬគេនិយមហៅតាមគ្នាថា កំពីងរាជ្យ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ហើយត្រូវបានគេយកធ្វើជាម្ជូរសម្រាប់ញ៉ាំលេង។ ផ្ទុយទៅវិញ បើតាមគេហទំព័រ boldsky បានចុះផ្សាយថា ថ្វីបើផ្លែឈើមួយប្រភេទនេះមានតម្លៃថោកក៏ពិតមែន ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព។

១. ការពារជំងឺសរសៃឈាមបេះដូង
ដោយសារតែវត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនដ៏សម្បូរបែប ធ្វើឲ្យផ្លែបំពេញរាជ្យ មានសមត្ថភាពជួយសម្រួលដល់លំហូរឈាមទៅកាន់បេះដូង និងសរសៃបេះដូងឲ្យដំណើរការបានល្អ។

២. ព្យាបាលបញ្ហាអាឡែស៊ី
ផ្លែបំពេញរាជ្យ មានផ្ទុកអាស៊ីត sandorinic និង bryonotic ដែលអាចជួយការពារ និងព្យាបាលបញ្ហាប្រតិម្មអាឡែស៊ីបាន។

៣. កាត់បន្ថយកូឡេស្តេរ៉ុល
នៅពេលដែលអ្នកទទួលទានផ្លែបំពេញរាជ្យ ជាតិសរសៃនឹងជ្រាបចូលក្នុងរាងកាយ ហើយបណ្តេញជាតិកូឡេស្តេរ៉ុលមកវិញ ដែលធ្វើឲ្យអ្នកមានសុខភាពល្អជានិច្ច។

៤. ការពារដង្កូវស៊ីធ្មេញ
លក្ខណៈសម្បត្តិមួយទៀតនៃផ្លែបំពេញរាជ្យ គឺប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ ដែលធ្វើឲ្យអ្នកលែងមានបញ្ហាដង្កូវស៊ីធ្មេញ និងកាត់បន្ថយដង្ហើមអាក្រក់។

៥. បង្ការជំងឺមហារីក

ផ្លែបំពេញរាជ្យ ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពអាចទប់ស្តាត់ជំងឺមហារីកមួយចំនួន ជាពិសេសមហារីកឈាម ព្រោះវាសម្បូរសារធាតុ phytonutrients ដែលអាចរារាំងដល់ភាពមិនប្រក្រតីនៃកោសិកាមហារីក។

៦. ការពារជំងឺបាត់ការចង់ចាំ
ផ្លែបំពេញរាជ្យ មានសមត្ថភាពក្នុងការចិញ្ចឹមកោសិកាខួរក្បាល និងកាត់បន្ថយការធ្លាក់ចុះនៃកោសិកាខួរក្បាល។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យវាមានឥទ្ធិពលអាចការពារអ្នកពីជំងឺបាត់ការចង់ចាំបាន៕

មតិយោបល់